ប្រាសាទតាព្រហ្ម៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៣៖
 
== ស្ថាបត្យកម្ម ==
តាមសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ស្បៃពីប្រទេស[[ចិន]]៨៧៦ សូត្រ៥១២ និងក្លស់៥២៣។
 
ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និង​ មានប្រាង្គប្រាសាទចំនួន៣៩។​ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០​ Χ ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី។