ភាពខុសគ្នារវាងកំណែនានារបស់ "កសិកម្មនៅប្រទេសកម្ពុជា"

បង្រួបបង្រួម
(បង្រួបបង្រួម)
ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០% ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន​ដដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។
 
== យល់ដឹង ==
 
ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ។
 
== ១.ប្រភេទ​កសិករ ==
 
តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖
* កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទឹក និង​ស្រូវ​ប្រាំង នៅ​ចុង​រដូវ​វស្សា ពេលទឹកស្រក​តាមដងទន្លេ មាត់បឹង​ និង​ព្រែកនានា។ កសិករទាំងនោះ​អាច​រកប្រាក់​បំពេញ​តម្រូវការរបស់ពួកគេ​បាន​ដោយ​ស្វែង​រក​ការងារ​ធ្វើតាម​រដូវ នៅ​ទី​ប្រជុំជន ទីក្រុង ការងារកាប់អុស និងធ្វើធ្យូង។
* កសិករនៅ​តំបន់ដីខ្ពស់ ៖ គេដាំដំណាំ អចិន្ត្រៃយ៍ ឬ តាមរដូវ​ ដូ​ចជា៖ ពោត ដំឡូង សណ្ដែក ល្ង...។ល។ កសិករខ្លះទៀត ចិញ្ចឹមសត្វ និង ធ្វើ​ស្រូវ​ប្រដេញទឹក។
* កសិករធ្វើចំការ ឬ កសិករ​មិន​ដាំ​ស្រូវ ៖ ពួកគេ​ដាំដំណាំ​ផ្សេងៗនៅតាម​បណ្ដោយ​មាត់ទន្លេ ស្ទឺង និង​ដីទួលនានា ដូចជា ថ្នាំជក់ បន្លែ ផ្កា...។ល។ កសិករទាំងនេះ​មានការងារបន្ទាប់​បន្សំរបស់ពួកគេគឺ ចិញ្ចឹមសត្វ ដាំឈើហូបផ្លែ និង​នេសាទ។
* កសិករ​ក្នុង​បណ្ដាខេត្តភូមិភាគឦសាន (រតនះគីរី មណ្ឌលគីរី)និង​តំបន់​ព្រៃភ្នំនានា ច្រើន​ធ្វើ​ដំណាំព្រៃដុត មាន​ ស្រូវ ពោត ដំឡូង និង​រុក្ខជាតិ​ផ្ដល់មើម​ជាដើម។ ក្រៅពីនេះ​ពួកគេ​ស្វែងរក​អនុផលព្រៃ​ឈើ និង​បរបាញ់សត្វ។
ក្នុង​វិស័យ​កសិកម្ម​កម្ពុជា ស្ត្រីបាន​ដើរ​តួនាទី​សំខាន់​ណាស់​បន្ថែម​លើ​ការងារ​ផ្ទះសំបែង (ដាំបាយ បុក កិនស្រូវ ដងទឹក រកអុស និងថែទាំ​កូនចៅ)។ ស្ត្រី ត្រូវ​ដាំដំណាំ ប្រមូលផល មើលថែទាំ​សត្វពាហនៈ និង​ត្រូវ​ទៅលក់​ផលិត​ផល​នៅឯទីផ្សារទៀតផង។
 
== ២.​ប្រព័ន្ធ​ផលិតកម្ម ==ភ
 
== ២.១.ដំណាំស្រូវ ==
 
ប្រព័ន្ធ​ផលិត​ស្រូវអាច​មាន​លក្ខណះខុស​ប្លែក​គ្នា​ទៅតាម​តំបន់ទីតាំង​ភូមិសាស្ត្រ របបទឹក រដូវ​ដាំដុះ និង​កម្រិត​ត្រួតពិនិត្យ​ផ្សេងៗ។ ដូចនេះ​គេ​អាច​ចែក​ប្រព័ន្ធ​ផលិត​ស្រូវ​ដូចតទៅ ៖
* ស្រូវវស្សា ៖ ត្រូវ​បាន​គេ​ដាំ​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ខែ​ឧសភា ដល់​ខែ​តុលា។ ទំហំ​ដី​ប្រែប្រួល​ទៅ​តាម​ដង់ស៊ីតេ​ប្រជាជន​គឺ​ ១ហិចតា​នៅ​ខេត្ត​កំពង់ស្ពឺ និង​តិចជាង​៥​ហិចតា​នៅ​ខេត្ត​បាត់ដំបង រីឯទិន្នផល​ក៏​ប្រែ​ប្រួល​ទៅ​តាម​តំបន់​ដែរ។ ខេត្ត​ដែល​ផ្ដល់​ស្រូវ​ច្រើន​ជាង​គេ​គឺ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង តាកែវ សៀមរាប កំពង់ធំ ព្រៃ​វែង និង​ស្វាយរៀង។
* ស្រូវប្រាំង ៖ គេ​ធ្វើ​នៅ​តំបន់​ក្បែរ​មាត់​បឹង ទន្លេ ស្ទឹង ព្រែក ដោយ​វិធី​ស្ទូង និង​បាច​ទឹក​បញ្ចូល នៅ​រដូវ​ទឹក​ស្រក​។ ខេត្ត​ដែល​ធ្វើ​ស្រូវ​ប្រាំង​សំខាន់ៗ​មាន តាកែវ ព្រៃវែង និង​ កណ្ដាល។ ស្រូវ​ប្រាំង​ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ស្រូវ​វស្សា តែ​ទាមទារ​ឲ្យ​មានការ​ថែទាំ​ជា​ប្រចាំ​​​។
* ស្រូវឡើងទឹក ៖ តំបន់​ស្រូវ​ឡើង​ទឹក​សំខាន់ៗ​​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​កំហូង​នានា​តា​ម​បណ្ដោយ​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​កំពង់ចាម ព្រៃវែង និង​តាកែវ។ ស្រូវឡើង​ទឹក​អាច​ធន់​នឹង​កំពស់ទឹក ២ម ទៅ ៥ម។ ស្រូវឡើង​ទឹកបាន​ផ្ដល់​ទិន្នផល​ខ្ពស់​ដូច​ស្រូវ​ប្រាំង​ដែរ។ ស្រូវ​ឡើង​ទឹក​ជាប្រភព​ស្រូវ​ធ្ងន់​ដែល​រយៈ​ពេលដាំដុះ​ពី ៨ ទៅ៩​ខែ​ទើប​អាច​ប្រមូល​ផលបាន។
ប្រសិនបើលោកអ្នក​ចង់ស្វែងយល់លំអឹតពីពូជស្រូវទាំងនេះសូមអញ្ជើងទស្សនា www.maff.gov.kh
 
== ២.២.ដំណាំ​កៅស៊ូ ==
 
កៅស៊ូមានប្រភព​នៅ​ប្រទេស​ប្រេស៊ីល ហើយ​នាំចូល​មក[[​ប្រទេស​កម្ពុជា]]​ដោយ​ក្រុមហ៊ុន​បារាំង​កាល​ពីឆ្នាំ ១៩២០។ គេ​ដាំ​កៅស៊ូ​នៅ​តំបន់ដី​ក្រហម​ក្នុង​ខេត្ត​កំពង់ចាម ក្រចេះ រតនះគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការ​កៅស៊ូ​កម្ពុជា​មាន ៦៧០០០ហិចតា​ ឲ្យផល ៥២០០០តោន​ក្នុង​មួយឆ្នាំ។ សព្វ​ថ្ងៃ​គេ​កាប់ដើម​កៅស៊ូ​ចាស់ៗ​ចោល និង​ដាំថ្មី​ជំនួស​វិញ។ ក្នុង​ឆ្នាំ ១៩៩៩​ ផ្ទៃដី​ចៀរជ័រ​កៅស៊ូ​មាន ៣៩៧១៨​ហិចតា និង​ឲ្យ​ផល​ជ័រ​ស្ងួត​បាន ៤៥២០៣តោន ​ហើយ​បញ្ចេញ​លក់ជ័រ​ស្ងួត​បាន ៤៤៣៧៦តោន។ ប្រទេស​កម្ពុជាមាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ពង្រីក​ដំណាំ​កៅស៊ូ ព្រោះ​ប្រទេស​យើង​មាន​ដី​ក្រហម​រហូត​ដល់ទៅ ៧១៦០០០ហិចតា។ ដំណាំ​កៅស៊ូ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​សេដ្ឋកិច្ច​ជាតិ ព្រោះ​ដំណាំ​នេះ​ផ្ដល់នូវ​រូបធាតុដើម​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​ក្នុង​ស្រុក និង​នាំចេញ ហើយ​ផ្តល់​ការងារ​ដល់​ប្រជាជន​យើង​បាន​មួយ​ចំនួនធំ។
 
== ២.៣.​ដំណាំ​ផ្សេងៗទៀត ==
 
ក្នុង​ឆ្នាំ ១៩៩៩ ក្រៅ​ពី​ដំណាំ​[[ស្រូវ]] និង​ដំណាំ​កៅ​ស៊ូ គេឃើញ​មាន​ដំណាំ​ជាច្រើន​ទៀត​ដូចជា ពោត (៥៩៨៣៥​ហិចតា) សណ្ដែកសៀង (៣៥០៨៥​ហិចតា) សណ្ដែកបាយ (២៦១៨២ហិចតា) ដំឡូងឈើ (១៤០៣៩ហិចតា) ល្ង (១៦៤៦២ហិចតា) សណ្ដែកដី (១០៥៨៧ហិចតា) អំពៅ (៨៤១៧ហិចតា) ថ្នាំជក់ (៨២៩២ហិចតា) ល្ហុងប្រេង (១៥២១ហិចតា) ក្រចៅ (២៧៣ហិចតា) ម្រេច(N/A)...និង​បន្លែ (៣១៤៥០ហិចតា)។
 
== ២.៤.​ការចិញ្ចឹមសត្វ ==
 
នៅប្រទេស​កម្ពុជា​យើង ការចិញ្ចឹម​សត្វ​ទទួល​បាន​ផលទាប​នូវ​ឡើយ ហើយ​មាន​លក្ខណះ​តូចតាច​នៅ​ក្នុង​តែ​រង្វង់​គ្រួសារ និង​ខ្វះ​បច្ចេកទេស។ ការចិញ្ចឹម​សត្វនេះ​មិន​បម្រើ​ឲ្យ​ឧស្សាហកម្ម​ ឬជំនួញទេ វា​បម្រើឲ្យ​តែ​ការងារ​កសិកម្ម​ប៉ុណ្ណោះ ព្រោះ​សព្វ​ថ្ងៃ​នេះ​គោ និង ក្របី ៩០% ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​កំលាំង​អូសទាញ។ ចំពោះសត្វគោវិញគេប្រើវាសំរាប់ព្ជួរ រាស់ដីនៅរដូវវស្សា។ ការចិញ្ចឹមគោ​ទៅ​អនាគត​អាច​បម្រើឲ្យ​ឧស្សាហកម្ម​បាន ព្រោះ​សព្វថ្ងៃ​គេ​បង្កើត​ស្ថានីយ​ចិញ្ចឹម​គោ​មួយ​កន្លែង​នៅ​ភ្នំ​តាម៉ៅ ក្នុង​ខេត្ត​តាកែវ ដែល​មាន​ពូជគោ​ល្អៗជាច្រើន។ ការ​ចិញ្ចឹម​សត្វ​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​យើង។
 
== ២.៥.ការនេសាទ ==
 
== ២.៦.ព្រៃឈើ ==
 
== ៣.​ទំនាក់ទំនង​រវាង​ការដាំដុះ អាជីវកម្មព្រៃឈើ និង​នេសាទ ==
 
ការដាំដុះ ព្រៃឈើ​ និង​នេសាទ ជា​ភោគទ្រព្យយ៉ាង​សំខាន់​សម្រាប់​ប្រជាជន​កម្ពូជា ហើយ​កសិករ​បាន​ពង្រីក​ប្រព័ន្ធ​ផលិត​កម្ម​ដែល​គេ​បាន​រ៉ាប់​បញ្ចូល​ធាតុ​គន្លឹះ​ទាំង​បី​នេះ។ នៅ​ពេល​ដែល​កសិកររំពឹង​លើ​ដី​ដាំដុះ​ដើម្បីធ្វើ​ផលិតកម្ម (ដំណាំ និង ការ​ចិញ្ចឹមសត្វ)កម្រៃ​ដែល​បាន​មកពី​អាជីវកម្មព្រៃ​ឈើ និង នេសាទ ក៏​ជា​ចំណែកមួយសំខាន់​នៃ​ប្រព័ន្ធ​កសិកម្ម​មួយដែរ។ មុន​ឆ្នាំ​ ១៩៧០ សកម្មភាព​អភិវឌ្ឍហាក់បី​ដូចជា​មាន​លំនឹង ក៏​ប៉ុន្តែ​ជាមួយ​នឹង​កំណើន​ប្រជាជន ដែល​កើន​ឡើង​ឥត​ឈប់ឈរ និង​កំណែប្រែសេដ្ឋកិច្ច​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ​ក្រោយ​ឆ្នាំ ១៩៩៣ គេ​សង្កេត​ឃើញ​សញ្ញាណនៃ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​មាន​សភាព​ធ្ងន់ធ្ងរឡើងៗ។
អតិផល​នៃ​ប្រព័ន្ធ​កសិកម្ម​នាំ​ឲ្យ​មាន​កំណើន​បម្រើបម្រាស់ថ្នាំ​សម្លាប់​សត្វ​ល្អិត និងជីគីមី ប៉ុន្តែ​ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​ជី​គីមី​ទាំង​នោះ​ហូរទៅ​ផ្ដុំ​គ្នា​នៅ​ទន្លេ និង បឹង​ដែល​បំផ្លាញ​មច្ឆាជាតិ​មិន​តិច​ទេ។
 
(ប្រភព៖ សិក្សាសង្គម​ថ្នាក់ទី១២)
 
==កសិកម្មនៅប្រទេសកម្ពុជា==
១២៧៩

កំណែប្រែ