នាគ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
បន្ទាត់ទី១៖
[[ឯកសារ:រូបនាគនៅប្រាសាទព្រះវិហារ.jpg|រូបភាពតូច|រូបនាគនៅប្រាសាទព្រះវិហារ]]
នាគ(បាលី ឬសំស្រ្តឹតមានន័យច្រើនយ៉ាងតាមន័យ ប្រសើរ ចម្បង បរិសុទ្ធ។ អ្នកវៀរចាកអំពើបាបដូចព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ អ្នកទៅសាងផ្នួស ពស់ដែលមានអនុភាពចម្បងហៅថា នាគ<ref>ការផ្សព្វផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ វចនានុក្រមខ្មែរ</ref>។ ចម្លាក់បង្កាន់ដៃនាគផ្លូវចូលទៅកាន់ប្រាសាទបាគងដំបូងបំផុតដែលបានស្ថាបនាឡើងនៅឆ្នាំ៨៨១នៃគ.ស ក្នុងសតវត្សរ៍ទី៩។ ខ្លួននាគតម្កក់លើផ្ទៃដីផ្ទាល់ កក្រាស់មានក្បាលពាក់ក្បាំង៧(តែខាងមុខ)រាងខ្លីដាច់ចេញពីគ្នា<ref> Jean Commaille. 1940, L'Art Khmer. pp.106-107</ref>។ ចម្លាក់បង្កាន់ដៃនាគនៅប្រាសាទអង្គរវត្តមានទំហំធំបំផុតក្នុងប្រទេសកម្ពុជាឆ្លាក់ចេញពីផ្ទាំងថ្មភក់មួយដុំ គេមិនមិនឃើញសត្វករខ្ជាក់នាគចេញពីមាត់ និងមានទម្រផ្កាឈូក ខុសពីនាគនៅប្រាសាទបន្ទាយសម្រែ<ref> Jean Commaille. 1913 Notes sur la decoration cambodgienne</ref>។ ក្នុងក្នុងរចនាបទខ្មែរ បុព្វបុរសខ្មែរតែងកសាងអ្វីមួយតែងតែមានអត្ថន័យជានិច្ច តួយ៉ាងការឆ្លាក់រូបនាគមានក្បាលច្រើនជាលេខគត់សេស ដែលជានាគតំណាងឱ្យភាពរស់រានមានជីវិត ចំណែកនាគដែលមានជាលេខគត់គូវិញជានាគតំណាងឱ្យនាគស្លាប់ ហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគភាគច្រើនមានក្បាលចំនួនបី ប្រាំ ឬប្រាំពី និងប្រាំបួន។ នាគជាវត្ថុមួយ ដែលខ្មែរជំនាន់ដើម ចូលចិត្តដាក់នៅតាមប្រាសាទព្រោះ វាជាសត្វមានអំណាចរស់នៅជិតទឹក តំណាងភាពត្រជាក់ត្រជុំ<ref>Khmer Conservation</ref>។ ចម្លាក់នាគតំណាងឱ្យព្រះមហាក្សត្រខ្មែរ ដែលមានតំណវង្សពីព្រះនាងនាគ តំណាងឱ្យធាតុទឹក ដែលបានផ្តល់ភាពសម្បូររុងរឿង ត្រជាក់ត្រជុំ តំណាងឱ្យឥន្ធូដែលតភ្ជាប់ពីឋានមនុស្សទៅឋានទេវតា និងតំណាងជាឆ្មាំការពារទេវឋាន សំណង់សាសនា ផ្ទះសំបែងជាដើម។ នាគដែលមានក្បាលចំនួនមួយរយជានាគឈ្មោះថា អនន្ត។ ក្រោយពីព្រះសិវៈផ្នាល់ចាញ់ព្រះវិស្ណុនាគនេះមានឈ្មោះថា សេសៈនិងនាគដែលប្រើក្នុងការកូរសមុទ្រទឹកដោះមានឈ្មោះថា វាសុគិ។
== នាគក្បាលមួយ ==
នៅក្នុងសិល្បៈខ្មែរច្រើននិយមប្រើនាគក្បាលមួយដាក់ល់ចែងដំបូលព្រះវិហារក្នុងវត្តអារាម ព្រះបរមរាជវាំង និងទេវឋាន។ នាគក្បាលមួយជានិមិត្តរូបសេសៈមាននួយថាអ្វីៗក្នុងលោកដែលរលាយសាបសូត្រនៅសល់តែមួយគត់មានជីវិតអមតៈ ជ័យជំនះ និងសុភមង្គល។
== នាគក្បាលបី ==
នាគនេះមានតម្លៃក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផងដែរ។ ក្នុងសាសនាព្រហ្មញ្ញសាសនាតំណាងឱ្យលទ្ធិត្រីមូ៌តិគឺព្រះសិវៈ ឬព្រះឥសូរ ព្រះវស្ណុ ឬព្រះនរាយណ៍ និងព្រះព្រហ្ម ដោយក្បាកនាគកណ្តាលតំណាងឱ្យទេពបំផ្លាញលោកគឺព្រះសិវៈ ក្បាលខាងស្តាំតំណាងឱ្យទេពបង្កើតលោកនិងខាងឆ្វេងតំណាងឱ្យទេពការពារលោកគឺព្រះវិស្ណុ។ តាមជំនឿព្រះពុទ្ធសាសនាតំណាងឱ្យត្រៃរតនទាំងបីគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
== នាគក្បាលប្រាំ ==
នាគនេះតំណាងឱ្យទន្លេនៅឋានសួគ៌ទាំងប្រាំមានដូចជា ទន្លេគង្កា ទន្លេយមនៈ ទន្លេព្រហ្មបុត្រ ទន្លេសរស្វតី និងទន្លេព្រះគ្រឹស្ណ និងម្យ៉ាងទៀតតំណាងឱ្យកំពូលភ្នំសុមេរុទាំង១០៩។
== នាគក្បាលប្រាំពីរ ==
តំណាងឱ្យសប្តាហ៍រាសីមានឈ្មោះពីភពប្រាំពីរនិងតំណាងទេព ដែលគ្រប់គ្រងមហាសមុទ្រទាំងប្រាំពីរនិងជួរភ្នំទាំងប្រាំពីរដែលមានឈ្មោះថាសីទន្តរសត្តបរិភណ្ឌ។
== នាគក្បាលប្រាំបួន ==
តំណាងឱ្យភាពអមតៈប្រាំបួនប្រការដែលមានប្រាំបួនទិសនិងទេពថែរក្សាលោកតាមទិសនីមួយៗ។
 
 
== ឯកសារយោង ==