សិលាចារឹក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ លោក ហ៊្សក សឺដេស បានបោះពុម្ពសៀវភៅសិលាចារឹក...
 
No edit summary
បន្ទាត់ទី១៖
[[ឯកសារ:សិលាចារឹកលេខ K-១៣៩.jpg|រូបភាពតូច|សិលាចារឹកលេខ K-១៣៩]]
លោក ហ៊្សក សឺដេស បានបោះពុម្ពសៀវភៅសិលាចារឹកកម្ពុជា គេប្រទះឃើញមានសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១០០៥ប៉ុណ្ណោះ<ref> George Coedés. 1966. Inscription du Cambodge.pp.73-255</ref>។ បន្ទាប់មកឆ្នាំ១៩៧១ លោក ក្លូដ ហ៊្យាក់ ជាអ្នកសិក្សាស្រាវជ្រាវសិលាចារឹកខ្មែរបន្តពីលោក ហ៊្សក សឺដេស បានចុះផ្សាយក្នុងអត្តបទ ដោយបញ្ជាក់លោកបានរកឃើញសិលាចារឹក ៥៤បន្ថែមលើសិលាចារឹកដែលលោក ហ៊្សក សឺដេសរកឃើញ<ref>Claude Jacques, 1971, Supplément au Tome VIII des inscriptions du Cambodge</ref>។ លោកបានបញ្ជាក់ថ្មីមួយទៀតថា សិលាចារឹកប្រទេសកម្ពុជាសរុបមានចំនួន ១១៥០ នៅអំឡុងឆ្នាំ ១៩៨៨<ref>Claude Jacques, 1988, in revue Dossier et Archéology</ref>។ បើតាមនរវិទូ អាំង ជូលាន គូសបញ្ជាក់ចុងក្រោយថា រហូតដល់ពេលបច្ចុប្បន្ននេះគេបានរកឃើញសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១៣២០<ref>បណ្ឌិត អាំង ជូលាន ឆ្នាំ២០១៣ មូលដ្ឋាន ខ្មែរបុរាណ យសោធរ ទំព័រទី៨</ref>។ សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរផ្តល់កាលបរិច្ឆេទដំបូងបំផុតគឺសិលាចារឹកអង្គរបូរី(វត្តទួលគំនូរ) ចុះបញ្ជីសារពើភណ្ឌលេខ K-៦០០ បានចារក្នុងឆ្នាំ៦១២នៃគ.ស មុនសម័យអង្គរ(សតវត្សរ៍ទី៦-៨) សិលាចារឹកទួលអង្គ K-៥៥៩ រលប់កាលបរិច្ឆេទត្រូវបានរលប់។
== ឯកសារយោង ==