នាគ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១១៖
== នាគក្បាលប្រាំបួន ==
តំណាងឱ្យភាពអមតៈប្រាំបួនប្រការដែលមានប្រាំបួនទិសនិងទេពថែរក្សាលោកតាមទិសនីមួយៗ។
== ចម្លាក់នាគ ==
 
ក្នុងសិល្បៈខ្មែរមុនសម័យអង្គរ(សតវត្សរ៍ទី៦-៨) បានបង្ហាញចម្លាក់នាគចែងដំបូលនៃហោជាង ក្រុមខាងត្បូងនៃប្រាសាទយាយព័ន្ធក្នុងរចនាសម្ព័ន្ធសម្បូរព្រៃគុក រាជ្យព្រះបាទឥសានវរ្ម័នទី១ នាដើមសតវត្សរ៍ទី៧ លុះដល់រចនាបថព្រៃក្មេងក្នុងរាជព្រះបាទជ័យវរ្ម័នទី១ សតវត្សរ៍ទី៧ បានបង្ហាញម្ដងទៀតជាចម្លាក់ផ្តែរគឺព្រះវិស្ណុផ្ទុំលើនាគអនន្ត(វិស្ណុអនន្តសៃយន)<ref>និស្សិត ញ្ញាណ ចិត្រៃ្ត ឆ្នាំ២០១១ នាគ្នុងសិល្បៈខ្មែរ ទំព័រទី២០-២៤</ref>។ ចម្លាក់នាគខ្មែរក្នុងសម័យអង្គរ(សតវត្សរ៍ទី៩-១៣)សិល្បករបានបង្កើតចម្លាក់នាគសណ្តូកខ្លួនគ្មានទម្រជើងទៀនដំបូងនៅ[[ប្រាសាទបាគង]]ដែលបានសង់ឡើងនៅឆ្នាំ៨៨១នៃគ្រិស្តសករាជ។ ចម្លាក់នាគក្បាលប្រាំពីររាងខ្លីហើយឃ្លាតពីគ្នា ពាក់ក្បាំងក្នុងរចនាបថព្រះគោ ហើយមានវត្តមានរចនាបថបាខែងក្នុងរាជព្រះបាទយសោវរ្ម័នទី១(ឆ្នាំ៨៨៩-៩១០នៃគ.ស)<ref>Gilberte de Coral-Rémusat, 1940, L'Art Khmer,p.12-107</ref>។ ជាថ្មីម្តងទៀត ចម្លាក់នាគលេចឡើងវិញសណ្តូកខ្លួនលើដីផ្ទាល់តាមបណ្តោយផ្លូវចូលទៅកាន់ប្រាសាទធំ គ្មានទម្រដដែលក្បាលប្រាំពីរពាក់ក្បាំងកំពូលពីរដោយកន្ទុយលើកឡើងខ្ពស់រចនាបថកោះកេរ<ref>Lawrence Palmer Briggs,1974,The Ancient Khmer Empire,p.121</ref>។ ជាទូទៅចម្លាក់សត្វនាគបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងអរិយធម៌និងវប្បធម៌ខ្មែរ យ៉ាងណាមិញវាក៏បានប៉ពេញតួនាទីនិងនិមិត្តរូបក្នុងសិល្បបុរាណ។
 
== ឯកសារយោង ==