សិលាចារឹក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៧៖
ខុសពីសិលាចារឹកភាសាសំស្ក្រឹត សិលាចារឹកជាភាសាខ្មែរទាំងអស់ត្រូវបានរៀបរៀងឡើងជាពាក្យសម្រាយប្រកបដោយរចនាបទធម្មតា ច្បាស់លាស់ គ្មានលក្ខណៈអច្ឆរិយភាព។ គឺជាអត្ថបទប្រកបដោយតថភាព ដែលគេបានចារឡើងសម្រាប់សម្រួលដល់ការយល់ដឹងនៃបណ្តាជនភាគច្រើន ដែលគ្មានចំណេះដឹងខាងភាសា សំស្រ្កឹត។ ក្រៅពីអត្ថបទមួយចំនួនដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត អត្ថបទសិលាចារឹកខ្មែរភាគច្រើន អាចចាត់ទុកបានថាជាឯកសាររដ្ឋការ តុលាការ និងព័ត៌មាន។ ការអានអត្ថបទសិលាចារឹកជាភាសាខ្មែរ អាចអោយ យើងទទួលចំណេះដឹង និងព័ត៌មានអំពីទម្រង់ និងរបបគ្រប់គ្រងនៃសង្គមខ្មែរ តាមបញ្ហានានា ដូចតទៅ៖ គឺ
ស្ថាបនកម្មប្រាសាទ និងព្រះវិហារ ស្រុកភូមិស្ថាននៅលើដែនដីថ្មីៗ សកម្មភាពខាងសាសនា និងខាងសង្គមកិច្ច ពីសំណាក់អភិជន និងព្រាហ្មណាចារ្យព្រះសង្ឃគ្រប់ជាន់ថ្នាក់ក្នុងកិច្ចការអភិវឌ្ឍន៍ស្រុកទេស និងក្នុងកិច្ចការ រដ្ឋបាល អំណោយទានដ៏ធំធេង មានតាំងពីដីធ្លី ច្បារដំណាំ ស្រេចំការ ទាសាទាសី សត្វពាហនៈ គ្រឿងបូជាធ្វើពី មាសប្រាក់ ដល់វត្តអារាម និងអាទិទេពនៃពិធីសក្ការបូជាទេវរាជ ព្រះរាជអាជ្ញា និងព្រះសាសនៈ ជាលាយលក្សណ៍ អក្សរផ្ញើរតាមរយៈព្រះគ្រូ ឬព្រាហ្មណាចារ្យ ដល់ប្រធានតុលាការ ដល់ខ្លោញពលខេត្ត ឬដល់បុរសប្រធាន និង ប្រធានស្រុកនានា ដើម្បីការអនុវត្តកិច្ចការរាជការគ្រប់បែបយ៉ាង មានជាពិសេស ការកាប់គាស់ដីថ្មី ដើម្បីចាត់ ស្រុក សាងវត្ត ជីកស្រះ ជីកត្រពាំង សង់ទំនប់ទឹកសំរាប់ជាទីតាំងលំនៅនៃបណ្តាជនគ្រប់ជាន់ថ្នាក់ ចាប់តាំងពី អភិជន ដល់សាមញ្ញជន និងពលក្ញុំ ដែលបំពេញងារតាមចំណាប់ពេលវេលាខាងរនោច ឬខាងខ្នើត។ ការប្រព្រឹត្តិ ទៅនៃទំនាក់ទំនងខាងពាណិជ្ជកម្ម មិនមែនដោយសារតែការប្រើមាស ប្រាក់ប៉ុណ្ណោះទេ តែដោយសារការប្រើ គ្រឿងវត្ថុ ផលដំណាំគ្រប់ជំពូក (មានកប្បាស ស្រូវ) ព្រមទាំងសត្វពាហនៈ ដីធ្លី និងទាសាទាសីទៀតផង<ref>http://khmerinscription.blogspot.com/p/blog-page_05.html</ref>។
== សិលាចារឹកទើបរកឃើញ<ref>វង់ សុធារ៉ា ឆ្នាំ២០០៣ សិលាចារឹកមុនសម័យអង្គរ ភាគ១ </ref> ==
មានសិលាចារឹកទើបរកឃើញថ្មីប្រាំពីរទៀត នៅតំបន់អង្គរបូរីជាមួយគ្នា ដែលភាគច្រើនបង្ហាញពីអត្ថិភាពនៃការគោរពបូជាចំពោះព្រហ្មញ្ញសាសនា ក្នុងចំណោមនោះមានមួយអត្តបទប៉ណ្ណោះគឺសិលាចារឹកលេខK-៧ ដែលបង្ហាញវត្តមាននៃព្រះវិហារនៃព្រះពុទ្ធសាសនានៅអង្គរបូរីនៅសម័យមុនអង្គរនិងមួយអត្តបទទៀតបញ្ជាក់ពីមរណនាមរបស់ព្រះរាជាមួយអង្គគឺ វ្រះកម្រតាងអញត(ទៅ)ស្រូរុទ្រលោក(K-៣២) ដែលគេសង្ស័យថាអាចត្រូវនឹងព្រះបាទរុទ្រវរ្ម័ន ស្តេចចុងក្រោយនៃនគរភ្នំ។
សិលាចារឹករកឃើញថ្មីនៅស្រុគងពិសីខេត្តកំពង់ស្ពឺ មានខ្លឹមសារទាក់ទងនឹងការធ្វើអំណោយរបស់សប្បុរសជន ចំពោះព្រះនៅក្នុងព្រហ្មញ្ញសាសនា ដែលគោរបូជានៅទីនោះ ដូចមានសំណង់ប្រាសាទបាក់បែកធ្វើអំពីឥន្ធនៅទីនោះស្រាប់។ ចំណែកអត្តបទមួយក្នុងចំណោមនោះ សិលាចារឹកអំពីព្រះរាជបញ្ជារបស់ប្រះមហាក្សត្រ ដែលបានប្រទានសិទ្ធិគ្រប់គ្រងស្របច្បាប់លើដែនដីនោះ ទៅឱ្យមន្ត្រីជាន់ខ្ពស់មួយរូបនាមម្រតាញកម្រតាង ច្រង្គោស។
រីឯសិលាចារឹកពីរចុងក្រោយគេ ដែលយើងបានមកពីស្រុកថរាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាអត្តបទបញ្ជីឈ្មោះខ្ញុំបម្រើ របស់អ្នកប្រើប្រាស់និងភស្តុភាផ្សេងៗ ដែលគេបានថ្វាយចំពោះព្រះឥសូរ។ ក្នុងនោះមានព្រះនាមឥសូរពីរអង្គ ដែលគេមិនធ្លាប់ឃើញមានពីមុនមកនោះគឺ វ្រះកម្រតាងអញស្រីចណ្ឌីស្វរៈ និទង្គេស្វរៈ។
== ឯកសារយោង ==