ទន្លេមេគង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
[[ឯកសារ:ទន្លេមេគង្គ.jpg|រូបភាពតូច]]
ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២នៅក្នុងពិភពលោក។ ទន្លេមេគង្គគឺជាទន្លេដ៏សំខាន់មួយរបស់ពិភពលោក។ ទន្លេនេះមានប្រវែងប្រហែល ៥០០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ប្រទេសភូមា ប្រទេសថៃប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។ ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ទន្លេនេះហូរកាត់ខេត្តដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងស្វាយរៀង ហើយបានបញ្ចប់នៅព្រំប្រទល់វៀតណាម។ ទន្លេមេគង្គបានហូរកាត់ផ្លូវជាតិលេខ១ត្រង់ចំនុចស្ពានអ្នកលឿង។
== ឈ្មោះ ==
ទន្លេនេះត្រូវបានដាក់ឈ្មោះដំបូងឡើយដោយកុលសម្ព័ន្ឋតៃ(សូមកុំច្រលំនឹងជនជាតិថៃ)ថាមេណាមគុងMae Nam Khong ឬដោយខ្លីថាមេគុងKong River មានន័យថាទន្លេគុងឬមាតានៃទន្លេ។ នៅប្រទេសចិនទន្លេនេះត្រូវបានហៅថាទន្លេឡាងកាង Lancang River(澜沧江, Láncāng Jiāng) នៅភូមាថាមេឃួនMae Khaung នៅថៃថាមេណាំឃុងMae Nam Khongនៅឡាវថាម៉ែណាមឃុងMènam Khong Sông Cửu Long។
[[ឯកសារ:ទន្លេមេគង្គ២.jpg|រូបភាពតូច]]
==ទន្លេមេគង្គកម្ពុជា==
ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ធារទឹកទន្លេនេះនៅ[[រដូវវស្សា]]មានទំហំ ៣៤.០០០ម៉ែត្រគូប គឺស្មើនឹងម្ភៃដងនៃធារនៅ [[រដូវប្រាំង]] ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។ នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា [[ទន្លេសាប]] ដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិង[[ទន្លេមេគង្គ]] តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។ នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម៉ែត្រ។ ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឲ្យរបបទន្លេមេគង្គមានភាពទៀងទាត់។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា។