ទន្លេមេគង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៤៖
ឈ្មោះទន្លេមេគង្គនេះជាភាសាអង់គ្លេសគឺ Mekong ដែលបានមកពីភាសាឡាវ និងភាសាថៃថាម៉ែណាមគង្គ<ref> Nguyen Thi Dieu (1999), The Mekong River and the Struggle for Indochina: Water, War, and Peace, Westport: Praeger, p. 36</ref>នៅក្នុងភាសាថៃនិងភាសាថៃម៉ែណាមមានន័យថា ម៉ែទឹក ចំណែកពាក្យគង្គ មកពីពាក្យថាគង្គា ដែលមានន័យថា ឬក៏ទឹក។
[[ឯកសារ:ទន្លេមេគង្គ២.jpg|រូបភាពតូច]]
== ទន្លេមេគង្គកម្ពុជា ==
ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ដែលចាប់ពីល្បាក់ខោននៃប្រទេសឡាវរហូតដល់ព្រំប្រទល់ប្រទេសវៀតណាម ។ ធារទឹកទន្លេនេះនៅ[[រដូវវស្សា]]មានទំហំ ៣៤.០០០ម៉ែត្រគូប គឺស្មើនឹងម្ភៃដងនៃធារនៅ [[រដូវប្រាំង]] ។ រីឯរបបទន្លេក៏ទៀងទាត់ណាស់ដែរ ។ នៅរដូវប្រាំង ពីខែវិច្ឆិកា ទៅឧសភា [[ទន្លេសាប]] ដែលបញ្ចេញទឹកពីបឹងទន្លេសាប ហើយនិង[[ទន្លេមេគង្គ]] តែងតែនាំទឹកបញ្ចូលគ្នាត្រង់ទន្លេចតុមុខនៅភ្នំពេញ រួចក៏បង្ហូរទឹកនោះទៅតាមដៃទាំងពីរចុះទៅសមុទ្រ ។ នៅរដូវវស្សា ពីខែមិថុនា ដល់ខែតុលា ទឹកដែលបានមកពីការរលាយទឹកកកនៅទីបេ និងពីទឹកភ្លៀង តែងហូរចាក់មកក្នុងទន្លេមេគង្គដោយល្បឿនខ្លាំង ហើយនៅកន្លែងខ្លះទឹកមានកម្រិតកម្ពស់ដល់ ៣០ ម៉ែត្រ។ ជំនន់ដ៏អស្ចារ្យនេះមិនគ្រាន់តែផ្ដល់ទឹកឲ្យពេញបណ្ដាញខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចាល់ចូលទៅក្នុងបឹងទន្លេសាបទៀតផង។ ជំនន់នេះដំបូងចាប់ផ្ដើមនៅប្រទេសឡាវនៅខែកក្កដា រួចចុះមកក្រោមជាលំដាប់ ហើយជំនន់អតិបរមានៅក្រុងភ្នំពេញនៅដំណាច់ខែកញ្ញា (ទឹកឡើងពី ៧ ទៅ ៩ ម) ។បឹង និងកំហូងទាំងឡាយដែលនៅអមទន្លេមេគង្គ ពីក្រចេះដល់បាណាម មានមុខងារខាងធ្វើឲ្យរបបទន្លេមេគង្គមានភាពទៀងទាត់។ ទឹកឡើង ឬស្រកនៃបឹងកើតមានក្រោយទឹកភ្លៀង ឬទឹកស្រកនៃទន្លេជានិច្ច គឺបឹងតែងតែទាក់ទងជាមួយនឹងទន្លេដោយសារព្រែក។ នៅរដូវទឹកស្រក ព្រែកច្រើនតែស្ងួត រីឯបឹងមានសល់ទឹកជាអប្បបរមា។
== ផ្លូវទឹក ==
ប្រព័ន្ធផ្លូវទឹក ៖ ដោយស្ថានភាពភូមិសាស្រ្តមានរាងបាតខ្ទះ ព្រះរាជាណាចក្រកម្ពុជា សំបូរទៅដោយផ្លូវទឹកណាស់។ គេបែងចែកផ្លូវទឹកនេះ ជាបីប្រព័ន្ធគឺ
* ប្រព័ន្ធទន្លេមេគង្គ ៖ប្រព័ន្ធទន្លេមេគង្គ រួមមានទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ពីល្បាក់ខោនដល់ក្អមសំណរ) និងទន្លេបាសាក់មានប្រវែង ១០០គីឡូម៉ែត្រ និងដៃទន្លេទាំងអស់របស់ទន្លេមេគង្គ។ ទន្លេមេគង្គមានប្រភពនៅ ខ្ពង់រាបទីបេ លើរយះកំពស់ ៥០០០ម៉ែត្រ មានប្រវែងសរុប ៤២០០ គ.ម មានអាងទន្លេ ៨០០ ០០០គ.ម២ ហូរកាត់ប្រទេស ឡាវ ភូមា ថៃ កម្ពុជា និង វៀតណាម។ ទន្លេមេគង្គកម្ពុជាមានប្រវែង ៥០០គ.ម ចាប់ពី ល្បាក់ខោន (ព្រំប្រទល់ឡាវ កម្ពុជា) ដល់ព្រំដែន វៀតណាម កាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។