ប្រាសាទ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
ប្រាសាទ(បាលី/សំស្រ្តឹត)គឺជាគ្រឹហាទីនាំចិត្តនាំចិត្តឱ្យជ្រះថ្លា ឬជាទីស្រឡះភ្នែកគឺជាផ្ទះមានថ្នាក់ខ្ពស់ស្រឡះ។ ខ្មែរយើងហៅតាមទម្លាប់ហៅជំពោះរាជដំណាក់ឬគ្រឹហាដែលមានកំពូល សូម្បីសង់មួយជាន់ក៏ហៅប្រាសាទដែរ តែវិហារសាសនា ឬសាលា ទោះបីមានកំពូលក៏ពុំហៅប្រាសាទឡើយ<ref>ការផ្សព្វផ្សាយពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ វចនានុក្រមខ្មែរ</ref>។ ប្រាសាទនីមួយៗ តែងតែមានឈ្មោះបុរាណតាម[[សិលាចារឹក]]ដោយតាមឈ្មោះ[[ព្រះសិវលិង្គ]] បដិមាករទីកន្លែងដូចជា ត្រីភុវនមហេស្វរៈ(អ្នកគ្រប់គ្រងឋានទាំងបី)គឺជាឈ្មោះប្រាសាទបន្ទាយស្រី តាមសិលាចារឹកK-៨៤២ ក្នុងសតវត្សរ៍ទី១០។
== ការគ្រប់គ្រងប្រាសាទ និងអាស្រម ==
ប្រាសាទនានា ក៏ដូចជាវត្តអារាម ឬអាស្រមសុទ្ធសឹងតែជាបូជនីយដ្ឋាន។ គេបានដឹងពីរបៀបនៃការគ្រប់គ្រងតាមរយៈអត្តបទសិលាចារឹក។ នៅបូជនីយដ្ឋាននីមួយៗ ដែលជាទេវស្ថានតែងតែមានខ្ញុំបម្រើព្រះអាទិទេពយ៉ាងកោះករ។ ចំនួននៃពួកខ្ញុំបម្រើត្រូវបានកត់ត្រាក្នុងបញ្ជីពោលគឺគេមានសំបុត្រស្នាមត្រូវតែបញ្ជាក់ពីវត្តមាន និងតួនាទីរបស់ពួកគេជាខ្ញុំព្រះ។ ទិដ្ឋភាពមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍នៅក្បែរប្រាសាទមួយចំនួនដូចជាប្រាសាទព្រះខ័នជាដើមមានការសាងសង់អាស្រមព្រមទាំងវត្តអារាមផងដែរ។ ម្យ៉ាងទៀត ការគោរពបូជានូវ[[ព្រះសិវលិង្គ]] និងព្រះពុទ្ធអង្គ ដែលការបូជានេះមានលក្ខណៈប្រចាំថ្ងៃក្នុងបូជនីយដ្ឋាននោះ។ ប្រភពសិលាចារឹកបានឱ្យដឹងទៀតថា ចំពោះប្រាង្គប្រាសាទដែលសាងឡើងនាសម័យនោះសម្រាប់ជាទីសក្ការបូជា។ ដើម្បីការពារបូជនីយដ្ឋានទាំងនោះឱ្យរួចផុតពីការបំផ្លិចបំផ្លាញ ព្រះរាជាខ្មែររមែងតែដាក់ទោសយ៉ាងធ្ងន់ធ្ងរតាមរយៈប្រទិស្ថា ដែលជាបទបញ្ជា ឬបម្រាមចំពោះជនណា ដែលបំពានការហាមឃាត់ដូចជាសម្លាប់អ្នកបួស គ្រូបាធ្យាយ ឬគ្រូអាចារ្យជាដើម ដើម្បីប្លន់យកទ្រព្យសម្បត្តិ ឬក៏ជនណាដែលបំផ្លិចបំផ្លាញព្រះទេវរូប ឬព្រះពុទ្ធរូប។ល។ ដែលគេបានតម្កល់ទុកនៅក្នុងបូជនីយដ្ឋានទាំងនោះ សម្រាប់ការគោរពបូជាពីសំណាក់សានិកជន។ អ្នកដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះមិនត្រឹមតែមានទោសចំពោះព្រះមហាក្សត្រតែប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីធ្វើកាលកិរិយាទៅអ្នកនោះក៏ត្រូវធ្លាក់នរកផងដែរ<ref>សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ប្រវត្តិសាស្រ្តនៃព្រះរាជាណាក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍៩ ដល់១៤ ទំព័រទី៩៤</ref>។
== ឯកសារយោង ==