ប្រាសាទ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី២៖
== ការគ្រប់គ្រងប្រាសាទ និងអាស្រម ==
ប្រាសាទនានា ក៏ដូចជាវត្តអារាម ឬអាស្រមសុទ្ធសឹងតែជាបូជនីយដ្ឋាន។ គេបានដឹងពីរបៀបនៃការគ្រប់គ្រងតាមរយៈអត្តបទសិលាចារឹក។ នៅបូជនីយដ្ឋាននីមួយៗ ដែលជាទេវស្ថានតែងតែមានខ្ញុំបម្រើព្រះអាទិទេពយ៉ាងកោះករ។ ចំនួននៃពួកខ្ញុំបម្រើត្រូវបានកត់ត្រាក្នុងបញ្ជីពោលគឺគេមានសំបុត្រស្នាមត្រូវតែបញ្ជាក់ពីវត្តមាន និងតួនាទីរបស់ពួកគេជាខ្ញុំព្រះ។ ទិដ្ឋភាពមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍នៅក្បែរប្រាសាទមួយចំនួនដូចជាប្រាសាទព្រះខ័នជាដើមមានការសាងសង់អាស្រមព្រមទាំងវត្តអារាមផងដែរ។ ម្យ៉ាងទៀត ការគោរពបូជានូវ[[ព្រះសិវលិង្គ]] និងព្រះពុទ្ធអង្គ ដែលការបូជានេះមានលក្ខណៈប្រចាំថ្ងៃក្នុងបូជនីយដ្ឋាននោះ។ ប្រភពសិលាចារឹកបានឱ្យដឹងទៀតថា ចំពោះប្រាង្គប្រាសាទដែលសាងឡើងនាសម័យនោះសម្រាប់ជាទីសក្ការបូជា។ ដើម្បីការពារបូជនីយដ្ឋានទាំងនោះឱ្យរួចផុតពីការបំផ្លិចបំផ្លាញ ព្រះរាជាខ្មែររមែងតែដាក់ទោសយ៉ាងធ្ងន់ធ្ងរតាមរយៈប្រទិស្ថា ដែលជាបទបញ្ជា ឬបម្រាមចំពោះជនណា ដែលបំពានការហាមឃាត់ដូចជាសម្លាប់អ្នកបួស គ្រូបាធ្យាយ ឬគ្រូអាចារ្យជាដើម ដើម្បីប្លន់យកទ្រព្យសម្បត្តិ ឬក៏ជនណាដែលបំផ្លិចបំផ្លាញព្រះទេវរូប ឬព្រះពុទ្ធរូប។ល។ ដែលគេបានតម្កល់ទុកនៅក្នុងបូជនីយដ្ឋានទាំងនោះ សម្រាប់ការគោរពបូជាពីសំណាក់សានិកជន។ អ្នកដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះមិនត្រឹមតែមានទោសចំពោះព្រះមហាក្សត្រតែប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីធ្វើកាលកិរិយាទៅអ្នកនោះក៏ត្រូវធ្លាក់នរកផងដែរ<ref>សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ប្រវត្តិសាស្រ្តនៃព្រះរាជាណាក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍៩ ដល់១៤ ទំព័រទី៩៤</ref>។
== មុខងារប្រាសាទ ==
ប្រជាជនខ្លះមិនបានយល់ដឹងច្បាស់អំពីមុខងារប្រាសាទបុរាណ ដែលបុព្វបុរសខ្មែរបានខិតខំកសាងទុកមកទេ។ ពួកគេបានយល់ច្រឡំថាប្រាសាទបុរាណជាព្រះបរមរាជវាំង ឬទីលំនៅរបស់ព្រះមហាក្សត្រគង់នៅ។ តាមពិតសំណង់ប្រាសាទបុរាណខ្មែរទាំងអស់កសាងឡើង ដើម្បីឧទ្ទិសថ្វាយដូចជា<ref>សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី២៣៧</ref>៖
# ព្រះអាទិទេព ឬព្រះទេវៈផ្សេងៗក្នុងព្រាហ្មណ៍សាសនាដូចជា ព្រះសិវៈ ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនរាណ៍ និងព្រះព្រហ្មជាដើម
# ព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយានដូចជា លោកេស្វរៈ
# ទេវរាជ(គេដាក់តម្កល់លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា
# បុព្វបុរស ព្រះរាជាដូចជា ព្រះមាតា ព្រះបិតា និងវរជនស្នេហាជាតិ។
== ឯកសារយោង ==