តាមភូមិសាស្ត្រ មួយផ្នែកធំនៃភ្នំគូលែនគឺជាថ្មភក់។ហេតុដូច្នេះហើយវាមានសារសំចាន់ជាខ្លាំងក្នុងសម័យអង្គរ ដោយបានផ្ដល់នូវវត្ថុធាតុដើមក្នុងការសាងសង់សំណង់ផ្សេងៗ រួមមានទាំងប្រាសាទជាច្រើនគ្នុងតំបន់អង្គរ។ ប្រភពសំខាន់ជាងគេគឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ។<ref>Etienne Aymonier, ''Le Cambodge''. Ernest Leroux, Paris 1904.</ref>
==តំបន់ការពារ==
នៅលើភ្នំគូលេនមាននូវតំបន់ទាក់ទាញជាច្រើននៅក្នុងឧទ្យានជាតិភ្នំគូលេន។នៅលើភ្នំគូលែនមាននូវតំបន់ទាក់ទាញជាច្រើននៅក្នុងឧទ្យានជាតិភ្នំគូលែន។ តំបន់នេះមានទីស្ថិតនៅក្នុងស្រុកស្វាយលេង និងស្រុកវ៉ារិន។ បន្ថែមពីនេះតំបន់ត្រូវបានយូនីស្កូដាក់ជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១ ខែតុលាឆ្នាំ១៩៩២ <ref>[http://whc.unesco.org/en/tentativelists/63/ Site des Kulen - UNESCO World Heritage Centre]</ref>។