ភាពខុសគ្នារវាងកំណែនានារបស់ "ព្រះវិស្ណុ"

គ្មាន​ចំណារពន្យល់ការកែប្រែ
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
== ប្រវត្តិព្រះវិស្ណុ ==
[[ឯកសារ:ព្រះវិស្ណុ១ព្រះនរាយណ៍.jpg|រូបភាពតូច|រូបចម្លាក់ព្រះនរាយណ៍មកពីសារមន្ទីរជាតិភ្នំពេញ]]
ព្រះវិស្ណុ ឬព្រះនរាយណ៍ ឬព្រះភគវន្ត ឬព្រះអនន្ដៈ ឬហរិ ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុងព្រាហ្មណ៍សាសនា។ [[ព្រះវិស្ណុ]]ជាអាទិទេពស្រោចស្រង់លោក ទ្រទ្រង់លោក ចំរើនលោក។ ព្រះវិស្ណុជាកំពូលអាទិទេពធំទីពីរនៅក្នុងព្រហ្មញ្ញសាសនាក៏ប៉ុន្តែការគោរពបូជានៅតាមសម័យកាលខ្លះ ឬនៅតាមតំបន់ នៃពពួកព្រាហ្មណ៍បានចាត់ទុកព្រះវិស្ណុជាកំពូលអាទិទេពទីមួយទៅវិញ ព្រះអង្គពុំមែនជាអ្នកបង្កើតលោកដោយផ្ទាល់ទេ តែទ្រង់ជាអ្នកបង្កើតព្រះព្រហ្ម ហើយបញ្ជាឱ្យព្រះព្រហ្មបង្កើតលោកបន្តទៀតតាមរយៈ ម៉ាយ៉ា(លោកធាតុដ៏បរិសុទ្ធ) របស់ទ្រង់ ដែលបានរក្សាទុកនៅក្នុងអង្គកាយបានសេចក្តីថា នៅពេលលោកធាតុទាំងមូលដោយរួមទាំងទេវៈទាំងឡាផង លោកធាតុទាំងនោះត្រូវចូលទៅក្នុងអង្គកាយព្រះវិស្ណុវិញ រង់ចាំការកកើតសារជាថ្មី ។ ដោយសារមូលហេតុនេះ បានជាគេចាត់ទុកព្រះវិស្ណុ ជាអាទិទេពបង្កើតលោកទាំងបីឋាន ព្រមទាំងជាម្ចាស់លើលោកទាំងបីថែមទៀត។ ព្រះវិស្ណុមានតួនាទីគ្រប់គ្រងថែរក្សាលោកឱ្យបានសេចក្តីសុខសាន្តមានរបៀបរៀបរយដូច្នេះព្រះវិស្ណុមានការទាក់ទងយ៉ាងស្និទជាមួយនឹងលោកយើងនេះបំផុតគឺបៀបបីដូចជាដួងចិត្ត និងរាងកាយ។ ព្រះវិស្ណុជាអាទិទេពតំណាងឱ្យសភាវៈល្អ ជនជាតិឥណ្ឌាម្ចាស់ស្រុកចូលចិត្តសាងអំពើល្អ និងមានសេចក្តីមេត្តាប្រោសប្រណី ព្រវិស្ណុមានឈ្មោះច្រើនណាស់ប្រមាណជាមួយពាន់ឈ្មោះមានជាព្រះនរាយណ៍ ព្រះហរិ ព្រះភគវន្ត<ref>ដកស្រង់ចេញពីសៀវភៅទេវកថា អាវតារ និងកេតភណ្ឌ
របស់ព្រះវិស្ណុ លោកៈញ៉ែមសែ លោក ហ៊ាង រិទ្ធ ទំព័រទី១</ref>។
== លំនៅរបស់ព្រះវិស្ណុគង់នៅ ==
[[ឯកសារ:ព្រះនរាយណ៍ដៃបួន.jpg|រូបភាពតូច|រូបចម្លាក់ព្រះវិស្ណុ]]
ព្រះវិស្ណុមានលំនៅឯទេវលោកក្សីរសមុទ្រ(សមុទ្រទឹកដោះ)ដែលហ៊ុំព័ទ្ធដោយសមុទ្រចំនួនប្រាំពីរនិងភ្នំចំនួនប្រាំពីរហើយសមុទ្រ និងភ្នំទាំងប្រាំពីរនោះមានឈ្មោះដូចៗគ្នាចំណែកសមុទ្រ និងភ្នំទីប្រាំពីរចុងក្រោយគេជាប់នឹងព្រះរាជវាំងរបស់ព្រះអង្គ មានឈ្មោះហៅថា អស្សកណ្ឌ ភស្តុតាងជានិមិត្តរូបសម្រាប់យើង គឺគូទឹកដែលហ៊ុំព័ទ្ធជុំវិញប្រាសាទអង្គរវត្តសព្វថ្ងៃនេះ ជាតំណាងឱ្យសមុទ្រឈ្មោះ អស្សកណ្ឌនេះឯង ព្រះវិស្ណុ
មានព្រះរាជវាំងឈ្មោះ វៃកណ្ឋៈ និងមានមហេសីពីរព្រះអង្គមានដូចជាៈ
# ព្រះនាងស្រីុលក្ស្មីព្រះនាងស្រីលក្ស្មី (ស្រី+លក្ស្មី) តំណាងឱ្យសោភណភាព+ភោគសម្ប្បត្តិនៃលោកទាំងបីឋាន ជាមួយនឹងព្រះនាងលក្ស្លី ព្រះវិស្ណុមានបុត្រមួយអង្គរគឺព្រះកាមទេព។
# ព្រះនាងភូមិទេវតំណាងឱ្យភពផែនដីរបស់យើងឬហៅម៉្យាងទៀតថាព្រះម៉ែធរណី ។
== លក្ខណៈសម្គាល់ ==
រូបព្រះវិស្ណុជាមនុស្សមានប្រកេស(ក្បាល)មួយ មុខមួយមានដៃពីរ ឬមានដៃបួន ព្រះអង្គរទ្រង់កាន់កេតនភណ្ឌចំនួនបួននៅក្នុងដៃនីមួយៗ គឺខ្យងស័ង្ខ ផែនដី ដំបង និងកងចក្រហើយជួនកាលព្រវិស្ណុមាននៅដៃមានច្រើនទៀត ដែលកាន់បន្ថែមនូវធ្នូ ដាវ ផ្កាឈូក។ល។ព្រះវិស្ណុមានសម្លៀកបំពាក់ពណ៌ខ៊លឿង ពាក់ម្កុដមួកបំពង់មានគ្រុឌជាយានជំនិះ ហើយច្រើនផ្ទុំលើស្តេចនាគអនន្ត។ដើម្បីបំពេញមុខងារជាអ្នកគ្រប់គ្រងថែរក្សាលោក ព្រះវស្ណុបានបែងភាគចុះមកកើតក្នុងឋានមនុស្សហើយផ្ចាញ់សភាវៈអាក្រក់ ដែលតែងតែបៀតបៀងសេចក្តីសុខ បង្ហិនបង្ហោចបំផ្លាច់បំផ្លាញ់ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយ និងការរស់នៅរបស់មនុស្សលោក អាទិទេព ឬពួកព្រាហ្មណ៍ សភាវៈដែលជាវិស្ណុបែងភាគនោះឈ្មោះថា អវតារ ដែលមានទាំងអស់ចំនួន ១១ អង្គ ចែកចេញជាបីប្រភេទគឺ មនុស្ស សត្វ និងពាក់កណ្តាលមនុស្សពាក់កណ្តលសត្វ។ ហើយរឿងព្រេងកថាអំពីប្រវត្តិនៃអវតារនីមួយៗនេះមានការពេញនិយមរហូតអវតារខ្លះ ត្រូវបានពពួកព្រាហ្មណ៍គោរពយ៉ាងខ្លាំងក្លា ចំណែកឯនៅប្រទេសកម្ពុជាយើងវិញរឿងរ៉ាវទេវកថាអវតារព្រះវិស្ណុនេះក៏បានជះឥទ្ធិពលមកលើជំនឿនៅក្នុងស្រទាប់មហាជនខ្មែរគ្រប់ៗជំនាន់ផងដែរ។
[[ឯកសារ:ព្រះសិវៈ១.jpg|រូបភាពតូច|រូបចម្លាក់ព្រះសិវៈនៅប្រាសាទក្រវ៉ាន់]]
== អវតាព្រះវិស្ណុ ==
ព្រះវិស្ណុមានអវតា១០គឺ៖
២២៦០

កំណែប្រែ