ចក្រភពបារាំងទីមួយ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៥៦៖
 
ណាប៉ូឡេអុងបានខំប្រឹងយកជ័យជំនះដើម្បីកាន់កាប់ឧបទ្វីបអាយបេរី (Iberion Peninsula) ដូចដែលទ្រុងធ្លាប់បានកាន់កាប់ប្រទេសអ៊ីតាលី, ហូឡង់ និង ហេស (Hesse) ដែល។ ទោះបីជាយ៉ាងណាក៏ដោយ, ការធ្វើនិរទេសបញ្ជូនគ្រួសាររាជវង្សអេស្ប៉ាញទៅ [[Bayonne]] (ប្រទេសបារាំង), បូករួមបញ្ចូលជាមួយការឡើងសោយរាជ្យរបស់ យ៉ូសែប បូណាបាត មកលើអេស្ប៉ាញ, បានធ្វើឲ្យប្រជាជនអេស្ប៉ាញងើបប្រឆាំងនឹងណាប៉ូឡេអុង។ បន្ទាប់ពីមានកុប្បកម្ម[[ដុស ដឺ ម៉ាយ៉ូ]] និងជម្លោះឥតឈប់ឥតឈរបន្តបន្ទាប់មក, រដ្ឋាភិបាលអេស្ប៉ាញបានចាប់ផ្តើមធ្វើយុទ្ធនាការទ័ពព្រៃដ៏មានប្រសិទ្ធភាពមួយ, ក្រោមការគ្រប់គ្រងរបស់ចុនតាស (Juntas)។ ឧបទ្វីបនេះបានក្លាយទៅជាលំហសង្គ្រាមបង្ហូរឈាមចាប់ពីជួរភ្នំ Pyrenees នៃភាគខាងជើងប្រទេសអេស្ប៉ាញរហូតដល់ច្រកសមុទ្រនៃកោះ Gilbraltar នៃភាគខាងត្បូង, ដែលគេបានឃើញទ័ពអធិរាជ (បារាំង) ប្រឈមមុខប្រយុទ្ធជាមួយទ័ពអេស្ប៉ាញដែលនៅសេសសល, និងព្រមទាំងកងកម្លាំងទ័ពរបស់អង់គ្លេសនិងព័រទុយហ្គាល់ផងដែល។ ដូផុនបានទទួលជ័យជំនះលើឧត្តមសនីយ៍អេស្ប៉ាញលោក Castaños, ចំណែក Junot វិញបានទទួលបរាជ័យនៅ Sintra, ប្រទេសព័រទុយហ្គាល់ទៅឧត្តមសនីយ៍ [[Wellesley]]។
[[ឯកសារ:Gros,_Napoleon_at_Eylau.jpg|រូបភាពតូច|បន្ទាប់ពី[[Battle of Eylau|សមរភូមិ Eylau]], ឆ្នាំ ១៨០៧<br />]]អេស្ប៉ាញបានប្រើទ័ពចាស់ៗទាំងអស់ដែលត្រូវប្រយុទ្ធក្នុងសមរភូមិផ្សេងៗប្រឆាំងនឹងណាប៉ូឡេអុង, ដោយសារការខ្វះខាតទ័ព ពួកអេស្ប៉ាញត្រូវកេណ្ឌទាហានដែលមានភាពវ័យក្មេងដើម្បីជំនួសក្នុងសមរភូមិទាំងអស់នោះ។ ការទប់ទល់តស៊ូរបស់អេស្ប៉ាញបានផ្តល់ឥទ្ធិពលទៅលើប្រទេសអូទ្រីស, ដែលផ្តល់សញ្ញាបង្ហាញនូវសក្តានុពលនៃការងើបតទល់នឹងពួកបារាំង។ ការរករឿងរបស់លោក Talleyrant និងការគាំទ្ររបស់ពួកអង់គ្លេសឲ្យប្រជាជនអូទ្រីសធ្វើត្រាប់តាមប្រជាជនអេស្ប៉ាញ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៨០៩, អូទ្រីសបានវាយលុកចូលសម្ព័ន្ធមិត្តបារាំងគឺ រដ្ឋបាវ៉ារៀ។ ទោះជាយ៉ាងណា, យុទ្ធនាការនាឆ្នាំ ១៨០៩ មិនមានរយៈពេលយូរនិងផ្តល់ផលវិបានច្រើនឲ្យបារាំងដូចអេស្ប៉ាញទេ។ បន្ទាប់ពីការសម្រេចចិត្តយ៉ាងខ្លីក្នុងរដ្ឋបាវ៉ារៀ, ណាប៉ូឡេអុងបានបើកផ្លូវប្រយុទ្ធយាងទៅកាន់ទីក្រុង[[វៀនណា]]ជាលើកទីពីរ។ នៅក្នុងសមរភូមិ Aspern-Essling, ណាប៉ូឡេអុងបានទទួលរងបរាជ័យជាយុទ្ធសាស្រ្តធ្ងន់ធ្ងរដំបូងបង្អស់របស់ទ្រង់, ជាមួយការបាត់បង់ជីវិតរបស់លោក [[Jean Lannes]], ដែលជាឧត្តមសនីយ៍សំខាន់ជាងគេរបស់បារាំងនិងជាមិត្តដ៏ល្អរបស់ណាប៉ូឡេអុង។ ទោះជាយ៉ាងណាក៏ដោយ, ជ័យជម្នះនៅ Wagram បានបង្ខំឲ្យអូទ្រីសសុំសន្តិភាពបញ្ឆប់សង្គ្រាម។ សន្ធិសញ្ញាSchönbrunn នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៨០៩, បានឃើញខេត្ត Illyrian របស់អូទ្រីសត្រូវកាត់ឲ្យបារាំង ហើយបារាំងបានទទួលស្គាល់ខេត្តមួយនេះជាខេត្តរបស់ខ្លួនកាលពីមុន។
[[ឯកសារ:Gros,_Napoleon_at_Eylau.jpg|រូបភាពតូច|បន្ទាប់ពី[[Battle of Eylau|សមរភូមិ Eylau]], ឆ្នាំ ១៨០៧]]
 
សម្តេច Pope ត្រូវបានបារាំងនិរទេសដោយបង្ខំទៅ Savona, ហើយតំបន់ត្រួតត្រារបស់សម្តេចត្រូវដាក់បញ្ចូលជាដែនដីអាណាចក្រខ្លួន។