ចក្រភពបារាំងទីមួយ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៦០៖
សម្តេច Pope ត្រូវបានបារាំងនិរទេសដោយបង្ខំទៅ Savona, ហើយតំបន់ត្រួតត្រារបស់សម្តេចត្រូវដាក់បញ្ចូលជាដែនដីអាណាចក្រខ្លួន។ ការសម្រេចរបស់ព្រឹទ្ធសភាក្នុងការបង្កើតងារថ្មីគឺ"ស្តេចនៃរ៉ូម"នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨១០ និងលើកទីក្រុងរ៉ូមជារដ្ឋធានីនៃប្រទេសអ៊ីតាលី។ រវាងឆ្នាំ១៨១០ និងឆ្នាំ១៨១២ ការលែងលះគ្នារវាងណាប៉ូឡេអុងនិងចូស្សេហ្វីន, និងការរៀបអភិស័យជាមួយនឹងរដ្ឋទាយាទអូទ្រីសគឺម្ចាស់ស្រ្តី[[ម៉ារី លូអ៊ី]], ក្រោយមកមានការចាប់កំណើតស្តេចនៃរ៉ូម, ដែលនឹងជាការបំភ្លឺផ្លូវគោលនយោបាយអធិរាជនាពេលអនាគត។ ភ្លាមៗនោះព្រះអធិរាជបានដកហូតសិទ្ធអំណាចចេញពីបងប្អូនបង្កើតខ្លួនហើយផ្តោតទៅលើសេចក្តីស្រឡាញនិងផ្តល់មហិច្ឆតាទៅឲ្យបុត្រទ្រង់, ហើយហ៊ានធានាថាបុត្រទ្រង់នឹងតក្លាយជារាជវង្សនៃអាណាចក្រមួយនេះ។ ទាំងអស់នេះគឺជាចំណុចដ៍ខ្ពស់មួយនៃចក្រភពបារាំង។
==ការក្បត់និងភាពចលាចល==
ទោះបីជាយ៉ាងណាក៏ដោយ, កងកម្លាំងបង្ក្រាបបានចាប់ផ្តើមទន្ទ្រានទៅលើគុណវិបត្តិទាក់ទងនឹងសមិទ្ធផលរបស់ណាប៉ូឡេអុង។ ប្រទេសអង់គ្លេស, ដែលបានឆានែលអង់គ្លេស(ច្រកផ្លូវសមុទ្រតូចដែលនៅចន្លោះអង់គ្លេសនិងប្រទេសបារាំង) និងកងទ័ពជើងទឹកខ្លួនការពារពីបារាំង, ដែលកំពុងមានភាពជាសកម្មឥតឈប់ឥតឈរ និងការបះបោរទៅលើការដឹកនាំប្រទេសទាំងសងខាងបានផ្ទុះឡើងនៅគ្រប់ទីកន្លែង។ ណាប៉ូឡេអុង, ថ្វិត្បិតតែទ្រង់មើលឃើញបញ្ហាមិនសូវច្បាស់, មិនយូរប៉ុន្មានព្រះអង្គក៏យល់ដឹងថាខ្លួនកំពុងទទួលបរាជ័យក្នុងការដោះស្រាយជាមួយការបះបោរប្រឆាំងរបស់ពួកអេស្ប៉ាញ។ វិរបុរសមួយចំនួនដូចជាលោក[[ប៉ារន វ៉ន ស្តែន]], លោក[[អូងើស វ៉ន ហាដេនប៊ឺរ]], និងលោក[[ចូហាន វ៉ន សានហស]]បានកំពុងតែចាប់ផ្តើមរៀបចំការសងសិករកយុត្តិធម៌ដោយសម្ងាត់ឲ្យនគរព្រុស្សីវិញ។
ទោះបីជាយ៉ាងណាក៏ដោយ, កងកម្លាំងបង្ក្រាបបានចាប់ផ្តើម