ចក្រភពបារាំងទីមួយ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី១៤៨៖
ការបញ្ឈប់សកម្មភាពបះបោរនៅក្នុងប្រទេសអាល្លឺម៉ង់មានភាពលំបាកខ្លាំងសម្រាប់ណាប៉ូឡេអុង ជាពិសេសនៅពេលដែលស្តេចនៃចក្រភពរុស្ស៊ីជាអ្នកដឹកនាំជួយពួកអឺរ៉ុបក្នុងការធ្វើកុបកម្មបះបោរប្រឆាំងទាំងនេះរាំង។ ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ និងឲមានង្រកចការចេញចូលសមុទ្រមេឌីទែរណេ ហើយដកគូប្រជែងសំខាន់ៗខ្លះចោល, ណាប៉ូឡេអុងបានធ្វើកិច្ចប្រឹងប្រែងមួយនៅឆ្នាំ១៨១២ដើម្បីប្រឆាំងនឹងរុស្ស៊ី។ ថ្វីបើជ័យជម្នះព្រះអង្គកំពុងដើរទៅមុខមែនដោយការវាយដណ្តើម[[សមរភូមិក្រុងស្មូលេន|ក្រុងស្មូលេន]], ជ័យជម្នះនៅក្នុង[[សមរភូមិបូរ៉ូឌីណូ]], និងការវាយចូលទីក្រុងម៉ូស្គូ, តែព្រះអង្គនូវតែចាញ់រុស្ស៊ីនិងអកាសធាតុក្នុងប្រទេសនេះ ហើយបូករួមនឹងការបដិសេដរបស់អាឡិចសាន់ដឺ(ស្តេចរុស្ស៊ី)ក្នុងការធ្វើកិច្ចព្រមព្រៀងសម្រុះសម្រួលគ្នា។ បន្ទាប់ពីជ័យជម្នះខាងលើ ក៏បានចូលមកដល់រដូវរងាដ៏អាក្រក់មួយក្នុងប្រទេសរុស្ស៊ីដែលបង្ខំឲពួកបារាំងដកថយចេញពីរុស្ស៊ីវិញ, អំឡុងពេលដកថយពួកអឺរ៉ុបទាំងមូលបានកំពុងតែចរចាគ្នាដើម្បីប្រឆាំងនឹងណាប៉ូឡេអុង។ ការដកថយចេញរបស់បារាំងពីរុស្ស៊ី ប្រៀបបានដូចជាការដកថយចេញពីទឹកដីអេស្ប៉ាញអញ្ចឹង, គឺពីកំពែងមួយថយទៅកំពែងមួយទៀត, បន្ទាប់ពីឆ្លងហួសទន្លេប៉េរេស៊ីណា(ប្រទេសប៉េឡារុសបច្ចុប្បន្ឋ), ណាប៉ូឡេអុងនិងទ័ពទ្រង់ត្រូវដកថយមកក្រោយទៀតរហូតដល់ទល់ដែនចម្បាំងនាឆ្នាំ១៨០៩, ហើយក្រោយមកទៀត ណាប៉ូឡេអុងបានបដិសេដមិនយល់ព្រមសំណើរសន្តិភាពរបស់អូទ្រីសនៅទីប្រជុំសភាក្នុងទីក្រុងប្រាក(ចាប់ពីថ្ងៃ៤ មិថុនា ដល់ ទី១០ សីហា ១៨១៣), ដោយព្រះអង្គភ័យខ្លាចក្នុងការបាត់បង់ប្រទេសអ៊ីតាលី, ដែលជ័យជម្នះនីមួយៗគឺជាការកំណត់សំគាល់ដំណាក់កាលមួយក្នុងការសម្រេចក្តីសុបិន្តរបស់ព្រះអង្គ— អ្នកដែលជួយព្រះអង្គយកជ័យជម្នះក្នុងសមរភូមិលុចសេននិងបតសិនក្នុងឆ្នាំ១៨០៥, និងការបរាជ័យរបស់ព្រះអង្គក្នុងក្រុងឡែបស៊ីកនាឆ្នាំ១៨០២, ដូចជាប៉ាណាដត—ដែលកំពុងមានងារជាព្រះអង្គម្ចាស់នៃប្រទេសស៊ុយអែត—បានមិនអើរពើលើណាប៉ូឡេអុង, ចំណែកឧត្តមសេនីយ៍ម៉ូរីអូបានចូលខាងសម្ព័ន្ធមិត្តប្រឆាំងនឹងបារាំង, ឯប្រទេសសម្ព័ន្ធមិត្តបារាំងតាំងពីដំបូងដូចជា សាកសូនី និងបាវ៉ារៀក៏មិនបានអើរពើជួយព្រះអង្គដែល។
 
បន្ទាប់ពីដកថយចេញពីរុស្ស៊ីរួចហើយ, ណាប៉ូឡេអុងនូវតែបន្តដកថយទ័ពទៀត, លើកនេះគឺពីអាល្លឺម៉ង់។ បន្ទាប់ពីបាត់បង់ទឹកដីអេស្ប៉ាញទាំងស្រុង ដែលដណ្តើមបានពីបារាំងមកវិញដោយទ័ពសម្ព័ន្ធមិត្តដឹកនាំដោយ[[អតទឺ វ្លេស្លី|វេលលីងតុន]], ជាមួយនឹងការងើបបះបោរក្នុងប្រទេសហូឡង់ដែលជាការចាប់ផ្តើមការនៃព្រឹត្តិការណ៌វាយលុកលើពួកបារាំងវិញជាមួយនឹងការងើបបះបោរក្នុងប្រទេសហូឡង់ដែលជាការចាប់ផ្តើមនៃព្រឹត្តិការណ៌វាយលុកលើពួកបារាំងវិញ និងសេចក្តីថ្លែងប្រកាសក្នុងទីក្រុងហ្វ្រង់ហ្វឺត (ទី១ ធ្នូ ១៨១៣) បានធ្វើឲណាប៉ូឡេអុងដកថយថែមទៀតរហូតដល់ទល់ដែនចម្បាំងនាឆ្នាំ១៧៩៥; បន្ទាប់មកទៀតត្រូវរត់ថយកាន់តែឆ្ងាយជាងនេះទៅទៀតគឺរហូតដល់ទល់ដែនចម្បាំងឆ្នាំ១៧៩២— ទោះបីជាមានយុទ្ធនាការដ៏អស្ចារ្យនៃឆ្នាំ១៨១៤ប្រឆាំងមកវិញនឹងពួកឈ្លានពានក៏ដោយ។ ការទម្លាក់អាវុធចុះចាញ់នៅទីក្រុងប៉ារីសនាថ្ងៃទី៣០ មីនា ១៨១៤ឆ្នាំ១៨១៤, និង[[Carthago delenda est|Delenda Carthago]], ប្រកាស់ថ្លែងប្រឆាំងអង់គ្លេស, ដែលមានប្រសាសដោយណាប៉ូឡេអុងផ្ទាល់។ មិនយូរប៉ុន្មានចក្រភពបារាំងបានដួលរលំបន្ទាប់ពីណាប៉ូឡេអុងដាក់រាជតាម[[សន្ធិសញ្ញាហ្វនតេណេបព្លាវ]]នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ១៨១៤។
 
បន្ទាប់ពីនិរទេសទៅនៅកោះអេលបា, មិនយូរប៉ុន្មានណាប៉ូឡេអុងបានរត់គេចតាមសំពៅជាមួយសិនាចំនួនពីរបីនាក់ និងព្រមទាំងមានកាំភ្លើងធំចំនួន៤តាមទៀត។ លឺដូច្នេះស្តេចថ្មីនៃបារាំងបានបញ្ជូនម៉ាសល នៃទៅចាប់ខ្លួនណាប៉ូឡេអុង។ ពេលបានជួបទ័ពរបស់ម៉ាសល, ណាប៉ូឡេអុងក៏ចុះពីទូកហើយដើរទៅកាន់កន្លែងបាញ់វង, ហើយនិយាយថា "បើក្នុងចំណោមពួកឯងទាំងអស់គ្នានេះ បើមាននរណាចង់សម្លាប់អធិរាជពួកឯងនេះ, នេះយើងនៅទីនេះចូលសម្លាប់មកចុះ!" ប៉ុន្តែដោយមិនបាញ់សម្លាប់, ពួកគេបានចូលរួមជាមួយណាប៉ូឡេអុងហើយនាំគ្នាស្រែកបន្លឺថា "Vive l'Empereur!" (បកប្រែៈ សុំឲអធិរាជមានព្រះជន្មយានយូរ) ណាប៉ូឡេអុងបានដណ្តើមរាជបល្លាំងបានបណ្តោះអាសន្នមកវិញក្នុងឆ្នាំ១៨១៥, ប្រោះចក្រភពបារាំងឲងើបឡើងវិញដែលគេច្រើននិយមស្គាល់ថា [[មួយរយថ្ងៃ|សោយរាជ្យមួយរយថ្ងៃ]]។ ទោះបីជាយ៉ាងណា, ព្រះអង្គត្រូវបានពួកសម្ព័ន្ធមិត្តទី៧យកជ័យជម្នះលើបានក្នុងសមរភូមិវ៉ាត់ធឺលូ។ ព្រះអង្គបានទទួលចុះចាញ់សម្ព័ធមិត្តព្រះអង្គបានទទួលចុះចាញ់ពួកសម្ព័ធ្ធមិត្ត ហើយត្រូវគេនិរទេសទៅ[[សេន ហែលេណា]], កោះដ៏ដាច់ស្រយាលនៅភាគខាងត្បូងសមុទ្រអាត្លង់ទិក, ដែលជាកន្លែងណាប៉ូឡេអុងរស់នៅរហូតដល់ស្លាប់ក្នុងឆ្នាំ១៨២១។ បន្ទាប់ពី មួយរយថ្ងៃ, រាជវង្សបរបនបានឡើងសោយរាជ្យវិញ, ដែលព្រះអង្គម្ចាស់[[ល្វីទី១៨ (Louis XVIII)|ល្វីទី១៨]] ក្លាយជាស្តេចនៃប្រទេសបារាំង, ខណៈពេលដែលសញ្ជ័យរបស់ណាប៉ូឡេអុងបោះចោលនៅក្នុងសមាជនៃក្រុងវីណា។ខណៈពេលដែលសញ្ជ័យរបស់ណាប៉ូឡេអុងត្រូវគេបោះចោលនៅក្នុងសមាជនៃក្រុងវីណា។