ព្រះពុទ្ធសាសនា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីកម្មវិធីចល័ត កំណែប្រែពីកម្មវិធីiOS
បន្ទាត់ទី៣៖
== ជីវប្រវត្តិសង្ខេប ==
មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់[[ព្រះបាទបសេនទិ]]នា[[ក្រុងសាវត្ថី]]ក្នុង[[ដែនកោសល]] កាលណោះ[[ព្រះបាទសុទ្ធោធនៈ]]ជារាជាធិបតេយ្យ បានរាជាភិសេកជាមួយ[[ព្រះនាងមាយា]]ជាអគ្គមហេសី ហើយក្រោយមកក៏បានប្រសូតព្រះរាជបុត្រាមួយព្រះអង្គព្រះនាម[[សិទ្ធត្ថកុមារ]]ក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់ ៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈ ក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជជនក ជននី ក៏បានរៀបចំព្រះរាជពិធីអភិសេកវិវាហមង្គល ព្រះរាជកុមា សិទ្ធត្ថ ជាមួយ[[ព្រះនាងយសោធរា]] (ពិម្ពា) ដែលជាបងប្អូនជីដូនមួយ ក្នុងវ័យ ១៦វស្សាដូចគ្នា ជាបុត្រីរបស់ព្រះបាទសុប្បពុទ្ធ នៃនគរកោលិយៈ។
== និកាយថេរវាទ ==
== និកាយហីនយាន ==
និកាយហីនយានចែកចេញជាទិសខាងត្បូងនៃប្រទេសឥណ្ឌា(ទន្ខិណនិកាយ)ជាយានតូចចង្អៀត(តាមន័យប្រៀបធៀប)ភ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺក្របានសម្រេចនិព្វានព្រោះវិន័យតឹងតែងម៉ត់ចត់។ និកាយហិនយាននិយមនិកាយធម៌ចាស់គឺគោរពតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ(ក្នុងគម្ពីព្រះត្រៃបិដក)។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណ ហើយបានចូលបរិនិព្វានហើយ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយហីនយាមមានដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសស្រីលង្កា ប្រទេសនេប៉ាល់។ល។
 
== និកាយមហាយាន ==
និកាយមហាយានចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានបិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិលាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសទីបេជាដើម។ នៅសតវត្សរ៍ទី៣នៃគ.សក្នុងរជ្ជកាលព្រះបាទអសោក ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេសផងដែរ។ តាមប្រវត្តិសាស្រ្តគេបានឱ្យដឹងថា នៅពុទ្ធសករាជឆ្នាំ២៣៤ គឺតាំងពីមុនគ.ស ៣០០ឆ្នាំ ព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមនៅក្នុងប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីព្រះអង្គគឺ ព្រះសោណត្ថេរ និងឧត្តរត្ថេរ ឱ្យនាំព្រះពុទ្ធសាសនាហីនយានឱ្យមកផ្សព្វផ្សាយនៅសុវណ្ណភូមិ។