ទ្វារសមុទ្រមលក្កា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ thumb|right|250px|ផែនទីទីតាំងច្រកម៉ាឡាកា '''ច្រកម៉ាឡាកា...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង០៩:៣៤ ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០០៨

ច្រកម៉ាឡាកា (Strait of Malacca) ជាច្រកសមុទ្រតូចចង្អៀតមួយដែលខណ្ឌចែកឧបទ្វីបម៉ាឡេ ជាមួយកោះស៊ូម៉ាត្រា។ វាមានប្រវែង ៨០៥ គ.ម និងមានទទឹងមធ្យម ២,៨ គ.ម។

ផែនទីទីតាំងច្រកម៉ាឡាកា


សារសំខាន់សេដ្ឋកិច្ច

ឯកសារ:StraitOfMalacca.jpg
ច្រកម៉ាឡាកាមើលពីលើយន្តហោះ

ច្រកម៉ាឡាកាជាច្រកប្រកបដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹងព្រែកជីកស៊ុយអេ និង ព្រែកជីកប៉ាណាម៉ា ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់មហាសមុទ្រឥណ្ឌា និង មហាសុមុទ្រប៉ាស៊ីហ្វិក។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីដូចជា ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់។ មានកប៉ាល់ដឹកទំនិញលើសពី៥ម៉ឺនគ្រឿងឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ១ភាគ៤របស់ពិភពលោករួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និង កាហ្វេរបស់ឥណ្ឌូនេស៊ី។ ផលិតផលប្រេងកាតពិភពលោក១ភាគ៤ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅឈូងសមុទ្រពែរ មកប្រទេសទីផ្សាអាស៊ីមានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មានក្នុងឆ្នាំ២០០៦បញ្ជាក់ថា មានប្រេងកាត១៥លានបារ៉ែលក្នុងមួយថ្ងៃឆ្លងកាត់ច្រកនេះ។