ឈូងសមុទ្រថៃ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ thumb|right|ផែនទីបង្ហាញទីតាំងឈូងសមុទ្រថៃ [[Image:Gulf of Thailand.svg|thum...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១០:២៦ ថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០០៨

ឈូងសមុទ្រថៃ ជាប់ព្រំដែនទឹក តែមិនមែនជាផ្នែកនៃសមុទ្រចិនខាងត្បូងទេ។ ឈូងសមុទ្រនេះជាប់ព្រំដែនជាមួយប្រទេសថៃ កម្ពុជា និង វៀតណាម។ ឈូងសមុទ្រនេះមានផ្ទៃប្រហែល ៣២០ ០០០ គ.ម

ផែនទីបង្ហាញទីតាំងឈូងសមុទ្រថៃ
ឈូងសមុទ្រថៃ


លក្ខណៈភូមិសាស្ត្រ

ឈូងសមុទ្រនេះមានជំរៅរាក់ ជាមធ្យមប្រហែល៤៥ម៉ែត និងជំរៅជ្រៅបំផុត៨០ម៉ែត។ កត្តានេះហើយដែលធ្វើអោយមានបណ្ដូរទឹកយឺត ហើយចរន្តទឹកសាបពីទន្លេនិងស្ទឹងនានា ធ្វើអោយឈូងសមុទ្រនេះមានកំរិតភាពប្រៃទាប(៣,០៥ទៅ៣,២៥%) និងសំបូរដីល្បាប់។ ទន្លេសំខាន់ៗដែលហូរចូលឈូងសមុទ្រថៃមាន ទន្លេចៅផ្រះយ៉ា ទន្លេម៉ែខ្លុង ទន្លេបាងប៉ាគុង និងទន្លេតាពី

ដោយសារវានៅតំបន់ត្រូពិច ទឹកសមុទ្រមានកំដៅក្ដៅល្មមសំរាប់ការលូតលាត់របស់ផ្កាថ្ម និងរុក្ខជាតិសមុទ្រ ធ្វើអោយតំបន់នោះសំបូររមណីយដ្ឋានជ្រមុជទឹក។


ធនធានធម្មជាតិ

ឈូងសមុទ្រនេះមានប្រេងកាតខ្លះៗ និងសំបូរឧស្ម័នធម្មជាតិនៅតំបន់ព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ។