ទ្វារសមុទ្រមលក្កា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ thumb|right|250px|ផែនទីទីតាំងច្រកម៉ាឡាកា '''ច្រកម៉ាឡាកា...
 
No edit summary
បន្ទាត់ទី៦៖
[[រូបភាព:StraitOfMalacca.jpg|thumb|right|250px|ច្រកម៉ាឡាកាមើលពីលើយន្តហោះ]]
ច្រកម៉ាឡាកាជាច្រកប្រកបដោយយុទ្ឋសាស្ត្រសេដ្ឋកិច្ច និងជាច្រកដឹកទំនិញតាមសមុទ្រមមាញឹកមួយរបស់ពិភពលោក ប្រហាក់ប្រហែលនឹង[[ព្រែកជីកស៊ុយអេ]] និង [[ព្រែកជីកប៉ាណាម៉ា]] ដែរ។ ច្រកនេះជាផ្លូវសមុទ្រតភ្ជាប់[[មហាសមុទ្រឥណ្ឌា]] និង [[មហាសុមុទ្រប៉ាស៊ីហ្វិក]]។ វាជាច្រកសមុទ្រតភ្ជាប់ប្រទេសសេដ្ឋកិច្ចធំៗរបស់[[អាស៊ី]]ដូចជា [[ឥណ្ឌា]] [[ចិន]] [[ជប៉ុន]] [[កូរ៉េខាងត្បូង]] និង [[តៃវ៉ាន់]]។ មានកប៉ាល់ដឹកទំនិញលើសពី៥ម៉ឺនគ្រឿងឆ្លងកាត់ច្រកនេះជារៀងរាល់ឆ្នាំ ដោយដឹកនាំទំនិញ១ភាគ៤របស់ពិភពលោករួមមាន ប្រេងកាត ផលិតផលឧស្សាហកម្មរបស់ចិន និង កាហ្វេរបស់[[ឥណ្ឌូនេស៊ី]]។ ផលិតផលប្រេងកាតពិភពលោក១ភាគ៤ត្រូវបានដឹកឆ្លងកាត់ច្រកនេះ ពីប្រទេសផ្គត់ផ្គង់នៅ[[ឈូងសមុទ្រពែរ]] មកប្រទេសទីផ្សាអាស៊ីមានចិន ជប៉ុន និង កូរ៉េខាងត្បូង។ តាមការប៉ាន់ស្មានក្នុងឆ្នាំ២០០៦បញ្ជាក់ថា មានប្រេងកាត១៥លាន[[បារ៉ែល]]ក្នុងមួយថ្ងៃឆ្លងកាត់ច្រកនេះ។
 
== គ្រោះថ្នាក់ផ្សេងៗ ==
ការប្លន់តាមសមុទ្រកើនឡើងក្នុងពេលថ្មីៗនេះ។ មានការវាយប្រហារលើនាវាដឹកទំនិញ ២៥ករណីក្នុងឆ្នាំ១៩៩៤ ២២០ករណីក្នុងឆ្នាំ២០០០ និង ជាង១៥០ករណីក្នុងឆ្នាំ២០០៣។ ចាប់តាំងពីមានកំនើនចោរកម្មតាមសមុទ្រមក កងទ័ពជើងទឹក[[ឥណ្ឌូនេស៊ី]] [[ម៉ាឡេស៊ី]] និង [[សិង្ហបុរី]] បានពង្រឹងសន្តិសុខដោយចេញនាវាល្បាតតំបន់នោះតាំងពីខែកក្កដា២០០៤។
 
គិតតាំងពីឆ្នាំ១៨៨០ មាននាវា៣៤គ្រឿងបានលិច។ គ្រោះថ្នាក់មួយទៀតគឺផ្សែងមកពីភ្លើងឆេះព្រៃនៅ[[កោះសូម៉ាត្រា]] ដែលកំរិតគំហើញមកត្រឺម២០០ម៉ែត ដែលបង្ខំអោយនាវាទាំងឡាយបន្ថយល្បឿន។
 
== សំនើបន្ទូរបន្ថយភាពកកកុញនៅច្រកម៉ាឡាកា ==
 
ប្រទេស[[ថៃ]]បានអភិវឌ្ឍគំរោងជាច្រើនក្នុងការកាត់បន្ថយសក្ដានុពលរបស់ច្រកនេះ។ រដ្ឋាភិបាលថៃបានស្នើជាច្រើនដងអោយជីកព្រែកជីក កាត់តាមតំបន់ចំរៀកដី'''ក្រា''' ដែលអាចកាត់ចំងាយផ្លូវបាន ៩៦០គ.ម ក្នុងការដឹកជញ្ជូនពី[[មហាសមុទ្រឥណ្ឌា]]ទៅ[[មហាសមុទ្រប៉ាស៊ីហ្វិក]]។ ការធ្វើបែប
នេះអាចនឹងកាត់ប្រទេសថៃជា២ផ្នែក និងអាចឈានទៅដល់កាត់តំបន់មានជនមូស្លីមភាគច្រើន​នៅខេត្តប៉ាតានីចេញពីថៃផងដែរ។ នៅឆ្នាំ២០០៤ ប្រទេសចិនបានស្នើជាសំងាត់ក្នុងការចេញថ្លៃចំនាយទាំងស្រុងក្នុងការជីកព្រែក។ ទោះជាមានការគាំទ្រពីអ្នកនយោបាយថៃជាច្រើនក៏ដោយ សំនើអោយជីកព្រែកនេះមិនអាចទៅមុខបានទេ ដោយសារការចំនាយទាំងហិរញ្ញវត្ថុនិងការបំផ្លាញប្រព័ន្ឋអេកូឡូស៊ី។
 
សំនើមួយផ្សេងទៀតគឺអោយសាងសង់បំពង់បង្ហូរប្រេងកាត់តាមចំរៀកដីក្រា ដើម្បីបង្ហូរប្រេងកាតពីកប៉ាល់នៅម្ខាងទៅកប៉ាល់នៅម្ចាងទៀត។ សំនើនេះត្រូវគេប៉ាន់ប្រមាណថាអាចកាត់បន្ថយតំលៃផ្គត់ផ្គង់ប្រេងកាតទៅអាស៊ីបាន ០,៥$/បារ៉ែល (៣$/ម<sup>៣</sup>)។ [[មីយ៉ាន់ម៉ា]]ក៏បានលើកនូវសំនើអំពីបំពង់បង្ហូរប្រេងស្រដៀងនេះដែរ។ មានសំនើមួយផ្សេងទៀតអំពីការស្ថាបនាបំពង់បង្ហូរប្រេងពីមជ្ឍិមបូព៌ាមកប្រទេសចិន ដែលបានចាប់ផ្ដើមនៅខែតុលា២០០៤។