រាជាណាចក្រព្រុស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៦៩៖
អធិរាជថ្មី(ឫខៃសឺ-Kaiser)បានឡើងគ្រងរាជ្យភ្លាម, មិត្តភាពព្រុសរវាងអង់គ្លេសនិងរុស្ស៊ីបានចុះខ្សោយភ្លាម(ទោះបីជាព្រះអង្គជាប់ខ្សែស្រឡាយជាមួយរាជវង្សអង់គ្លេសនិងរុស្ស៊ីក៏ដោយ), អង់គ្លេសនិងរុស្ស៊ីបានក្លាយជាគូប្រជែងព្រុសហើយក្រោយមកក៏ក្លាយជាសត្រូវបង្ហូរឈាមគ្នា។ មុនពេលនិងនៅក្នុងអំឡុងពេល[[សង្គ្រាមលោកលើកទី១]](ឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), ព្រុសបានផ្តល់នូវកម្លាំងទាហានជើងគោកនិងនាវិកជាច្រើនចូលទៅក្នុងកងកម្លាំងយោធាអាល្លឺម៉ង់, ចំណែកពួកអភិជនព្រុសមួយចំនួនបានកាន់កាប់អំណាចជាន់ខ្ពស់។ លើសពីនេះទៅទៀត, មួយផ្នែកនៃទីលានចម្បាំងភាគខាងកើតគឺកំពុងប្រយុទ្ធគ្នានៅលើទឹកដីព្រុសផ្ទាល់តែម្តង។ ព្រុសជាមួយនឹងចក្រភពអាល្លឺម៉ង់ទាំងមូលបានទទួលរងនូវបញ្ហាជាច្រើនទាក់ទងនឹងការធ្វើបដិវត្តនៅពេលដែលកំពុងធ្វើសង្គ្រាម។ សង្គ្រាមដ៏ឃោឃៅនេះត្រូវបានបញ្ចប់ដោយយុទ្ធិសន្តិភាពនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨។
 
ការងើបបះបោរនៅទីក្រុងប៊ែរឡាំងនិងទីប្រជុំជនដទៃទៀតបានបង្កឱ្យមានជម្លោះស៊ីវិលមួយនៃ[[បដិវត្តអាល្លឺម៉ង់នៃឆ្នាំ១៩១៨–ឆ្នាំ១៩១៩]](ភាសាអាល្លឺម៉ង់:''Novemberrevolution'')។ នៅចុងឆ្នាំ១៩១៨, សភាតំណាងរាស្រ្តព្រុសត្រូវបានកាន់កាប់ដោយ[[គណៈបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់]] (SPD - Social Democratic Party of Germany)ដែលគាំទ្រ[[លទ្ធិម៉្សាកនិយម]]។ វីលៀមបានដឹងថាទ្រង់នឹងបាត់បង់ងារជាអធិរាជអាល្លឺម៉ង់, ប៉ុន្តែព្រះអង្គនៅសង្ឃឹមថានឹងរក្សាបានងារជាស្តេចព្រុស; ព្រះអង្គជឿថាបើទ្រង់ក្លាយជាអ្នកដឹកនាំនៃរដ្ឋដែលមានទឹកដីពីរភាគបីនៃទឹកដីអាល្លឺម៉ង់ទាំងមូល, ព្រះអង្គអាចនឹងក្លាយជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងរបបថ្មីណាមួយ។ ប៉ុន្តែវីលៀមបានដឹងថារឿងនេះមិនអាចទៅរួចទេក្រោមរាជាធិរាជរដ្ឋធម្មនុញ្ញ។ ទោះជាព្រះអង្គជឿជាក់ថាទ្រង់បានដឹកនាំចក្រភពអាល្លឺម៉ង់ក្រោមសហភាពផ្ទាល់ខ្លួនព្រះអង្គមែន, តែរាជាធិរាជរដ្ឋធម្មនុញ្ញបានចែងថារាជសម្បត្តិរាជាធិរាជគឺស្មើគ្នាទៅនឹងរាជសម្បត្តិព្រះមហាក្សត្រព្រុស។ ក្នុងករណីឫប្រការណាក៏ដោយ, វីលៀមត្រូវបានបាត់បង់នូវការគាំទ្រពីសំណាក់កម្លាំងយោធារាជាធិរាជរបស់ព្រះអង្គ។ ដាក់រាជ្យរបស់វីលៀមក្នុងនាមជាស្តេចនៃរាជាណាចក្រព្រុសនិងអធិរាជនៃចក្រភពអាល្លឺម៉ង់ត្រូវបានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩១៨ ហើយព្រអង្គក៏បានធ្វើនិរទេសទៅហូឡង់នៅថ្ងៃបន្ទាប់។ ដោយមានការងើបបះបោរដោយប្រើកម្លាំងប្រដាប់អាវុធ, ការវាយប្រហារបែបទ្រង់ទ្រាយធំ និងការប្រើអំពើហិង្សាតាមដងផ្លូវនៅក្រុងប៊ែរឡាំង, រដ្ឋភិបាលព្រុសបានប្រកាសថារដ្ឋនេះនឹងស្ថិតក្នុងសភាពលោមព័ទ្ធដោយកងកម្លាំងយោធារាជាធិបតេយ្យដែលនៅសេសសល់ដើម្បីបង្ក្រាបភាពវឹកវរទាំងអស់នោះ។ ''Garde-Kavallerie-Schützen-Division'', ដែលទទួលបញ្ជាពីលោក Waldemar Pabst បានធ្វើសកម្មភាពប្រឆាំងនឹងការងើបបម្រាស់នៅទីក្រុងប៊ែរឡាំង។ ពេលការប្រយុទ្ធនេះបានបញ្ចប់នៅថ្ងៃទី១៦ ខែមីនា, ពួកអ្នកទាំងអស់នោះបានសម្លាប់យកជីវិតប្រជាជនស្លូតត្រង់ចំនួន១២០០នាក់ដែលភាគច្រើនឥតអាវុធការពារខ្លួននិងបានជាប់ពាក់ព័ន្ធអ្វីនោះទេ។ ពេលវេលានៃការធ្វើបដិវត្តបានចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ១៩១៨ ដល់ខែសីហា ឆ្នាំ១៩១៩ នោពេលដែលរបបសាធារណរដ្ឋថ្មីបានបង្កើតឡើងគឺ[[សាធារណរដ្ឋវ៉ៃម៉ា]]។
 
ព្រុសត្រូវបានគេដាក់បញ្ចូលឱ្យក្លាយជារដ្ឋមួយនៅក្នុងសាធារណរដ្ឋវ៉ៃម៉ា។ ក្រោមរបបសាធារណរដ្ឋ, ស្ថាប័នសាធារណៈដែលមិនប្រតិបត្តិលិទ្ធិប្រជាធិបតេយ្យនិយមត្រូវបានរំលាយចោល, មានដូចជា"សភាជាន់ខ្ពស់និងជាន់ទាបព្រុសដែលធ្លាប់អនុវត្តការបោះឆ្នោតដោយអនុលោមទៅតាមសំលេងឆ្នោតបីថ្នាក់"។
 
<br />