រាជាណាចក្រព្រុស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៩៣៖
 
យោងទៅតាមជំរឿនពាក់កណ្តាលសតវត្សទី១៩, ស្ថិតិនៃសាសនានៅក្នុងរាជាណាចក្រព្រុសប្រហែលជានៅទស្សវត្តឆ្នាំ១៨៣០, គេបានបែងចែកសាសនាក្នុងប្រទេសជា៦សាសនាផ្អែកលើប្រជាជនចំនួនមួយលាននាក់។ យោងទៅតាមការធ្វើជំរឿននេះ ប្រជាជនប្រមាណ៦០៩,៤២៧.០ បានកាន់ប្រតេស្តង់, ៣៧៦,១៧៧.១ កាន់រ៉ូម៉ាំងកាតូលិក, ១៣,១៤៨.៨ កាន់សាសនាជីហ្វ(Jews), ១២៥.១ កាន់សាសនាម៉ាណូណែត(Mennonites), ១២១.៤ កាន់សាសនាក្រិកអូស្សូដក់(Greek Orthodox), និង៦.០កាន់សាសនាអ៊ីស្លាម។
 
ទោះជាចំនួនអ្នកកាន់ប្រតេស្តង់ច្រើនមែន, រាជាណាចក្រព្រុសមានប្រជាជនប្រហែលពីរទៅបីលានជារ៉ូម៉ាំងកាតូលិកនៅភាគខាងលិចនិងនៅក្នុងតំបន់ប៉ូឡូញ។ នៅតំបន់តំបន់រ៉ាំង(Rhineland)និងមួយផ្នែកនៃវេសផាលាក៏មានចំនួនអ្នកកាន់សាសនាកាតូលិកច្រើនដែរ។ លើសពីនេះទៅទៀត ព្រុសភាគខាងកើត, រដ្ឋវ៉ាមៀ, ស៊ីលេស៊ា និងខេត្តផូសិនក៏មានអ្នកកាន់សាសនាកាតូលិកគួរសមផងដែរហើយពួកគេនិយាយភាសាប៉ូឡូញទៀតផង។ នៅព្រុសខាងកើត, ក្នុងតំបន់ម៉ាសួរាគឺសម្បូរទៅដោយអ្នកកាន់ប្រតេស្តង់ច្រើន ម្យ៉ាងទៀតពួកគេទាំងនោះក៏ជាជនជាតិអាល្លឺម៉ង់ផងដែរ។