រាជាណាចក្រព្រុស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី២០១៖
 
បន្ទាប់ពីការបែងចែកទឹកដីលើកទីមួយនៃប្រទេសប៉ូឡូញក្នុងឆ្នាំ១៧៧២រួច, ទឹកដីដែលទើបនឹងបានថ្មីរួមមានតំបន់ប៉ូឡូញ-ព្រុសនិងតំបន់វ៉ាមៀបានក្លាយជាខេត្តព្រុសភាគខាងលិច, ចំណកឯតំបន់ឌុកនៃព្រុស(និងមួយផ្នែកតូចនៃតំបន់វ៉ាមៀ)បានក្លាយជាខេត្តព្រុសភាគខាងកើត។ ដែនដីដែលទទួលបានផ្សេងទៀតតាមដងទន្លេណូទិចត្រូវបានក្លាយជាតំបន់ឫសង្កាត់ណូទិច។ បន្ទាប់ពីការបែងចែកទឹកដីប៉ូឡូញជាលើកទីពីរ, ព្រុសក៏ទទួលបានទឹកដីថ្មីដែលព្រុសបានបែងចែកទឹកដីនោះទៅជាខេត្តស៊ីលេស៊ាថ្មី, ព្រុសភាគខាងត្បូង, ព្រុសភាគខាងកើតថ្មី, ហើយតំបន់ណូទិចត្រូវបានបែងចែកសារជាថ្មី។ ខេត្តធំៗទាំង៣ខាងលើត្រូវបានបត់បង់ទៅវិញក្រោយពីសមាជប៉ូឡូញដែលធ្វើឡើងក្រោយសមាជនៃក្រុងវីយែនឆ្នាំ១៨១៥, លើកលែងតែតំបន់ផ្នែកខាងលិចនៃព្រុសខាងត្បូងទេដែលនៅជាទឹកដីកម្មសិទ្ធរបស់ព្រុសដដែល, ដោយក្រោយៗទៅតំបន់មួយនេះក៏ក្លាយជាផ្នែកមួយនៃឌុកនៃផូសិន។
 
បន្ទាប់ពីទទួលបានទឹកដីមួយចំនួននៅភាគខាងលិច; និងក្រោយពីសមាជក្រុងវីយែន, ខេត្តចំនួន១០ត្រូវបានបង្កើតឡើង, ខេត្តនីមួយៗត្រូវបានបែងចែកបន្តទៅជឆតំបន់រដ្ឋបាលតូចៗដែលគេស្គាល់ថា Regierungsbezirke។ ខេត្តទាំងនោះមានដូចជា:
 
* ខេត្តប្រេនឌេនបឺក (Province of Brandenburg)
* ខេត្តព្រុសភាគខាងកើត (Province of East Prussia)
* ខេត្តជូលីក-ក្លេវ-បឺក (Province of Jülich-Cleves-Berg)
* (មហា)ឌុកនៃរ៉ាំងខាងត្បូង (Grand Duchy of the Lower Rhine)
* ខេត្តផូមេរ៉ានា (Province of Pomerania)
* ឌុកនៃផូសិន (Grand Duchy of Posen)
* ខេត្តសាកសូនី (Province of Saxony)
* ខេត្តស៊ីលេស៊ា (Province of Silesia)
* ខេត្តព្រុសខាងលិច (Province of West Prussia)
* ខេត្តវេសផាលា (Province of Westphalia)