ទន្លេសាប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៖
[[ឯកសារ:ទន្លេសាប៤.jpg|រូបភាពតូច]]
 
== ព័ត៌មានទូទៅ ==
ទន្លេសាបគឺជាទន្លេមួយដែលតភ្ជាប់ពី[[បឹងទន្លេសាប]] ទៅ [[ទន្លេមេគង្គ]] [[ទន្លេមេគង្គក្រោម]] និង[[ទន្លេបាសាក់]]នៅត្រង់កន្លែងដែលគេអោយឈ្មោះថា[[ទន្លេចតុមុខ]]។ ទន្លេនេះមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ។ ទន្លេនេះហូរកាត់ [[ខេត្តកំពង់ឆ្នាំង]] [[ខេត្តកណ្តាល]] និង[[រាជធានីភ្នំពេញ]]។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍គ្រដណ្ដប់លើផ្ទៃដី២៥០.០០០-៣០០.០០០ហិចតា ក្នុងរដូវក្ដៅនិងមានវិសាលភាពធំជាង៥-៦ដងក្នុងរដូវវស្សា។ ប្រព័ន្ឋតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុង ពិភពលោក ហើយប្រព័ន្ឋអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចំរុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ ទោះបីជាបឹងនេះជួយទ្រទ្រង់ ដល់ចំនួនជីវចំរុះ និងប្រជាជនជាច្រើនក្ដីក៏ការកើតឡើងនូវសម្ពាធ និងការគំរាមកំហែងជាច្រើន នៅកើតមានក្នុងបឹងទន្លេសាបនេះដែរ។ជីវចំរុះនៅបឹងទន្លេសាបជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន នៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ(ប្រហែល ២,៩លាននាក់)និង ផ្គត់ផ្គង់ជីវជាតិប្រូតេអ៊ីនដល់ប្រជាជនកម្ពុជារហូត ៧០%នៃជីវជាតិនេះសរុប។ បឹងនេះជាប្រភពជំរក សំរាប់ផ្ដល់ជាចំណីដល់មច្ឆា ជាកន្លែងត្រីពងនិងបង្កកំណើត ហើយដែលបន្ទាប់មកធ្វើដំណើរទៅកាន់ទន្លេមេគង្គ នឹងស្ទឹងឬ ព្រែកនានាហើយក៏ជាអាងស្ដុកទឹកសំរាប់រដូវប្រាំងនិងសរាប់បន្សាបទឹកប្រៃដែលហូរចូលមកនិង ជួយដល់ការអភិរក្សព្រៃកោងកាង នៅតំបន់ដីសណ្ដមេគង្គផងដែរ។ ដូច្នេះវាគឺជាចំណុចជាទីចាប់អារម្មណ៍ផ្នែកបរិស្ថានយ៉ាងសំខាន់ក្នុងពិភពលោក។ បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គមការ៉េ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹង[[ទន្លេមេគង្គ]] ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល។