ឧបករណ៏ភ្លេងខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី២១៖
ក្រៅពីនេះមានវង្សភ្លេងឆៃយុំាដែលមាន គង កុងប៊ឹង ស្គរបួន និងឆាប។ក្រៅពីនេះទៅទៀតមានវង្សភ្លេងយីកេដែលមានឧបករណ៏ ស្គរ ទ្រ និងខ្លុយ។
 
== ភ្លេងឆៃយុំា ==
គេលេងភ្លេងនេះតែក្នុងពិធីបុណ្យដែលជាទីរីករាយដូចជាលេងកំដបុណ្យ កឋិន បុណ្យផ្កា បុណ្យបំបួសនាគជាដើម។ភ្លេងឆៃយុំាជាភ្លេងដែលរំភើបសប្បាយ ហើយរស់រវើកប្លែកពីភ្លេងឯទៀត។គេពុំ ទាន់ដឹងច្បាស់នៅឡើយទេអំពីប្រភពភ្លេងឆៃយុំានេះ។ដោយចង្វាក់ភ្លេងមានលោតៗភ្ញាក់ៗ អ្នកខ្លះអោយយោបល់ថា ភ្លេងឆៃយុំាទំនងមានកំណើតចេញពីមនុស្សជំនាន់ដើម ដែលមានសភាពភ្ញាក់ផ្អើលខ្លាចរអាប្រៀបបានទៅនិងសត្វព្រៃពេលឃើញមនុស្ស។អ្នកខ្លះទៀតយល់ថានៅពេលមនុស្សទទួលបានជោគជ័យក្នុងកិច្ចការរបស់ខ្លួនតែងតែសប្បាយរីករាយយ៉ាងខ្លាំង ហើយ ក៏បង្កើតភ្លេងឆៃយុំានោះឡើងដើម្បីរំលឹកនូវជ័យជំនះនេះ។
 
== ភ្លេងគងស្គរ ==
អ្នកខ្លះហៅភ្លេងគងស្គរថា ភ្លេងទាំមួនឬភ្លេងកន្រ្តាំមួន។ភ្លេងនេះមានសូរស័ព្ទគួរអោយស្រងេះស្រងោចណាស់ហេតុនេះហើយបានជាគេលេងភ្លេងនេះនៅពេលដែលមានមនុស្សស្លាប់ពេលធ្វើបុណ្យលើខ្មោច។តាមការស្រាវជ្រាវរបស់សមាជិកក្រុមជំនុំទំនៀមទំទំលាប់ថា ភ្លេងគងស្គរមានកំណើតឡើងក្នុងរជ្ជកាល ព្រះបាទត្រសក់ផ្អែម។កាលព្រះអង្គបានឡើងសោយរាជ្យសម្បតិ្តព្រអង្គតែងនឹកស្រណោះសំលេងសត្វគ្រប់បែបយ៉ាងលាយឡំជាមួយស្នូរខ្យល់ ភ្លៀង ផ្គរ រន្ទះដែលព្រះអង្គធ្លាប់បានស្តាប់ទាំងយប់ទាំងថ្ងៃ កាលព្រះអង្គនៅជាម្ចាស់ចំការត្រសក់ផ្អែម។ដើម្បីតាងភ្លេងធម្មជាតិដ៏កំសត់បែបនេះ ព្រះអង្គទ្រង់ចាត់អោយអ្នកប្រាជ្ញរាជបណ្ឌិតបង្កើតក្រុមភ្លេងគងស្គរនោះឡើង។