ភាពខុសគ្នារវាងកំណែនានារបស់ "ភាគ៦៥"

គ្មាន​ចំណារពន្យល់ការកែប្រែ
(ភាគ៦៥)
 
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទ្ទេស
 
=== ទុតិយភាគ ===
 
មាគន្ទិយសុត្តនិទ្ទេស ទី៩
 
==== មាគន្ទិយសុត្តនិទ្ទេស ទី៩ ====
[១] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគាឡើយ (ចំណង់ក្នុងមេថុន នឹងមានដល់តថាគតព្រោះឃើញ) នូវសរីរៈនៃធីតារបស់អ្នកនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ ។
 
ចប់ មាគន្ទិយសុត្តនិទ្ទេស ទី៩ ។
 
==== បុរាភេទសុត្តនិទ្ទេស ទី១០ ====
 
[៥៤] (ព្រះពុទ្ធនិម្មិតសួរថា) បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គហៅថា អ្នកស្ងប់ បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំសួរហើយ សូមប្រាប់នូវនរជនដ៏ឧត្តមនោះ ។
 
ចប់ បុរាភេទសុត្តនិទ្ទេស ទី១០ ។
 
==== កលហវិវាទសុត្តនិទ្ទេស ទី១១ ====
 
[១២២] (ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីណា កិលេសទាំងនោះ កើតអំពីណា សូមព្រះអង្គសំដែងសេចក្តីដែលខ្ញុំសួរនោះ ។
 
ចប់ កលហវិវាទសុត្តនិទ្ទេស ទី១១ ។
 
==== ចូឡវិយូហសុត្តនិទ្ទេស ទី១២ ====
 
[២០០] (ព្រះពុទ្ធនិមិ្មតសួរថា) ជនទាំងឡាយ ប្រកាន់ថា ខ្លួនឈ្លាសវៃ ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ រមែងប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោលផ្សេងៗ ថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថាដឹងធម៌ បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌ ។
 
ចប់ ចូឡវិយូហសុត្តនិទ្ទេស ទី១២ ។
 
==== មហាវិយូហសុត្តនិទ្ទេស ទី១៣ ====
 
[២៨១] (ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ ឬក៏បានពាក្យសរសើរក្នុងហេតុនោះដែរ ។
 
 
ចប់ ភាគ ៦៥ ។
 
== ឯកសារយោង ==
[[ព្រះត្រៃបិដក]] > [[សុត្តន្តបិដក]] > [[ខុទ្ទកនិកាយ]] > [[មហានិទ្ទេស]] >
៦៦៦

កំណែប្រែ