ភាពខុសគ្នារវាងកំណែនានារបស់ "រចនាបថនៃស្ថាបត្យកម្មខ្មែរ"

បានត្រឡប់កំណែប្រែដោយ96.9.66.245 (Talk) ទៅកំណែប្រែចុងក្រោយដោយ 202.53.146.149
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
(បានត្រឡប់កំណែប្រែដោយ96.9.66.245 (Talk) ទៅកំណែប្រែចុងក្រោយដោយ 202.53.146.149)
ស្លាក: Rollback
== និយមន័យ ==
ស្ថាបត្យកម្មជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែង តាមក្បួនខ្នាតទៅទៀតនេះយើងខ្ញុំ្ញសូមបង្ហាញអំពីស្ថាបត្យកម្មខ្មែរសម័យមុនអង្គរ និងសម័យក្រោយអង្គរដែលមានឈ្មោះល្បីល្បាញាពាសពេញពិភពលោក។ ត្រង់ពាក្យសិល្បៈ (សិល្បៈ-សំ-សីប្ប-បា) គឺសំដៅទៅលើការសាងសង់ផ្សេង ជំនាញ ហត្ថកម្មគ្រប់បែបយ៉ាង ដែលមានសោភ័ណ និងប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សគាប់ចិត្ដ គាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់ជាដើម។ ចំណែកពាក្យរចនាបថ (Style) គឺសំដៅទៅលើសិល្បៈក្នុងការសាងសង់ ឬតុបតែងលំអតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ។ នៅក្នុងសម័យបុរាណគេបានចែករចនាបថ ដាច់ដោយឡែកពីគ្នា ដែល មានរហូតទៅដល់ ១៣រចនាបថ (Style)ក្នុងរចនាបថនិមួយៗ មានកសាង និងលក្ខណៈពិសេសៗខុសគ្នាទៅ តាមសម័យកាលមួយៗ។ រចនាបថស្ថាបត្យកម្មខ្មែរមានដូចជា៖Fuckរចនាបថស្ថាបត្យកម្មខ្មែរមានដូចជា៖
 
== រចនាបថភ្នំដា (គ.ស.វទី១ដល់គ.ស.វទី៦) ==
តាមការធ្វើការកំណាយនៅក្នុងអង្គរបុរី និងនៅអូរកែវ ([[កម្ពុជាក្រោម]])បានបង្ហាញថា សិល្បៈសម័យហ្វូណន ដែលគេបញ្ចូលទៅក្នុងរចនាបថភ្នំដា ដោយយកប្រាសាទនៅភ្នំដាធ្វើជាគោល។ ភ្នំដាស្ថិតនៅក្នុង[[ស្រុកអង្គរបុរី]] ក្នុង[[ខេត្តតាកែវ]]។ នៅក្នុង[[ហ្វូណន|សម័យហ្វូណន]] ប្រទេសខ្មែរមានទំនាក់ទំនងជាច្រើនជាមួយ[[ប្រទេសឥណ្ឌា]]ជាពិសេសក្នុងវិស័យសិល្បៈ។ ក្រៅពីស្ថាបត្យកម្មខ្មែរសម័យនគរភ្នំ បានទុកស្នាដៃជាច្រើនខាងក្នុងរូបដិមា ដែលគេបានជួបប្រទះនៅតំបន់អង្គរបូរី និងទីកន្លែងដទៃជាច្រើនទៀតនៅក្នុងប្រទេសខ្មែរ។ ចំណែកឯកំណាយនៅកំពង់ផែរអូរកែវវិញ បានធ្វើឱ្យយើងស្គាល់គ្រឿងឧបករណ៍ និងគ្រឿងអលង្ការ ដែលខ្មែរយើសម័យនោះបានប្រើប្រាស់ ។