ចក្រភពអង្គរ(៨០២-១២១៨)៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានត្រឡប់កំណែប្រែដោយ96.9.77.241 (Talk) ទៅកំណែប្រែចុងក្រោយដោយ 203.144.79.167
ស្លាក: Rollback
មិន​ធ្វើ​វិញ​នូវ​កំណែ​ប្រែ 238327 ដោយ​ 203.144.79.167 (ការពិភាក្សា​)
ស្លាក: មិនធ្វើវិញ
បន្ទាត់ទី៤៖
== ការរំដោះប្រទេសចេញពីជ្វានិងរៀបចំប្លង់អង្គរ ==
ព្រះបាទជ័យវរ្ម័នទី២បានរំដោះចេនឡាទឹកលិចពីអំណាចជ្វានិងបានបង្រួបបង្រួមខ្មែរយើងទាំងពីរ(ខ្មែរលើនិងខ្មែរក្រោម)ដើម្បីបង្កើតចក្រភពអង្គរ។
== ព្រះបាទជ័យវរ្ម័នទី២(៨០២-៨៥០គ.ស) ==
 
ព្រះអង្គជាប់រាជវង្សបុស្ករាក្ស។ព្រះអង្គរំដោះប្រទេសជាតិពីពួកជ្វាហើយព្រះអង្គកសាង្គរាជធានីច្រើនកន្លែងដូចជា ក្រុងឥន្ទ្របុរះ ក្រុងកុតិ ហរិហរាល័យ អមរេន្ទ្របុរះនិងមហេន្ទ្របវ៌ត។ព្រះអង្គបង្កើពិធីទេវរាជនិងលើកដំកើងសាសនាព្រាហ្មណ៍ព្រះអង្គកសាងប្រាសាទភ្នមគូលែនប្រាសាទអកយំអារាមចិននិងសិវលិង្គ។
១. តើនៅសម័យអង្គរមានវណ្ណៈអ្វីខ្លះ ? ចូរនិយាយពីតួនាទីរបស់វណ្ណៈនីមួយ ។
 
២. តើវិស័យនយោបាយមានតួនាទីដូចម្ដេច ?
 
៣. តើរដ្ឋបាលសម័យអង្គរមានមុខដូចម្ដេច ?
 
៤. តើសាសនាសម័យអង្គរមានសាសនាអ្វីខ្លះ ? ចូរនិយាយពីសារៈសំខាន់នៃសាសនានីមួយៗ ។
 
៥. តើលក្ខណៈសម្គាល់នៃប្រាសាទផ្ទាល់ដីខុសគ្នាដូចម្ដេច ?
 
៦. ចូរប្រៀបធៀបលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម ។
 
៧. ចូរនិយាយពីដើមកំណើតអក្សរនិងការប្រើប្រាស់អក្សរខ្មែរ ។
 
៨. តើប្អូនស្គាល់របាំនិងឧបករណ៍ភ្លេងខ្មែរអ្វីខ្លះ ? ចូររៀបរាប់ ។
 
៩. តើការសិក្សាអប់រំនិងសង្គមកិច្ចមានការរីកចម្រើនដូចម្ដេច ? ព្រោះអ្វី ?
 
ចម្លើយ
 
១. នៅសម័យអង្គរមានវណ្ណៈព្រាហ្មណ៍និងបុព្វជិត វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនីមួយ នេះជារាជគ្រូ ឬ ជាអ្នកកសិករ វណ្ណៈទាសករ វណ្ណៈទាសករនិងអ្នកងារ ។
 
តួនាទីរបស់វណ្ណៈនីមួយៗគឺ ៖
 
វណ្ណៈព្រាណ្មណ៍និងបព្វជិត នៅសម័យមហានគរ វណ្ណៈព្រាណ្មណ៍មានតួនាទី យ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់ទុកវណ្ណៈនេះជារាជគ្រូ ឬ ជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាណ្មណ៍ ។
វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនេះមានបុព្ធសិទ្ធិច្រើនយ៉ាងណាស់ ដូចជាមិនបង់ពន្ធដារ មិនជាប់កំណែន និងមិនត្រូវឪ្យធ្វើការងារធ្ងន់ជាដើម ។ ស្រ្ដីអំបូរក្សត្ររៀបការជាមួយក្សត្រដូចគ្នា តែបើមានដើម ។​ ស្រ្ដីអំបូរក្សត្រ ត្រូវរៀបការមួយក្សត្រ​ដូចគ្នា តែបើមានស្វាមីជាប្រជារាស្រ្ដីវិញ នោះកូនដែលដកើតមកពុំអាចរាប់បញ្ជូលក្នុងព្រះរាជវង្សទេ ។
វណ្ណៈពួកអ្នកជាឬកសិករ ពួកមន្ត្រីរាជការតូចតាច ឈ្មួញ សិល្បករ សប្បិករ កសិកររ និងប្រជារាស្រ្ដសាមញ្ញភាគច្រើនជាអ្នកជា ។ ពួកនេះជាមនុស្សមានសិទ្ធិសេរីភាពគ្រប់គ្រាន់ព្រោះពួកគេជាវណ្ណៈកណ្ដាលក្នុងសង្គម ។ ក្រៅពីធ្វើស្រែចំការ គេក៏ឆ្លៀតទំនេរធ្វើសិប្បកម្ម និងជំនួញដើម្បីផ្គត់ផ្គល់ជីវភាពរបស់ខ្លួន ។
វណ្ណៈទាសករនិងអ្នកងារ ពួកអ្នកបម្រើអាចនៅបម្រើគេអស់មួយជីវិត ជួនកាលតពូជទៀតផង ។ គេអាចលក់ដូរឬលោះពួកនេះដូចទ្រព្យសម្បត្តិ ដីធ្លី ឬ សត្វពាហនៈផងទាំងផង ។​ ពួកទាសករទាំងនេះដូចគ្មានសិទ្ធិសេរីភាពទាំងអស់ គេប្រើពួកនេះពុំរើសមុខរបរឡើយដូចជា ធ្វើការផ្ទះ ធ្វើជំនួញ ធ្វើស្រែចំការ សង់ប្រាសាទ លើកទំនប់ បារាយណ៍ ផ្លូវថ្នល់ ធ្វើទ័ព ...។
២. វិស័យនយោបាយមានតួនាទី ដូចជាក្រោម ៖
 
ក. នយោបាយក្រៅប្រទេស
 
តាមលទ្ធិទេវរាជ ព្រះរាជាខ្មែរឈប់ទទួស្គាល់សិទ្ធិគ្រប់គ្រងសេ្ដចជ្វាហើយបានបង្រួបមង្រួមជាតិឪ្យមានឯកភាពឡើងវិញ ជុំវិញព្រះរាជបល្ហ័ង្ក ។​
ព្រះរាជាសម័យអង្គរបានអនុវត្តនយោបាយចក្រពត្តិនិយមធ្វើសង្រ្គាម ពង្រីកទឹកដីលើរដ្ឋតូចៗ តែអនុវត្តនយោបាយចង់មិត្តជាមួយប្រទេសធំៗ មានអរិយធម៌រីកចម្រើន ដូចជាប្រទេសជាតិនិងពង្រីកទឹកដី​ ។​
៣. វិស័យរដ្ឋបាលមានមុខងារជាអ្នកគ្រប់គ្រងរដ្ឋ ។
 
៤. សាសនានៅសម័យអង្គរមាន សាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនា ។ សារៈសំខាន់នៃសាសនានីមួយៗ គឺ ៖
 
ព្រាហ្មណ៍សាសនា​ តាមលទ្ធិទេវរាជ ធ្វើឪ្យប្រទេសជាតិមានឯកភាពគ្នា​ និងជំនឿជាក់លើព្រះរាជា ។ ម្យ៉ាងទៀតនាំឪ្យមានការកសាងប្រាសាទជាច្រើនដើម្បីឧទ្ទិសចំពោះសាសនាដែលព្រះមហាក្សត្រ គោរពបូជា ។
ព្រះពុទ្ធសាសនា មានលទ្ធិពុទ្ធរាជ ក្នុងការបង្រួបង្រួមជាតិ ( ក្នុងរាជ្យព្រះបាទជ័យវ័រ្មនទី ៧ ) ។ លទ្ធិនេះក៏សាងប្រាសាទដើម្បីឧទ្ធិដល់អវតារបស់ព្រះពុទ្ធសាសនាមហាយានផងដែរ ។ លើសពីនេះទៀតក៏មានការកសាងសាលាសំណាក់ មន្ទីរពេទ្យសម្រាប់ជាប្រយោជន៍របស់សាធារណជនគ្រប់រូប ។
៥. លក្ខណៈសម្គាល់នៃការភាពខុសរវាងប្រាសាទភ្នំនិងប្រាសាទផ្ទាល់ដី គឺ ៖
 
ប្រាសាទភ្នំជាប្រាសាទដែលសង់នៅលើភ្នំធម្មជាតិឬសង់លើខឿនច្រើនជាន់ សម្រាប់លទ្ធិទេវរាជដូចជា ប្រាសាទបាគង បាឌែង បក្សីចាំក្រុង អង្គរវត្ត បាពូន ប្រែរួម...។
ប្រាសាទផ្ទាល់ដី គឺប្រាសាទទាបនឹងដីជាប្រាសាទដែលសង់ផ្ទាល់ដី​ ឬ មានឌឿនទាប ដើម្បីលទ្ធិបុគ្គលនិយម ដូចជាព្រះគោ លលៃវត្តអង្គរ តាព្រហ្ម បន្ទាតឆ្មារ ...។
៦. លទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម មាន ៖
 
លទ្ធិទេវរាជ
 
ដើម្បីបម្រួលបង្រួមជាតិ
ចាត់ទុកព្រះរាជាជាអទិទេព
ប្រជាជនមានជំនឿស៊ុបលើព្រះរាជា​
ប្រទេសជាតិរីកចម្រើន និងមានវិសាលភាពទីកដីធំធេង
លទ្ធិបុគ្គលនិយម
 
ជាការដឹងគុណចំពោះអ្នកមានស្នាដៃ មាតាបិតា រាជវង្សានុវង្ស
ប្រទេសជាតិប្រកាន់បក្សពួកនិយម
ប្រជាជនមាននិន្នាការផ្សេងៗគ្នា
លែងសូវមានជំនឿលើព្រះមហាក្សត្រ
មានការបែកបាក់ផ្ទៃក្នុង
ប្រទេសមានសង្គ្រាមដណ្ដើមអំណាចគ្នា
ដូចនេះសរុបមក លទិ្ធទេវរាជនិយមមានលក្ខណៈល្អប្រសើរព្រោះបានធ្វើឪ្យប្រជារាស្រ្ដមានឯកភាពគ្នា ចេះរស់នៅជាមួយគ្នាដោយសេចក្ដីសុខរីកចម្រើន ហើយមិនប្រកាន់បក្សនិយម ។
 
៧. ដើម្បីកំណើតអក្សរនិងការប្រើប្រាស់អក្សរខ្មែរ ៖
 
ក. ដើមកំណើតអក្សរ
 
នៅសម័យនគរភ្នំ “ ហ្វូណន “ គេបានរកឃើញសិលាចារឹកមួយនៅវ៉ូកាញ់ក្នុងភូមិភាគញ៉ាត្រាង ( យូនខាងត្បូង ) ជាសិលាចារឹកដំបូងបង្អស់ជាភាសាសំស្រ្កឹត ។ បើតាមការសិក្សាប្រៀបធៀបអក្សរខ្មែរឥណ្ឌាខាងត្បូង “ អក្សរនាគរី “ គឺមានទ្រង់ទ្រាយដូចគ្នា​ ។ ម៉្យាងវិញទៀត គេបានរកឃើញប្រាក់កាសរបស់ឥណ្ឌានៅកំពង់ផែកែវ នៅកម្ពុជាក្រោមនៅលើប្រាក់នោះចារអក្សរព្រាហ្មីមានទ្រង់ទ្រាយដូចតួអក្សរខ្មែរបុរាណ​ដែរ ។ នៅសម័យនោះឥណ្ឌាមានទំនាក់ទំនងពាណិជ្ជកម្មតាមរយៈកំពង់ផែអូរកែវ ។ ដូចនេះគេសន្និដ្ឋានថា ខ្មែរបានខ្ចីតួអក្សរព្រាហ្មីរបស់ឥណ្ឌាមកប្រើ ។
 
ខ. ការប្រើប្រាស់អក្សរខ្មែរ
 
អក្សរខ្មែរដែលយើងប្រើប្រាស់សព្វថ្ងៃនេះ ត្រូវបានកែទ្រង់ទ្រាយធំៗ ចំនួនដប់ដងរួចមកហើ​យ ។
 
៨.​ របាំនិងឧបករណ៍ភ្លេងខ្មែរមានដូចជា​ ៖
 
របាំខ្មែរមានដូចជា ៖ របាំត្រុដិ របាំយីកេ របាំគោះអង្រែ របាំរាំវង់ របាំក្ងោក របាំស្នែកទន្សោង របាំរាំក្បាច់ ...។
ឧបករណ៍​ភ្លេងខ្មែរ ស្ករ រនាត ទ្រ ចាប៉ី ឃឹម ពិណ ស្រឡៃ គង សាដៀវ តាខេ ខ្លុយ ...។​
៩. ការរីកចម្រើននៃវិស័យសិក្សាអប់រំនិងសង្គមកិច្ច មាន​ ៖
 
ការសិក្សាអប់រំ
 
នៅសម័យអង្គរ គេសរសេរអក្សរនៅលើថ្មនៅលើស្បែកសត្វ តែការសរសេរនៅផ្នែកសត្វគ្មានឯកសារសេសសល់សព្វថ្ងៃនេះទេ ។ ក្នុងការកត់ត្រាលើផ្ទាំងថ្ម ( សិលាចារឹក ) គេនិយមប្រើភាសាសំស្រឹ្កតភាសាខ្មែរ និងភាសាបាលី ។
 
តាមសិលាចារឹកគេបានប្រាប់ពីមុខងារសំខាន់ៗដែលក្សត្រីពីរអង្គានបំពេញជាប្រយោជន៍ដល់បញ្ហានិងការចេះដឹងគឺព្រះនាងឥន្រ្ទទេវីនិងព្រះបានជ័យវ័រ្មននិងព្រះនាងជ័យរាជទេវី ( ជាបងប្អូនបង្កើននឹងគ្នានិងជាអគ្គមហេសីរបស់ព្រះបាទជ័យវ័រ្មន ទី ៧ ) ។
 
ព្រះនាងឥន្រ្ទទេវីចេះវិជ្ជាអក្សរសិល្ប៍ ចេះភាសាសំស្រ្កឹតច្បាស់លាស់ ចេះវិទ្យាសាស្រ្ដផ្សេងៗ ហើយមានប្រាជ្ញាឈ្លាស់វៃផង​ ។ ព្រះនាងឥន្រ្អទេវីត្រូវបានប្រះរាជាតែងតាំងជាសាកលវិទ្យាមួយឈ្មោះហៅថាទិលកកុត្តរ ហើយព្រះនាងបង្ហាត់បង្រៀតស្រីខ្មែរអំពីមុខវិជ្ជាសាស្រ្ដផ្សេងៗ ហើយមានប្រាជ្ញាឈ្លានវៃផង ។ ព្រះនាងឥន្ទ្រទេវីត្រូវបានប្រះរាជតែងតាំងជាសាសនាមុតមាំ ។ ចំណែកព្រះនាងជ័យរាជទេវី ជាព្រះរាជកនិដ្នភគិនីវិញព្រះនាងតែងមានព្រះទ័យសន្ដោសប្រោសប្រណីដល់ពួកក្មេងស្រីកំព្រាហើយបានណែនាំពូកែអស់ទាំងនេះ ឪ្យកសាងផ្នូសដៅដូចជីនៅក្នុងភូមិមួយ ឈ្មោះធម៌កេរ្ដិ៍ ។ ព្រះនាងថែមទាំងធ្លាប់បានចាត់ចែកឪ្យគេលេងល្ខោន ។
 
ក្រៅពីការរៀបរាប់ខាងលើកនៅសម័យអង្គរមានស្ថាបត្យករ វិស្វករ សិល្បករ អ្នកចម្លាក់ អ្នកសូន្យសូប គណិតវិទូ និងតារាងវិទូជាច្រើនទៀត ។ ដូចនេះការផ្ទរចំណេះដឹងពីជំនាន់មួយជាជំនាន់មួយត្រូវឆ្លងកាត់ការអប់រំបង្ហាត់បង្រៀន ទើបមានធនធានអ្នកចេះដឹកច្រើន បានន័យថាតោងតែមានរោងជាងឬ សាលាតាមបែបណាមួយ ទើបមានធនធានអ្នកចេះដឹងច្រើន ​បានន័យថាតោងតែមានរោងជាងឬ សាលាតាមបែបណាមួយ ទើបផ្សព្វផ្សាយបានទូលំទូលាយ តួយ៉ាងនៅក្នុងប្រាសាទបាយ័ន មានបដិមាជាច្រើនបង្ហាញលក្ខណៈប្រហាក់ប្រហែលគ្នា ជាហេតុនាំឪ្យគេសន្មតថា ចេញពីរោងជាងតែមួយឬ ពីសាលាតែមួយ ។
 
សិលាចារឹកនៅសម័យនោះ រមែងតែងអួតសរសើរពីគុណសម្បត្តិខាងបញ្ញានិងផ្លូវសីលធម៌របស់តួអង្គនានាមិនថាប្រុស ឬ ស្រី មិនថាស្ដេចឬ រាស្រ្ដឡើយ សក្ដីភាពទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការឪ្យតម្លៃចំណេះដឹងច្រើនជាងទៅលើបុណ្យស័ក្តិនិងសម្ភារៈ ។ នេះជាគោលការណ៍អប់រំនៅសម័យអង្គរ ។​
 
ផ្នែកសង្គមកិច្ច
 
ប្រជាជនយើងមានចំណេះដឹងនិងបទពិសោធន៍ក្នុងវិស័យសង្គមកិច្ចយូរយារមកហើយ ។ ភស្ដុតាងទាំងអស់បង្ហាញតាមរយៈស្នាព្រះហស្ដនៃ ព្រះបាទជ័យវ៏រ្មនទី​៧ តាមសិលាចារឹកនៅចុងសតវង្សទី ១២បង្ហាញថាព្រះបាទជ័យវ័រ្មនទី ៧ បានសង់មន្ទីរ ពេទ្យ ១០២ នៅពាលពេញផ្ទៃប្រទេសកម្ពុជាក្នុងសម័យចក្រភពអង្គរ ។ កសាងសាលាសំណាក់ចំនួន ១២១ កសាងស្ពាននិងថ្នល់ខ្វាត់ខ្វែង ។
 
មន្ទីរពេទ្យទាំងនោះ ព្យាបាលប្រជារាស្រ្ដដោយពុំគិតពីវណ្ណៈអ្វីឡើយ ។ ព្រះរាជាបន្ទូលរបស់ព្រះបាទជ័យវ័ររ្មនទី ៧ បានចារទុកនៅតាមមន្ទីរពេទ្យ “ សេចក្ដីឈឺចាប់ប្រជារាស្រ្ដគឺជាទុក្ខរបស់ព្រះរាជា “ ។ យើងដឹកថាបុព្វបុរសយើងចេះផ្សំថ្នាំអំពីរុក្ខជាតិដែលជារូបធាតុដើមក្នុងស្រុកដូចជា ម្រេច ដើមប្រេងខ្យល់ ស្ករ ទេពិ្វរូ ជីវ៉ានិស៊ុន ក្រវាញ ខ្ញី ទឹកឃ្មុំ...។
 
== ព្រះបាទជ័យវរ្ម័នទី៣(៨៥០-៨៧៧នៃគ,ស)រាជធានីហិរហរាល័យ ==