អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
មិន​ធ្វើ​វិញ​នូវ​កំណែ​ប្រែ 240967 ដោយ​ 96.9.77.241 (ការពិភាក្សា​)
ស្លាក: មិនធ្វើវិញ
មិន​ធ្វើ​វិញ​នូវ​កំណែ​ប្រែ 240266 ដោយ​ 175.100.6.154 (ការពិភាក្សា​)
ស្លាក: មិនធ្វើវិញ
បន្ទាត់ទី១៖
តាមទស្សនៈថ្មី គេបានចាត់ទុកថា '''[[អរិយធម៌]]''' ជាធម៌សំយោគរវាង '''[[វប្បធម៌]]''' និង'''[[សង្គមធម៌]]''' ហើយពុំមែនជាកម្រងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងជាបន្តបន្ទាប់គ្នាហូរហែតែប៉ុណ្ណោះទេ ។ យើងយល់ថា[[ទស្សនៈវិទ្យា|ទស្សនៈ]]នេះមានលក្ខណៈសមរម្យណាស់ ហើយយើងចង់យកមកអនុវត្តក្នុងកិច្ចការរបស់យើងនេះដែរ ដើម្បីបង្ហាញអោយអ្នកអានឃើញភាJMនៃដើម្បីបង្ហាញអោយអ្នកអានឃើញភាពនៃ[[សង្គមខ្មែរ]]យើងក្នុងសម័យកាលនីមួយៗ ។ ប៉ុន្តែក្នុងការធ្វើអោយសម្រេចបំណងរបស់យើងខាងលើនេះ យើងត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន ។ យ៉ាងណាមិញ ឯកសារដែលយើងប្រើប្រាស់សម្រាប់ចងក្រង[[អរិយធម៌ខ្មែរ]]សម័យក្រោយអង្គរនេះ ច្រើនតែជា [[រាជពង្សាវតារ]] ។ ដូចមិត្តអ្នកអានបានជ្រាបស្រាប់ហើយថា រាជពង្សាវតារ ជាឯកសារអធិប្បាយអំពីដំណើរប្រែប្រួលរបស់[[ស្ដេចផែនដី]] ម្ល៉ោះហើយពត៌មានដែលយើងអាចស្រង់ចេញពីឯកសារប្រភេទនេះ ច្រើនតែសង្កត់ទៅលើរឿងរ៉ាវដែលទាក់ទងនឹងព្រះមហាក្សត្រ [[រាជវង្សានុវង្ស]] [[នាម៉ឺន]] [[ចម្បាំង]] ចំណែកឯព័ត៌មានដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ការរស់នៅ និងមែកធាងឯទៀតនៃវប្បធម៌និងសង្គមធម៌ មានតិចតួចស្ដួចស្ដើងណាស់ ។ តាមការសង្កេត សៀវភៅប្រវត្តិសាស្ត្រជាភាសាជាតិក្ដី ជាភាសាបរទេសក្ដី ដែលបានចងក្រងរួចមកហើយរហូតដល់ពេលនេះក៏ពុំអាចទៅដល់គោលដៅខាងលើនេះដែរ ។ ចំពោះយើងវិញ យើងពុំហ៊ានអះអាងថានឹងទៅដល់គោលដៅទាំងស្រុងនោះដែរ តែទោះបីមានកង្វះឯកសារយ៉ាងណាក៏ដោយក៏យើងនឹងខិតខំសាកល្បងដោយប្រើឯកសារដែលមានរួចមកហើយ ផ្សំជាមួយនឹងឯកសារបរទេសខ្លះ ដើម្បីធ្វើអោយសង្គមខ្មែរក្នុងអតីតកាលលេចរូបរាងឡើង​ចំពោះមុខអ្នកអានតាមលទ្ធភាពដែលយើងអាចធ្វើបាន ។
{{ប្រវត្តិសាស្ត្រខ្មែរ}}