ភាពខុសគ្នារវាងកំណែនានារបស់ "ពិធីចូលម្លប់"

គ្មាន​ចំណារពន្យល់ការកែប្រែ
(កែប្រែអក្ខរាវិរុទ្ធ)
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
ស្លាក: មុខងារកែប្រែកូដឆ្នាំ២០១៧
 
==ពិធីចូលម្លប់==
ខណៈដែលកូនប្រុសមានឱកាសចូលបួសរៀនក្នុងសំណាក់[[ព្រះពុទ្ធសាសនា]] ពិធីចូលម្លប់ គឺជាពិធីប្រពៃណីទំនៀមទម្លាប់មួយដែលខ្មែរបានប្រារព្ធធ្វើឡើងដើម្បីបំពេញលក្ខណ៍ឲ្យកូនស្រីនៅពេលពេញវ័យ។ ពិធីនេះមានតាំពីយូរណាស់មកហើយ ប៉ុន្តែគេមិនបានដឹងច្បាស់ថាពិធីនេះមានតាំងពីពេលណាមកនោះទេ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ពិធីឆ្លងវ័យមួយនេះត្រូវបានប្រជាជនខ្មែរនិយមប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់ចុងរជ្ជកាល[[ស៊ីសុវត្ថិ មុនីវង្ស|ព្រះបាទស៊ីសុវត្ថិមុនីវង្ស]] គឺប្រហែលនៅរវាងឆ្នាំ ១៩៣០-១៩៤០ ទើបគេពុំសូវឃើញមានការប្រារព្ធពិធីគ្រប់ទីកន្លែងនៅប្រទេសកម្ពុជាដូចកាលពីមុនទៀត។
 
ពិធីនេះគឺធ្វើឡើងនៅពេលកូនក្រមុំខ្មែរចាប់ផ្តើមពេញវ័យ គឺរាប់តាំងពីពេលមានរដូវដំបូង ដោយមិនមានដេញវេលាល្អអាក្រក់ដូចពិធីកោជុក ពិធីអាពាហ៍ពិពាហ៍ និងពិធីមួយចំនួនទៀតឡើយ។ ឪពុកម្តាយត្រូវរៀបចំពិធីចូលម្លប់ឲ្យកូនស្រីរបស់ខ្លួន ដែលយ៉ាងហោចណាស់ត្រូវធ្វើឲ្យកូនស្រីច្បងនៃគ្រួសារដែរ។