សង្គ្រាមណាប៉ូលេអូនិក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៤៥៖
 
បន្ទាប់ពីបានក្លាយជាកុងស៊ុលដំបូងនៃប្រទេសបារាំង, ណាប៉ូឡេអុងបានប្រែក្លាយបារាំងដែលធ្លាប់ជាសាធារណរដ្ឋពោរពេញទៅដោយភាពចលាចល អោយទៅជារដ្ឋថ្មីដែលមានស្ថេរភាពខាងហិរញ្ញវត្ថុ, មានភាពរឹងមាំខាងការិយាធិបតេយ្យ និងមានពលទាហានដែលសម្បូរទៅដោយភាពប៉ិនប្រសប់។ នៅឆ្នាំ១៨០៥, [[ចក្រភពអូទ្រីស|អូទ្រីស]] និង[[ចក្រភព រុស្ស៊ី|រុស្ស៊ី]]បានប្រកាសសង្គ្រាមមកលើបារាំង ដែលគេច្រើនស្គាល់ថា'''សង្គ្រាមនៃសម្ព័ន្ធភាពទីបី'''; ជាលទ្ធផល, ទ័ពបារាំងបានយកឈ្នះលើទ័ពសម្ព័ន្ធភាពអូទ្រីស-រុស្ស៊ីនៅឯ[[សមរភូមិអូស្ទ័រលីត]]ក្នុងខែធ្នូ ឆ្នាំ១៨០៥, វិបត្តិជម្លោះមួយនេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ជាងគេក្នុងសង្គ្រាមណាប៉ូឡេអូនីក; មិនត្រឹមតែប៉ុណ្ណោះទេ, វាក៏គេចាត់ទុកថាជាជ័យជម្នះដ៏អស្ចារ្យមួយរបស់ណាប៉ូឡេអុងផងដែរ។ ប៉ុន្តែនៅខាងសមុទ្រវិញ, ទ័ពជើងទឹកអង់គ្លេសបានទទួលជ័យជម្នះដ៏លើសលប់មួយមកលើទាហានជើងទឹកអេស្ប៉ាញ-បារាំងនៅក្នុង[[សមរភូមិត្រាហ្វហ្គា]]; ជាលទ្ធផល, សមុទ្រនៅភាគខាងលិចអឺរ៉ុបត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់អង់គ្លេស។ ដោយមានភាពព្រួយបារម្ភពីការកើនអំណាចរបស់បារាំង,[[រាជាណាចក្រព្រុស|ព្រុស]]បាននាំមុខបង្កើត'''សម្ព័ន្ធភាពទីបួន'''ជាមួយរុស្ស៊ី, សាកសូនី, និងស៊ុយអែត ហើយក៏ប្រកាសសង្រ្គាមលើបារាំងនៅខែតុលា នៃឆ្នាំ១៨០៦។ កងទ័ពណាប៉ូឡេអុងបានយកឈ្នះលើទ័ពព្រុសនៅក្នុង[[សមរភូមិជេណា-អ័រស្តាត|សមរភូមិជេណា]] និងទ័ពរុស្ស៊ីនៅក្នុង[[សមរភូមិហ្រ្វៃឡង់]] (Friedland)។ ជម្លោះប្រឆាំងនឹងបារាំង ('''សម្ព័ន្ធភាពទីប្រាំ''') ក៏បានចាប់ផ្តើមម្តងទៀតក្នុងឆ្នាំ១៨០៩, ដែលដឹកនាំដោយអូទ្រីស ប៉ុន្តែត្រូវបានបរាជ័យ។
 
ណាប៉ូឡេអុងបានវាយលុកចូលព័រទុយហ្គាល់; ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់អង់គ្លេសដោយសង្ឃឹមថានឹងធ្វើឱ្យចក្រភពអង់គ្លេសដកខ្លួនចេញពីយុទ្ធការរបស់ខ្លួន។ បន្ទាប់ពីបានកាន់កាប់ទីក្រុងលីស្បោនក្នុងខែកញ្ញា ឆ្នាំ១៨០៧, និងដោយសារកងទ័ពបារាំងភាគច្រើនកំពុងស្ថិតនៅលើដែនដីអេស្ប៉ាញ, ណាប៉ូឡេអុងបានឈ្លាតឱកាសប្រឆាំងនឹងអតីតសម្ព័ន្ធមិត្តរបស់ខ្លួនដោយដកហូតសឹទ្ធអំណាចពីរាជវង្សបរបន ហើយក៏ប្រកាសប្រគល់តំណែងព្រះមហាក្សត្រអេស្ប៉ាញទៅឱ្យបងប្រុសរបស់ទ្រង់ដែលមានព្រះនាមថា[[ហ្សូសែហ្វ ប៉ូណាប៉ាត|ហ្សូសែហ្វទី១]]។ ដោយទទួលការគាំទ្រពីអង់គ្លេស, ព័រទុយហ្គាល់ និងអេស្ប៉ាញបានខិតខំប្រឹងប្រែងរើបម្រះប្រឆាំងនឹងបារាំងវិញ, ហើយនៅទីបំផុតក៏បានបណ្តេញបារាំងចេញពីឧបទ្វីបអ៊ីបេរីក្នុងឆ្នាំ១៨១៤។
 
ទន្ទឹមនឹងនេះដែរ, ប្រទេសរុស្ស៊ីដែលពុំពេញចិត្តនៅក្រោមបារាំងក៏បានវាយបកមកលើ[[ប្រព័ន្ធទ្វីប]]ម្តងហើយម្តងទៀតដែលធ្វើឱ្យណាប៉ូឡេអុងបើកការវាយលុកដ៏ធំមួយចូលទៅក្នុងរុស្ស៊ីនៅឆ្នាំ១៨១២។ ជាលទ្ធផល, បារាំងបានចាញ់ក្នុងយុទ្ធនាការនេះហើយក៏ត្រូវបង្ខំចិត្តដកទ័ពខ្លួនចេញពីដែនដីរុស្ស៊ី។
 
ដោយឃើញថាបារាំងកំពុងចាញ់សង្គ្រាមបែបនេះ, ព្រុស, អូទ្រីស, និងរុស្ស៊ីបាននាំគ្នាបង្កើតក្រុម'''សម្ព័ន្ធភាពទីប្រាំមួយ''' ហើយក៏ចេញនូវយុទ្ធនាការថ្មីប្រឆាំងនឹងបារាំង ហើយមិនយូរប៉ុន្មានក៏បានយកឈ្នះលើទ័ពណាប៉ូឡេអុងនៅក្នុង[[សមរភូមិលែបស៊ីក]]នៃឆ្នាំ១៨១៣។ ក្រុមសម្ព័ន្ធមិត្តក៏បន្តវាយបារាំងពីទិសខាងកើតខណៈពេលដែលអេស្ប៉ាញនិងព័រទុយហ្គាល់កំពុងច្រានបារាំងពីទិសខាងលិចចេញពីឧបទ្វិបអ៊ីបេរី។ ទ័ពរបស់ក្រុមសម្ព័ន្ធមិត្តក៏បានកាន់កាប់ទីក្រុងប៉ារីសនៅចុងខែមីនា នៃឆ្នាំ១៨១៤ រួចហើយក៏និរទេសណាប៉ូឡេអុងចេញពីបារាំងទៅអ៊ិលបា, រាជវង្សបរបនក៏ឡើងកាន់កាប់អំណាចជាព្រះមហាក្សត្របារាំងជាបន្ត។ មួយឆ្នាំក្រោយមក, ណាប៉ូឡេអុងបានរត់ចេញពីអ៊ិលបារួចចូលមកកាន់កាប់ប្រទេសបារាំងសារជាថ្មី។ '''សម្ព័ន្ធភាពទីប្រាំពីរ'''ក៏បានបង្កើតឡើងដើម្បីទរទល់នឹងណាប៉ូឡេអុង, ប៉ុន្តែលើកនេះខុសប្លែកពីមុនៗ, ទ័ពសម្ព័ន្ធមិត្តបានយកឈ្នះលើទ័ពរបស់ណាប៉ូឡេអុងនៅក្នុងសមរភូមិដំបូងគឺ[[សមរភូមិវ៉ាត់ធឺលូ]]ក្នុងខែឧសភា ឆ្នាំ១៨១៥។ ណាប៉ូឡេអុងត្រូវបានគេនិរទេសម្តងទៀតប៉ុន្តែលើកនេះគឺទៅកោះហ្សង់ ហេលីណាដែលស្ថិតនៅកណ្តាលមហាសមុទ្រអាត្លង់ទិក។<ref name="zamoy">{{cite book |last1=Zamoyski |first1=Adam |url=https://books.google.ca/books?id=NqVKDwAAQBAJ&pg=PT480 |title=Napolean: A Life |date=16 October 2018 |publisher=Basic Books |page=480 |location=London |isbn=9780465055937 |accessdate=7 November 2018}}</ref>
 
[[សមាជក្រុងវីយែន]]បានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោក, ដូចជាការរីករាលដាលនៃ[[លទ្ធិជាតិនិយម]] និង[[លទ្ធិសេរីនិយម|សេរីនិយម]], ចក្រភពអង់គ្លេសឡើងក្លាយជាកំពូលមហាអំណាចពិភពលោក, ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនដែលជាលទ្ធផលធ្វើឱ្យដួលរលំចក្រភពអេស្ប៉ាញ, ការបង្រួបបង្រួមជាតិនិងទឹកដីរបស់អាល្លឺម៉ង់និងអ៊ីតាលី, និងការរកឃើញបង្កើតវិធីសាស្រ្តថ្មីៗក្នុងការធ្វើសង្គ្រាមជាដើម។
 
== ឯកសារយោង ==
{{reflist}}