សង្គ្រាមណាប៉ូលេអូនិក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី១៥៣៖
 
[[សមាជក្រុងវីយែន]]បានផ្តល់នូវសន្តិភាពនិងការផ្លាស់ប្តូរព្រំដែនអឺរ៉ុបជាច្រើន។ សង្គ្រាមនេះបានផ្តល់ផលជាច្រើនដល់ពិភពលោក, ដូចជាការរីករាលដាលនៃ[[លទ្ធិជាតិនិយម]] និង[[លទ្ធិសេរីនិយម|សេរីនិយម]], ចក្រភពអង់គ្លេសឡើងក្លាយជាកំពូលមហាអំណាចពិភពលោក, ចលនាដើម្បីឯករាជ្យនៅអាមេរិកឡាទីនដែលជាលទ្ធផលធ្វើឱ្យដួលរលំចក្រភពអេស្ប៉ាញ, ការបង្រួបបង្រួមជាតិនិងទឹកដីរបស់អាល្លឺម៉ង់និងអ៊ីតាលី, និងការរកឃើញបង្កើតវិធីសាស្រ្តថ្មីៗក្នុងការធ្វើសង្គ្រាមជាដើម។
 
== ទិដ្ឋភាពទូទៅ ==
<br />
 
== មូលហេតុ ==
 
{{See also|សង្គ្រាមនៃបដិវត្តន៍បារាំង}}
[[File:Valmy Battle painting.jpg|thumb|ការទទួលជ័យជម្នះរបស់ទ័ពបារាំងមកលើទ័ពព្រុសនៅឯ[[សមរភូមិវ៉ាលមី]]ក្នុងឆ្នាំ១៧៩២]]
 
ការផ្ទុះចេញឡើងនៃបដិវត្តន៍បារាំងបានទទួលនូវការរិះគុណ និងការគំរាមកំហែងយ៉ាងខ្លាំងពីពួកមហាអំណាចអឺរ៉ុប ដែលដល់ថ្នាក់ឈានទៅដល់ការប្រហារជីវិតនៃព្រះមហាក្សត្របារាំងនាពេលនោះព្រះនាម[[ល្វីទី១៦ នៃបារាំង|ល្វីទី១៦]], ហើយក្រោយមករបបរាជានិយមបារាំងក៏ត្រូវបានផ្តួលរលំ។ នៅឆ្នាំ១៧៩៣, [[ចក្រភពអូទ្រីស]], [[រាជាណាចក្រសាឌីនា]], ណាបផល, [[រាជាណាចក្រព្រុស|ព្រុស]], [[ចក្រភពអេស្ប៉ាញ]] និង[[សហរាជាណាចក្រ|ចក្រភពអង់គ្លេស]]បាននាំគ្នាបង្កើតនូវ[[សង្គ្រាមសម្ព័ន្ធភាពទីមួយ|ក្រុមសម្ព័ន្ធភាពទីមួយ]]ដើម្បីបញ្ឍប់ភាពវឹកវរនៅក្នុងប្រទេសបារាំង។ ការប្រើប្រាស់វិធានការណ៍ដូចជា ការកេណ្ឌទ័ពទ្រង់ទ្រាយធំ, ការធ្វើកំណែទម្រង់ខាងយោធា និងវិធានការណ៍ផ្សេងៗទៀត បានបណ្តាលឱ្យបារាំងកម្ចាត់ក្រុមសម្ព័ន្ធភាពទាំងនេះបាន ទោះបីជាកំពុងមានសង្គ្រាមស៊ីវិលកើតឡើងក្នុងប្រទេសក៏ដោយ។ [[ណាប៉ូលេអុងបូណាប៉ារត៍|ណាប៉ូឡេអុង]]ដែលពេលនោះជាឧត្តមសេនីយ៍ម្នាក់នៅក្នុងជួរកងទ័ពបារាំង បានបង្ខំឱ្យអូទ្រីសចុះហត្ថលេខាលើសន្ធិសញ្ញាខេមពោ ហ្វមីអូ (Campo Formio) ដោយបន្សល់ទុកតែចក្រភពអង់គ្លេសតែមួយគត់ដែលនៅប្រឆាំងនឹងសាធារណរដ្ឋបារាំង។
 
[[សង្គ្រាមសម្ព័ន្ធភាពទីពីរ|ក្រុមសម្ព័ន្ធភាពទីពីរ]]ត្រូវបានបង្កើតឡើងនៅឆ្នាំ១៧៩៨ដោយចក្រភពអង់គ្លេស, [[ចក្រភពអូទ្រីស|អូទ្រីស]], ណាបផល, [[ចក្រភព អូតូម៉ង់|ចក្រភពអូតូម៉ង់]], [[រដ្ឋប៉ាប]], [[រាជាណាចក្រព័រទុយហ្គាល់|ព័រទុយហ្គាល់]], [[ចក្រភព រុស្ស៊ី|រុស្ស៊ី]] និង[[ស៊ុយអែត]]។ សាធារណរដ្ឋបារាំង, ដែលនាពេលនោះនៅក្រោមការដឹកនាំរបស់ Directory, បានទទួលរងនូវអំពើពុករលួយ និងជម្លោះផ្ទៃក្នុងជាច្រើន។ សាធារណរដ្ឋបារាំងថ្មីនេះក៏កំពុងជួបនូវវិបត្តិថវិកាជាតិផងដែរ, ដែលធ្វើឱ្យប្រជាជនមួយភាគធំនៃប្រទេសបារាំងស្អប់ខ្ពើមនឹងរដ្ឋាភិបាលយ៉ាងខ្លាំង។ លោកប៉ូណាប៉ាត, ដែលនាពេលនោះជាមេបញ្ជាការកងទ័ពបារាំងក្នុងសង្គ្រាមជាមួយរដ្ឋអ៊ីតាលី, បានបើកការធ្វើយុទ្ធនាការមួយនៅអេហ្ស៊ីបក្នុងគោលបំណងចង់គម្ទិចកន្លែងសេដ្ឋកិច្ចរបស់អង់គ្លេសដែលតាងនៅទីនោះ។ ក្នុងយុទ្ធនាការនេះ, ទ័ពណាប៉ូឡេអុងត្រូវទទួលរងនូវការលោមព័ទ្ធពីគ្រប់ទិសទី, និងមិនអាចយកឈ្នះលើទ័ពសត្រូវក្នុងតំបន់នោះសោះ។
 
[[File:Napoleon at the Battle of Rivoli.jpg|thumb|រូបគំនូរនៃទ័ពណាប៉ូឡេអុងដែលកំពុងយកឈ្នះលើទ័ពអូទ្រីសនៅក្នុង[[សមរភូមិរីវ៉ូលី]] នៃឆ្នាំ១៧៩៧]]
យុទ្ធនាការនៅអេហ្ស៊ីបក៏បានទទួលការបរាជ័យហើយណាប៉ូឡេអុងក៏បានត្រលប់មកប្រទេសបារាំងវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៧៩៩។ ពេលមកដល់ប្រទេសបារាំងវិញ, ណាប៉ូឡេអុងក៏បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល Directory នៅថ្ងៃទី៩ នៃខែវិច្ឆិកា។
 
== ឯកសារយោង ==