ប្រាសាទបាគង៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៤៖
ប្រាសាទបាគងគឺជាឈ្មោះថ្មី ដែលត្រូវបានហៅនៅសម័យកណ្តាល។ ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ '''ប្រាសាទ''' មានន័យថាទីកន្លែងអាទិទេពគង់នៅ។ '''បា''' មានន័យ ថាអ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ '''គង''' មានន័យថាគឺជាវត្ថុសម្រាប់បន្លឺសម្លេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេព ប្រើប្រាស់ដើម្បីបង្កើតជាសូរសម្លេងដាស់លាន់លឺដល់ពួកអាទិទេពទាំងអស់។ តាមសិលាចារឹកនៃប្រាសាទនេះមានឈ្មោះដើមថា ឥន្ទ្រេស្វរៈ<ref>លោក ចាន់ ភក្តី ស្តីពីប្រាសាទបាគង។</ref>។
== ប្លង់ និងសំណង់ស្ថាបយ្យកម្ម ==
[[ឯកសារ:ប្លង់ប្រាសាទបាគង.jpg|រូបភាពតូច|ប្លង់ប្រាសាទបាគង]]
ប្រាសាទនេះ មានទ្រង់ទ្រាយ ខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ "ឥន្រេ្ទស្វរ" ដែលផ្តល់តមៃ្លទៅលើ[[លទ្ធិបុគ្គលនិយម]] ដែលជាមែកធាងមួយនៃ[[លទ្ធិទេវរាជ]]។ ប្រាសាទនេះមាន កំពែងខាងក្រៅធ្វើអំពី ថ្មបាយកៀ្រម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែក ខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមាន សិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែ ទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរច្បាច់រចនារស់រវើក ។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវា ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី [[ព្រហ្មញ្ញសាសនា]] តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹង ធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ ជាង១ពាន់ឆ្នាំ ។ យោងតាមឯកសារ [[ប្រវត្តិសាស្រ្តខែ្មរ]] បញ្ជាក់ថា បន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ,ស ៨៧៧ [[ព្រះបាទឥន្រ្ទវរ្ម័នទី១]] ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬទីក្រុងរលួស ដែល[[ព្រះបាទជ័យវរ្ម័នទី២]] បានត្រួសត្រាយជាដំបូង។ ក្រៅពីការចាត់ការឲ្យជីក ''' "[[បារាយណ៍ឥន្រ្ទតដាក]]" ''' នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែ នោះ[[ព្រះបាទឥន្រ្ទវរ្ម័នទី១]] ទ្រង់បានកសាង ប្រាសាទបាគង ដែលជាប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បី ជានិមិត្តរូប នៃព្រះរាជអំណាចរបស់ ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ ។ ពេលឡើងទៅទស្សនា ដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង]អ្នកទេសចរគ្រប់រូបទទួលអារម្មណ៍ ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះ មានអាយុកាលមុន[[ប្រាសាទអង្គរវត្ត]] ទៅទៀត <ref>អត្ថបទដកស្រង់ពីទស្សនាវដ្តីអង្គរធំ</ref>។ ការសិក្សាបានឲ្យដឹងថាប្រាង្គកណ្តាលឬតួប៉មនៃប្រាសាទត្រូវបានជួសជុលនៅ ស.វទី១២ ក្នុងរជ្ជកាល របស់ព្រះបាទ សុរិយាវរ្ម័នទី២ ដូច្នេះហើយ ក្បាច់ក្បូរលំអរមួយចំនួនស្ថិតក្នុងរចនាប័ថ្មអង្គរវត្ត ។ សូមជម្រាបថា រវាងឆ្នាំ១៩៣៦ និង ១៩៤៤ កំពូលនៃប្រាង្គកណ្តាលនេះដែលរលំបាក់ ត្រូវបានជួសជល់ដោយលោក ហ្លែស្ស ។ ប្រាសាទបាគងមានកំពែង ២ ជាន់ គឺកំពែងខាងក្រៅនិងកំពែងខាងក្នុង ។ កំពែងខាងក្រៅមានទំហំ ៩០០x៧០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយគូទឹក ដែលតំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌា ។ ផ្លូវចូលកាន់ប្រាសាទ មានពីរ គឺខាងកើតនិងខាងលិច ដែលលំអដោយនាគញីឈ្មោលមួយគូរលូនអមសងខាងផ្លូវ ។ តែឥឡូវនេះ ត្រូវ បានបាក់បែកសឹងតែទាំងអស់ គ្រាន់តែបន្សល់នៅក្បាល និងដងខ្លួនមួយចំនួនដែលរិចរិលប៉ុណ្ណោះ។ រីឯចម្លាក់ លំអទាំងឡាយនៅតាមជញ្ជាំងនៃខឿន ត្រូវបានខូចខាតទាំងអស់ លើកលែងតែថ្មមួយដុំនៅលើជញ្ជាំងខាងត្បូង នៅថ្នាក់ទី៤ ឆ្លាក់រូបយក្ខដែលសេសសល់ ។ ដូចពោលខាងលើ ប្រាសាទបាគងគឺជាប្រាសាទភ្នំមានរាងជាសាជី ស្ថិតក្នុងកំពែងទី៣ គឺប្រាសាទភ្នំ ដែល ដូចពោលខាងលើ តំណាងឲ្យភ្នំសុមេរុ នៅចំកណ្តាលទ្វីបទាំង ៥ ដែលនៅទីនេះតំណាងដោយថ្នាក់ទាំង ៥នៃ ប្រាសាទ ។ សូមជម្រាបថា ថ្នាក់ទាំង ៤ ផ្នែកខាងក្រោមគឺ តំណាងឲ្យភពទាំង ៤ នៃចក្រវាឡ ដែលមានតាំងរូបគ្រុឌ យក្ស និង នាគជាដើម នៅគ្រប់មុខប្រាសាទទាំង ៤ ទិស តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។ រីឯថ្នាក់ទី ៥ គឺជា ទេវស្ថានឬឋាន សួគ៌តំណាងដោយប្រាង្គកណ្តាល ដែលត្រូវបានគេចាត់ទុកថា ជាភ្នំសុមេរុផ្ទាល់ ។ យើងឃើញមានប្រាសាទឥដ្ឋចំនួន ៨ ស្ថិតជុំវិញប្រាសាទផ្នែកខាងក្រោម ។ នៅលើបាទដ្ឋានយើងឃើញ មានជណ្តើរនៅគ្រប់អ័ក្ស ។ ជណ្តើរទាំងនោះ នាំសាសនិកជនទៅកាន់ ទីលាននៃថ្នាក់នីមួយៗ បន្តបន្ទាប់លើគ្នា ពិសេសទៅកាន់ប្រាង្គកណ្តាលដែលជាកន្លែងស័ក្តិសិទ្ធជាងគេបំផុត។ មើលពីចំងាយតួប៉មកណ្តាលនេះផុសឡើងផុតពីដំបូលសំណង់ ប្រាសាទតូចៗ នៅជុំវិញធ្វើអំពីថ្ម ដែលជាប្រាសាទឧបសម្ព័ន្ធ។ ដូចនេះ ប្រាសាទរបស់យើង ត្រូវបានសាងសង់ឡើង តាមលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ តំណាងឲ្យភ្នំព្រះសុមេរុ ហើយគឺជានិមិត្តរូបនៃចក្រក្រវាឡ ។ សូមរំលឹកឡើងថា គឺនៅក្នុងប្រាង្គកណ្តាលខាងលើនេះហើយ ដែល ក្នុងអតីតកាល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងព្រះវិស្ណុមួយអង្គ ដៃ៨ ព្រមទាំងលិង្គរាជ្យមួយឈ្មោះថា ស្រីឥន្រ្ទស្វរៈ ដើម្បីជានិមិត្តរូបនៃសម័យកាល របស់ទ្រង់ ។ តាមខ្លឹមសារសិលាចារឹក ដែលគេបានរកឃើញនៅឆ្នាំ១៩៣៥ យើងដឹងទៀតថា ការកសាងបារាយណ៍មួយយ៉ាងធំឈ្មោះថា ឥន្រ្ទាតត្តកៈ ដើម្បីផ្តល់ទឹកសម្រាប់វិស័យកសិកម្ម<ref>(ម.ត្រាណេ)</ref>។