សង្គ្រាមលោកលើកទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី៣៖
[[សង្គ្រាមលោកលើកទី១]] ([[ភាសាអង់គ្លេស]]​៖ World War I ឬ First World War) គឺជា​សង្គ្រាម​សកល​មួយ ដែល​មាន​ប្រភព​ចេញពី​[[ទ្វីបអឺរ៉ុប]] ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨​។ ជា​លទ្ធផល មនុស្ស​ជាង ៤០លាននាក់បាន​ស្លាប់ និង​របួស ដែល​ក្នុងនោះ​មាន​ទាហាន និង​ជនស៊ីវិល​ប្រមាណ ២០ លាន​នាក់​បាន​បាត់បង់​ជីវិត​។ នៅ​អឺរ៉ុប​ទាហាន​ជាង ៦០ លាន​នាក់​ត្រូវ​បាន​កេណ្ឌ​ចាប់ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨​។
 
សង្គ្រាម​នេះ គឺជា​ការប្រយុទ្ធគ្នា​រវាង​ប្លុក​ធំៗ​ពីរ​។ ប្លុក​មហាអំណាច​សម្ព័ន្ធមិត្ត (Entente Powers) ដែល​មាន [[បារាំង]] [[អង់គ្លេស]] និង [[រុស្ស៊ី]] ព្រមទាំង​បណ្ដា​អាណានិគម និង​ស្រុកចំណុះ​របស់​ពួកគេ​។ ក្រោយមក ប្រទេស​មហាអំណាច​សំខាន់ៗ​ដូចជា​៖ [[អ៊ីតាលី]] បាន​ចូលរួម​នៅ​ខែ​មេសា ឆ្នាំ​១៩១៥ និង​[[សហរដ្ឋអាមេរិក]] ចូលរួម​នៅខែ​មេសា ឆ្នាំ​១៩១៧​។ ប្លុក​[[មហាអំណាច​កណ្ដាល]] (Central Powers) មាន​[[ចក្រភពអាល្លឺម៉ង់]] និង [[អូទ្រីស-ហុងគ្រី]] ព្រមទាំង​អាណាខេត្ត​នៃ​ចក្រភព​របស់ខ្លួន​។ ក្រោយមកក្រោយក៏មក [[ចក្រភពអូតូម៉ង់]] បាន​ចូលរួម​នៅ​ខែ​តុលា ឆ្នាំ​១៩១៤ និង​មួយ​ឆ្នាំ​ក្រោយ​ចូលរួម​ដោយ​ប្រទេស​[[ប៊ុលហ្ការី]]​។ ជាទីបំផុត​ទៅ មានតែ​ប្រទេស​[[ហុឡង់ដ៍]] [[ស្វីស]] [[អេស្ប៉ាញ]] និង ប្រជាជាតិ​[[ស្កង់ឌីណាវ]] នៅតែ​រក្សា​អព្យាក្រឹតភាព​ដដែល​ក្នុង​បណ្ដា​ប្រទេស​[[អឺរ៉ុប]]​។ បើទោះជា ប្រទេស​មួយចំនួន​បាន​ផ្គត់ផ្គង់​ប្រាក់ និង​សម្ភារៈ​ដល់​ភាគីជម្លោះ​ណាមួយ ឬ ប្រទេស​ដទៃ​ទៀត​ក៏ដោយ​។
 
==បុព្វហេតុ​នៃ​សង្គ្រាម==