នាគ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Removing នាគអង្គរ.jpg, it has been deleted from Commons by Didym because: per c:Commons:Deletion requests/Files uploaded by សៀកហ៊.
បន្ទាត់ទី១៨៖
== នាគក្បាលប្រាំបួន ==
តំណាងឱ្យភាពអមតៈប្រាំបួនប្រការដែលមានប្រាំបួនទិសនិងទេពថែរក្សាលោកតាមទិសនីមួយៗ។
[[ឯកសារ:នាគអង្គរ.jpgឯកសា|រូបភាពតូច|នាគនៅប្រាសាទអង្គរ]]
== ចម្លាក់នាគ ==
ក្នុង[[សិល្បៈ]]ខ្មែរមុន[[សម័យមហានគរ|សម័យអង្គរ(]]សតវត្សរ៍ទី៦-៨) បានបង្ហាញចម្លាក់នាគចែងដំបូលនៃហោជាង ក្រុម[[ត្បូង|ខាងត្បូង]]នៃប្រាសាទយាយព័ន្ធក្នុងរចនា[[សម្បូរព្រៃគុហ៍|សម្ព័ន្ធសម្បូរព្រៃគុក]] រាជ្យព្រះបាទ[[ឥសានវរ្ម័ន|ឥសានវរ្ម័នទី១]] នាដើមសតវត្សរ៍ទី៧ លុះដល់រចនាបថ[[ព្រៃក្មេង|ព្រៃក្មេងក្នុង]]រាជព្រះបាទ[[ព្រះបាទជ័យវរ្ម័នទី១|ជ័យវរ្ម័នទី១]] សតវត្សរ៍ទី៧ បានបង្ហាញម្ដងទៀតជាចម្លាក់ផ្តែរគឺ[[ព្រះវិស្ណុ|ព្រះវិស្]]ណុផ្ទុំលើនាគអនន្ត(វិស្ណុអនន្តសៃយន)<ref>និស្សិត ញ្ញាណ ចិត្រៃ្ត ឆ្នាំ២០១១ នាគ្នុងសិល្បៈខ្មែរ ទំព័រទី២០-២៤</ref>។ ចម្លាក់នាគខ្មែរក្នុងសម័យអង្គរ(សតវត្សរ៍ទី៩-១៣)សិល្បករបានបង្កើតចម្លាក់នាគសណ្តូកខ្លួនគ្មានទម្រជើងទៀនដំបូងនៅ[[ប្រាសាទបាគង]]ដែលបានសង់ឡើងនៅឆ្នាំ៨៨១នៃ[[គ្រឹស្តសករាជ(គ.ស)|គ្រិស្តសករាជ]]។ ចម្លាក់នាគក្បាលប្រាំពីររាងខ្លីហើយឃ្លាតពីគ្នា ពាក់ក្បាំងក្នុងរចនាបថព្រះគោ ហើយមានវត្តមានរចនាបថបាខែងក្នុងរាជព្រះបាទ[[យសោវរ្ម័នទី១]](ឆ្នាំ៨៨៩-៩១០នៃគ.ស)<ref>Gilberte de Coral-Rémusat, 1940, L'Art Khmer,p.12-107</ref>។ ជាថ្មីម្តងទៀត ចម្លាក់នាគលេចឡើងវិញសណ្តូកខ្លួនលើដីផ្ទាល់តាមបណ្តោយផ្លូវចូលទៅកាន់[[ប្រាសាទបាយ័ន|ប្រាសាទ]]អង្គរធំ គ្មានទម្រដដែលក្បាលប្រាំពីរពាក់ក្បាំងកំពូលពីរដោយកន្ទុយលើកឡើងខ្ពស់[[កោះកេរ្តិ៍|រចនាបថកោះកេរ]]<ref>Lawrence Palmer Briggs,1974,The Ancient Khmer Empire,p.121</ref>។ ជាទូទៅចម្លាក់សត្វនាគបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងអរិយធម៌និងវប្បធម៌ខ្មែរ យ៉ាងណាមិញវាក៏បានប៉ពេញតួនាទីនិងនិមិត្តរូបក្នុងសិល្បបុរាណ។