ទន្លេសាប៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៣៖
== ព័ត៌មានទូទៅ ==
ទន្លេសាបគឺជាទន្លេមួយដែលតភ្ជាប់ពី[[បឹងទន្លេសាប]] ទៅ [[ទន្លេមេគង្គ]] [[ទន្លេមេគង្គក្រោម]] និង[[ទន្លេបាសាក់]]នៅត្រង់កន្លែងដែលគេអោយឈ្មោះថា[[ទន្លេចតុមុខ]]។ ទន្លេនេះមានប្រវែងប្រហែល ១០០គីឡូម៉ែត្រ។ ទន្លេនេះហូរកាត់ [[ខេត្តកំពង់ឆ្នាំង]] [[ខេត្តកណ្តាល]] និង[[រាជធានីភ្នំពេញ]]។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍គ្រដណ្ដប់លើផ្ទៃដី២៥០.០០០-៣០០.០០០ហិចតា ក្នុងរដូវក្ដៅនិងមានវិសាលភាពធំជាង៥-៦ដងក្នុងរដូវវស្សា។ ប្រព័ន្ឋតំបន់ដីសើមនេះគឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុង ពិភពលោក ហើយប្រព័ន្ឋអេកូឡូស៊ីនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចំរុះ ផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ ទោះបីជាបឹងនេះជួយទ្រទ្រង់ ដល់ចំនួនជីវចំរុះ និងប្រជាជនជាច្រើនក្ដីក៏ការកើតឡើងនូវសម្ពាធ និងការគំរាមកំហែងជាច្រើន នៅកើតមានក្នុងបឹងទន្លេសាបនេះដែរ។ជីវចំរុះនៅបឹងទន្លេសាបជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន នៃចំនួនប្រជាជនដែលរស់នៅក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ(ប្រហែល ២,៩លាននាក់)និង ផ្គត់ផ្គង់ជីវជាតិប្រូតេអ៊ីនដល់ប្រជាជនកម្ពុជារហូត ៧០%នៃជីវជាតិនេះសរុប។ បឹងនេះជាប្រភពជំរក សំរាប់ផ្ដល់ជាចំណីដល់មច្ឆា ជាកន្លែងត្រីពងនិងបង្កកំណើត ហើយដែលបន្ទាប់មកធ្វើដំណើរទៅកាន់ទន្លេមេគង្គ នឹងស្ទឹងឬ ព្រែកនានាហើយក៏ជាអាងស្ដុកទឹកសំរាប់រដូវប្រាំងនិងសរាប់បន្សាបទឹកប្រៃដែលហូរចូលមកនិង ជួយដល់ការអភិរក្សព្រៃកោងកាង នៅតំបន់ដីសណ្ដមេគង្គផងដែរ។ ដូច្នេះវាគឺជាចំណុចជាទីចាប់អារម្មណ៍ផ្នែកបរិស្ថានយ៉ាងសំខាន់ក្នុងពិភពលោក។ បឹងទន្លេសាប ទន្លេបាសាក់ និងទន្លេមេគង្គផ្នែកក្រោម ។ ផ្ទៃបឹងនេះមានទន្លេទំហំទាំងអស់ ៣.០០០ គមការ៉េ នៅរដូវប្រាំង និង ១០.០០០ គម២ នៅរដូវវស្សា ។ ទន្លេសាបមុនទៅជួបនឹង[[ទន្លេមេគង្គ]] ជាទន្លេដែលទទួលទឹកពីទំនាបកណ្ដាលទាំងមូល។
[[ឯកសារ:បឹងទន្លេសាប១.jpgឯកសា|រូបភាពតូច]]
== បឹងទន្លេសាប ==
បឹងទន្លេសាប មានខេត្តជាច្រើនព័ទ្ធជុំវិញៈ [[ខេត្តសៀមរាប]] [[ខេត្តកំពង់ធំ]] [[ខេត្តកំពង់ឆ្នាំង]] [[ខេត្តពោធិ៍សាត់]] [[ខេត្តបាត់ដំបង]]។ នៅរដូវប្រាំង បណ្ដោយមានប្រវែងប្រហែល ១៥០ គម ទទឹងអតិបរមាប្រហែល ៣២ គម និងផ្ទៃ ៣.០០០ គីឡូម៉ែត្រការ៉េ។ រីឯនៅរដូវទឹកឡើង ផ្ទៃអាចឡើងដល់ទៅ ១០.០០០ គីឡូមែត្រការ៉េ ។ របបទឹកបឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រក្នុងមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំង បឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបទៅដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសម្រក ចាប់ផ្ដើមនៅខែធ្នូ ហើយចប់នៅខែឧសភា ។ ពេលនោះ កម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី ០,៨០ ម ដល់ ២ ម ជាមធ្យម។ ចាប់ពីកំពង់ឆ្នាំង ជាពិសេស នៅវាលភក់ ជម្រៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវហាមឃាត់ លើកលែងតែកូនទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាប ផ្លាស់ប្ដូរជាច្រើន ផ្ទៃព្រមទាំងជម្រៅទឹកក៏កើនជាលំដាប់ រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាបដែលព័ទ្ធជុំវិញបឹងនោះ ។ កម្ពស់ទឹកអាចឡើងដល់ទៅ ១៤ ម គឺខុសគ្នា ១០ ម យ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង ។ គឺនៅពេលនោះហើយដែលនាវាមានចំណុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាប ។