នាគ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Removing នាគអង្គរ.jpg, it has been deleted from Commons by Didym because: per c:Commons:Deletion requests/Files uploaded by សៀកហ៊.
បន្ទាត់ទី១៖
== នាគ ==
[[ឯកសារ:រូបនាគនៅប្រាសាទព្រះវិហារ.jpgឯកសា|រូបភាពតូច|រូបនាគនៅប្រាសាទព្រះវិហារ]]
នាគ([[ភាសាបាលី|បាលី]] ឬសំស្រ្តឹតមានន័យច្រើនយ៉ាងតាមន័យ ប្រសើរ ចម្បង បរិសុទ្ធ។ អ្នកវៀរចាកអំពើបាបដូច[[ព្រះពុទ្ធ]] ព្រះបច្ចេកពុទ្ធ អ្នកទៅសាងផ្នួស ពស់ដែលមានអនុភាពចម្បងហៅថា នាគ<ref>ការផ្សព្វផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧ វចនានុក្រមខ្មែរ</ref>។ ចម្លាក់បង្កាន់ដៃនាគផ្លូវចូលទៅកាន់ប្រាសាទបាគងដំបូងបំផុតដែលបានស្ថាបនាឡើងនៅឆ្នាំ៨៨១នៃគ.ស ក្នុង[[សតវត្ស|សតវត្សរ៍]]ទី៩។ ខ្លួននាគតម្កក់លើផ្ទៃដីផ្ទាល់ កក្រាស់មានក្បាលពាក់ក្បាំង៧(តែខាងមុខ)រាងខ្លីដាច់ចេញពីគ្នា<ref> Jean Commaille. 1940, L'Art Khmer. pp.106-107</ref>។ ចម្លាក់បង្កាន់ដៃនាគនៅ[[ប្រាសាទអង្គរវត្ត]]មានទំហំធំបំផុតក្នុងប្រទេសកម្ពុជាឆ្លាក់ចេញពីផ្ទាំងថ្មភក់មួយដុំ គេមិនមិនឃើញសត្វករខ្ជាក់នាគចេញពីមាត់ និងមានទម្រផ្កាឈូក ខុសពីនាគនៅប្រាសាទបន្ទាយសម្រែ<ref> Jean Commaille. 1913 Notes sur la decoration cambodgienne</ref>។ ក្នុងក្នុងរចនាបថ[[ខ្មែរ]] បុព្វបុរសខ្មែរតែងកសាងអ្វីមួយតែងតែមានអត្ថន័យជានិច្ច តួយ៉ាងការឆ្លាក់រូបនាគមានក្បាលច្រើនជា[[សេស|លេខគត់សេស]] ដែលជានាគតំណាងឱ្យភាពរស់រានមានជីវិត ចំណែកនាគដែលមានជាលេខគត់គូវិញជានាគតំណាងឱ្យនាគស្លាប់ ហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគភាគច្រើនមានក្បាលចំនួនបី ប្រាំ ឬប្រាំពី និងប្រាំបួន។ នាគជាវត្ថុមួយ ដែលខ្មែរជំនាន់ដើម ចូលចិត្តដាក់នៅតាម[[ប្រាសាទ]]ព្រោះ វាជាសត្វមានអំណាចរស់នៅជិត[[ទឹក]] តំណាងភាពត្រជាក់ត្រជុំ<ref>Khmer Conservation</ref>។ ចម្លាក់នាគតំណាងឱ្យ[[ព្រះមហាក្សត្រ]]ខ្មែរ ដែលមានតំណវង្សពីព្រះនាងនាគ តំណាងឱ្យធាតុទឹក ដែលបានផ្តល់ភាពសម្បូររុងរឿង ត្រជាក់ត្រជុំ [[ឥន្|តំណាងឱ្យឥន្ធូ]]ដែលតភ្ជាប់ពីឋានមនុស្សទៅឋាន[[ទេវតា]] និងតំណាងជាឆ្មាំការពារទេវឋាន សំណង់សាសនា ផ្ទះសំបែងជាដើម។ នាគដែលមានក្បាលចំនួនមួយរយជានាគឈ្មោះថា [[អនន្តរិយកម្ម៥|អនន្ត]]។ ក្រោយពី[[ព្រះសិវៈ]]ភ្នាល់ចាញ់[[ព្រះវិស្ណុ]]នាគនេះមានឈ្មោះថា សេសៈនិងនាគដែលប្រើក្នុងការកូរសមុទ្រទឹកដោះមានឈ្មោះថា វាសុគិ។
[[ឯកសា|រូបភាពតូច]]