ប្រាសាទភ្នំដា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៤៖
== ប្រវត្តិប្រាសាទ ==
ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺ[[ព្រះបាទរុទ្រវរ្ម័ន]]តាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក និងផ្នែកមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំនៅលើនាគអានន្ត។ ប្រាសាទភ្នំដាមានរាងជាការ៉េ ដែលមានទំហំ ១២ម៉ែត្រគុណ១២ម៉ែត្រ កម្ពស់១៨ម៉ែត្រមានទ្វារបួន ទ្វារពិតមានចំនួនមួយនៅទិសខាងជើង និងទ្វារបញ្ឆោតបី។ តាមរយៈលោក ប្រាក់ សុវណ្ណារ៉ា អ្នកបុរាណវិទូជនជាតិខ្មែរ មកពីក្រសួងវិចិត្រ សិល្បៈ បានធ្វើការសិក្សាស្រាវជ្រាវថា ប្រាសាទភ្នំដា ជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី២ទៅលើប្រាង្គប្រាសាទចាស់ ដែលប្រាសាទចាស់ពីមុនសង់អំពីឥដ្ឋ ប្រាសាទនៅពេលបច្ចុប្បន្នជាប្រាសាទកសាងនៅ[[សម័យអង្គរ]]ដែលកសាងក្នុងរាជកាលរបស់[[ព្រះបាទសូរ្យវរ្ម័នទី១]] ដោយផ្នែកខាងក្រោមនៃប្រាសាទជាថ្មបាយក្រៀមត្រូវបានកសាងនៅសម័យអង្គរ នៅសតវត្សទី១១ ចំណែកផ្នែកខាងលើជាសំណង់ឥដ្ឋជាឥដ្ឋដែលបានសល់ប្រាសាទចាស់ ដែលបានយកមកកែច្នៃឡើងវិញ រីឯហោជាងមានរចនាបទឃ្លាំងចូលបាពួន ចំណែកសសរពេជ្រមាននៅសល់មួយ និងនៅមួយចំហែងទៀតត្រូវបានបារាំងយកទៅដាក់នៅសារមន្ទីរគីម៉េក្នុងប្រទេសបារាំង សសរពេជ្រមានស្ថិតនៅក្នុងសម័យអង្គរសតវត្សទី១១។ ផ្តែរនៅប្រាសាទភ្នំដាមានចំនួនពីរ ដែលផ្តែរនៅក្នុងប្រាសាទមួយចំហែង ដែលនៅសល់គឺនិយាយពីរឿងកូរសមុទ្រទឹកដោះ និងផ្តែរដដែលមួយចំហែងទៀតត្រូវបានបារាំងយកទៅតម្កល់នៅសារមន្ទីរគីម៉េប្រទេសបារាំងដែរ ចំណែកផ្តែរមួយទៀតដែលនិយាយពីរឿងព្រះវិស្ណុផ្ទុំលើនាគអានន្តត្រូវបានយកទៅតម្កល់នៅក្នុងសារមន្ទីរអង្គរបូរីនៅក្នុងទីរួមខេត្តតាកែវ។ ម្យ៉ាងទៀតផ្តែរមានជារឿងកូរសមុទ្រទឹកជាផ្តែររបស់ប្រាសាទថ្មី ដែលកសាងនៅសតវត្សទី១១ ចំណែកផ្តែរដែលមានជារឿងព្រះវិស្ណុផ្តុំលើនាគអានន្តជាផ្តែរប្រាសាទចាស់នៅសតវត្សទី៦។ តាមការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថានៅក្នុងបរិវេណនៅជិតប្រាសាទនិងតំបន់មានប្រាង្គប្រាសាទមិនតិចជាងដប់នោះឡើយ ដែលមានកាលបរិច្ឆេទកសាងក្នុងអំឡុងសតវត្សទី៦ និងសតវត្សី៧នៃគ.សក្នុងអាណាចក្រភ្នំ ប៉ុន្តែពុំមានប្រាង្គប្រាសាទមួយណាបានគង់វង្សល្អនោះឡើយ។ នៅក្នុងរវាងឆ្នាំ១៩៣០ ក្រុមអ្នកស្រាវជ្រាវបារាំងបានធ្វើការរុករកនៅក្នុងប្រាសាទដោយបានជួបប្រទះនូវរូបចម្លាក់ជាច្រើន ហើយរូបចម្លាក់មួយចំនួនបានដឹកយកទៅប្រទេសបារាំង តួយ៉ាងដូចជា ព្រះហរិហរៈជាដើម ម្យ៉ាងទៀយនៅឆ្នាំ១៩៣៥ ធ្វើការសិក្សាស្រាវតាមបែបបុរាណបានរកឃើញរូប ព្រះរាម ព្រះនរាយណ៍ និងព្រះពលរាម ហើយបានយកមកតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ<ref>ការស្រាវជ្រាវតាមរយៈវីឌីអូរបស់ក្រសួងវិចិត្រ សិល្បៈ</ref>។
[[ឯកសារ:ប្រាសាទភ្នំដាខេត្តតាកែវ.jpgឯកសា|thumb|ប្រាសាទភ្នំដា]]
នៅតាមចង្កេះភ្នំមានរូងភ្នំសិប្បនិមិត្តចំនួនប្រាំរូង ដែលបង្ហាញពីរចនាបទភ្នំដាកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរចនាបទនៅប្រទេសឥណ្ឌា។ ក្នុងរូងមានតម្កល់សិវលិង្គ និងយោនីនាងឧមាជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវក្នុងសាសនាព្រាហ្មសាសនា។ រូងភ្នំទាំងមានឈ្មោះថា រូងភ្នំប្រាសាទដុល។ ប្រាសាទដុលជាប្រាសាទដែលជាស្នាដៃបព្វបុរសខ្មែរ ដែលបានលុងភ្នំធ្វើជាប្រាសាទនៅសម័យអាណាចក្រភ្នំ ដែលជាប្រាសាទដែលកសាងជារូងមុនប្រាសាទដែលជាឥដ្ឋ និងថ្ម។ មានរូងមួយក្នុងចំណោងរូងទាំងប្រាំមានរូងមួយ ត្រូវបានប្រើប្រាស់ជាឈាបនដ្ឋានក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលជា[[សម័យខ្មែរក្រហម]] ឬ[[សម័យកម្ពុជាប្រជាធិនតេយ្យ]]។
នៅប៉ែកនិរតីនៃប្រាសាទភ្នំដាមានចម្ងាយប្រមាណ ៣០០ម៉ែត្រមានប្រាសាទមួយទៀត ដែលស្ថាបនាអំពីថ្មបាសាល ដែលថ្មនេះភាគច្រើនមានតែនៅខេត្តក្រចេះ និងកំពង់ចាមដែលសម្បូរ ប្រាសាទមានលក្ខណៈពីរជាន់បែរមុខទៅរកទិសខាងជើងមានទ្វារពីរនិងបង្អូចប្រាំតាមរចនាបទបែបឥណ្ឌា ដែលមានឈ្មោះថា អាស្រមមហាឥសី។ នៅខាងបង្អួចមានរន្ធបង្ហូរទឺកមន្តមួយដែលហៅថាសោមសូត្រ ឬសោម៉ាស៊ូត្រា ដែលប្រែថាទរបង្ហូរទឹកមន្តពីក្នុងប្រាសាទ។ ប្រាសាទមហាឥសីជាប្រាសាទកសាងក្នុងសម័យអាណាចក្រភ្នំ នៅចុងសតវត្សទី៦ ដើមសតវត្សទី៧ជាសម័យចន្លោះសម័យអាណាក្រភ្នំទៅសម័យចេនឡា។ ប្រាសាទអាស្រមមហាឥសីមានលក្ខណៈល្អ ដោយសារមានការជុសជុលហើយម្តងក្នុងឆ្នាំ១៩៣៥ ដោយលោក ហង់រីម៉ូស៊េ ជាជនជាតិបារាំង ក្នុងជុសជុលប្រាសាទមានការបន្ថែមនូវថ្មបាយក្រៀមដើម្បីជាការជំនួយ និងមានចាក់គ្រឹសជាបេតុងបន្ថែមផងដែរ។