ប្រាសាទភ្នំបាខែង៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៤៖
ប្រាសាទនេះពិតជាមានលក្ខណៈពិសេសដោយសារតែប្រាង្គទាំង ១០៨មានលក្ខណៈតម្រៀបស្មើៗគ្នាគឺ ១២ ប្រាង្គធំកណ្តាលមួយនៅជាន់ខាងលើ។ សព្វនេះ ប្រាង្គមួយចំនួនធំត្រូវបានដួលរលំ។ ប្រាង្គទាំង១២ នៅតាមថ្នាក់និមួយៗគឺតំណាងឱ្យសត្វទាំង១២ នៃឆ្នាំ ហើយប្រាង្គទាំង ១០៨នោះ ប្រហែលជានិមិត្តសញ្ញានៃចន្លោះពេលតាមច័ន្ទគតិទាំង៤ ដែលមានរយះពេល ២៧ថ្ងៃ នៃចន្លោះពេលនិមួយៗ។ នៅតាមទិសនិមួយៗ យើងអាចមើលតែ ៣៣ប្រាង្គប៉ុណ្ណោះ នេះតំណាងឱ្យចំនួនទេវតាទាំង៣៣ ក្នុងព្រហ្មមញ្ញសាសនា។ ជណ្តើរឡើងប្រាសាទនេះមានលក្ខណៈចោទខ្លាំង។ នៅតាមជណ្តើរនៃថ្នាក់ទាំង៥ មានតោឈយាមផ្លូវ។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ដែលមានគោបុរៈ។ ក្រៅពីនេះមានកូនប្រាសាទនៅខាថជើងដែលមានតំកល់លឹង្គពីរ និងមានបណ្ណាល័យពីរ។ នៅលើភ្នំនេះមានព្រះបាទជាន់ទុកដែលស្ថតនៅចំកណ្តាល នៃផ្លូវចូលទៅកាន់ប្រាសាទ។ នៅប្រាង្គកណ្តាលដើមឡើយមានតំកល់លឹង្គ[[ព្រះឥសូរ]]។ ប្រាង្គនេះមានទ្វាចូលតាមទិសទាំងបួន។ ប្រាង្គទាំងបួននៅជាន់ខាងលើក៏មានតំកល់លឹង្គព្រះឥសូរផងដែរ តែមានទ្វាចូលតែពីរទិស។ ប្រាង្គកណ្តាលមានចំលាក់អប្សរា។ សិលាចារិកមាននៅផ្នែកខាថលិចនៃទ្វាខាងជើងនៃប្រាង្គកណ្តាល។ តាមសិលាចារិក ប្រាសាទភ្នំបាខែងគឺស្ថិតនៅចំកណ្តាលទីក្រុង យសោធបុរ។ នេះត្រូវបានបញ្ជាក់ដោយការរកឃើញស្លាក់ស្នាមកំពែងចាស់របស់ទីក្រុង នៅចុងសតវត្សរ៍ទី៩។ ប្រាសាទនេះមានឈ្មោះដើមថា '''យសោធរគិរី''' ។ ក្រោយមកគេហៅថា '''ភ្នំកណ្តាល''' ។ ការហៅនេះប្រហែលជាគេគិតទៅលើការប្រៀបធៀបរវាងភ្នំបូក និងភ្នំក្រោម ហើយភ្នំនេះនៅកណ្តាលគេ។ បច្ចុប្បន្នគេហៅថាប្រាសាទភ្នំបាខែង។ យើងរកឃើញឈ្មោះនេះជាលើកដំបូងនៅក្នុងសិលាចារិករបស់ប្រាសាទនៅសតវត្សរ៍ទី១៦។
== ព្រះបាតជាន់ទុក ==
[[ឯកសារ:ព្រះបាទជាន់ទុក.jpgឯកសា|រូបភាពតូច|រូបព្រះបាទជាន់ទុក]]
សូមបញ្ជាក់ថា រូបព្រះបាតជាន់ទុកត្រូវបានឆ្លាក់តម្កល់នៅទីកន្លែងសំខាន់ៗចំនួន៣កន្លែងគឺនៅលើភ្នំបាខែង លើភ្នំគូលែន និងនៅលើភ្នំសន្ទុក ដែលជានិមិត្តរូបនៃការប្រតិស្ថានព្រះពុទ្ធបាទជាន់ទុកនៅក្នុងស្ថានទាំងបីតួយ៉ាងដូចជា នៅលើភ្នំសន្ទុកតំណាងឱ្យព្រះពុទ្ធជាន់ទុកនៅស្ថានបាតាលលោកមួយ នៅលើភ្នំបាខែងតំណាងឱ្យព្រះពុទ្ធបាតជាន់ទុកនៅស្ថានមនុស្សលោកមួយ និងនៅលើភ្នំគូលែនតំណាងឱ្យព្រះពុទ្ធបាតជាន់ទុកនៅក្នុងស្ថានទេវលោកមួយ<ref>អាជ្ញាធរជាតិអប្សរា ព្រឹត្តិបត្រព័ត៌មានប្រចាំខែតុលា ឆ្នាំ២០០៨ ឆ្នាំទី៣ លេខ២៥ ទំព័រទី៩។</ref>។
== ហោត្រៃ ==