វៀតណាម៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
No edit summary
បន្ទាត់ទី១៖
{{ប្រអប់ព័ត៌មាន ប្រទេស|latm=|latNS=|longd=|longm=|longEW=|languages_type=|languages2_type=|leader_name2=[[ង្វៀន សួន ហ៊្វុក]]|leader_name3=[[ង្វៀន ធិ ហ្គីម ងើន]]|leader_name4=|leader_name5=|leader_name6=|leader_name7=|leader_name8=|leader_name9=|FR_total_population_estimate_year=|FR_foot=|FR_total_population_estimate=|FR_total_population_estimate_rank=|FR_metropole_population_estimate_rank=|conventional_long_name=សាធារណរដ្ឋសង្គមនិយមវៀតណាម|common_name=វៀតណាម|image_flag=Flag of Vietnam.svg|image_coat=Coat of arms of Vietnam.svg|image_map=Location Vietnam ASEAN.svg|national_motto=Độc lập – Tự do – Hạnh phúc <br /> "ឯករាជ្យ សេរីភាព សុភមង្គល"|native_name={{lang|vi|Cộng hòa xã hội chủ nghĩa Việt Nam}}|national_anthem=Tiến Quân Ca <br/>[[ចម្រៀងម៉ាសកងទ័ពវៀតណាម]] [[File:United States Navy Band - Tiến Quân Ca.ogg]]</center>|map_caption={{map caption |location_color=បៃតង| region= [[សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍|ASEAN]] | region_color=ពណ៌ប្រផេះចាស់ | legend=Location Vietnam ASEAN.svg}}|capital=[[ហាណូយ]]|largest_city=[[ទីក្រុងព្រៃនគរ]]|government_type=កុម្មុយនិស្ត|leader_name1=[[ង្វៀន ហ៊្វូ ជ៉ុង]]|leader_title1=ប្រធានាធិបតី|leader_title2=នាយករដ្ឋមន្ត្រី|leader_title3=ប្រធានរដ្ឋសភាជាតិវៀតណាម|sovereignty_type=ឯករាជ្យ {{nobold|ពី [[បារាំង]]}}|established_date1=2 កញ្ញា គ.ស.១៩៤៥|established_event1=ប្រកាស|established_event2=ត្រូវបានទទួលយក|established_date2=គ.ស.​​ ១៩៥៤|area_km2=331,689|area_magnitude=1 E9|area_rank=65|area_sq_mi=128,065|percent_water=1.3|population_estimate=93,700,000|population_estimate_year=1 កក្កដា គ.ស.២០១៧|population_estimate_rank=13|population_density_km2=272|population_density_rank=46|population_density_sq_mi=703|GDP_PPP_year=2016|GDP_PPP=$ 753.902 ពាន់លាន|GDP_PPP_per_capita_rank=|GDP_PPP_per_capita=$ 6,994|GDP_nominal=$ 263 ពាន់លាន|GDP_nominal_per_capita=$ 2,280|GDP_nominal_year=2016|Gini=34.8|Gini_year=2014|HDI={{increase}} 0.694|HDI_rank=115th|HDI_category=<font color="orange">មធ្យម</font>|currency_code=VND|currency=[[ដុង]] (₫)<ref>{{cite web |url=http://www.travelsradiate.com/asia/socialist-republic-of-vietnam.html |title=Socialist Republic of Vietnam |publisher=Travelsradiate.com |accessdate=6 August 2011}}</ref>|cctld=[[.vn]]|calling_code=84|drives_on=ដៃស្តាំ}}
ជនជាតិចាមមានដើមកំណើតចេញមកពី ជនជាតិជ្វា ឬ ម៉ាឡេ|និង ប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹង ​និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត(សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ា​ដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី​។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈ ឬ ព្រះឥសូរ។
 
'''ប្រទេសវៀតណាម''' ({{lang-vi|Việt Nam}} {{IPA|[viət˨ nam˧]||Vietnam.ogg}}) មានឈ្មោះជាផ្លូវការ '''សាធារណរដ្ឋសង្គមនិយមវៀតណាម''' ({{lang-vi|Cộng hòa xã hội chủ nghĩa Việt Nam}}, កុងហ្វាសាហូយជ៉ូងៀវៀតណាម)ជាប្រទេសនៅ[[អាស៊ីអាគ្នេយ៏]] ហៅនៅ[[ភាសាវៀតណាម]] Việt Nam និង នៅ[[ភាសាខ្មែរ]] ជា ''ប្រទេសវៀតណាម'' ឬ យួន
ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោម ឬ ឡើងទៅលើឡើយ។ ពីសតវត្សទី៣ ទៅ ទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពី ឥន្ទ្របុរៈ ចុះមកតាំងទីនៅឯ រាជធានីបណ្ឌុរង្គ។ បន្ទាប់មករាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់​ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់​បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគទ្រព្យសម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី៣ ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាម មានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្ម បានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តី ដែលធ្វើអំពីមាស ប្រហែលជាព្រះនាង ភគវត្តី មហេសីរបស់ព្រះបាទជ័យជេដ្ឋ។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។
 
ប្រទេសវៀតណាមមានព្រំដែនជាប់ជាមួយ [[សាធារណរដ្ឋប្រជាមានិតចិន]] នៅខាងជីង ជាប់ជាមួយប្រទេស [[ឡាវ]] នឹង ប៉ែកខាងលិចជាប់នឹង[[ព្រះរាជាណាចក្រកម្ពុជា]] ។ ប្រទេសវៀតណាម មានប្រជាជនប្រមាណ៨០លាននាក់ ។ ​រដ្ឋធានីគឺ [[ទីក្រុងហាណូយ]] ហើយទីក្រុងដ៏សំខាន់មួយទៀតគឺ [[ទីក្រុងហូជីមីញ]] ឬ ទីក្រុងសៃហ្កន ([[ទីក្រុងព្រៃនគរ]]) ស្ថិតនៅប៉ែក ខាងត្បូងនៃប្រទេស។
ប្រទេសចម្ប៉ា ជាប្រទេសដែលកកើតឡើង តាំងពីពាក់ណ្ដាល ស.ត.វទី២ ដែលយួនខំកែប្រែប្រវត្តិសាស្ត្រខ្លួនថាដែនដីចម្ប៉ាជាទឹកដីរបស់ខ្លួន។ តែតាមការពិតជាទឹកដីដែលខ្លួនបានលួចលេបយកទឹកដីចាម្ប៉ាទាំងស្រុងនៅសតវត្សទី១៧។ រួចយកឈ្មោះស្ដេចរបស់ខ្លួន ម៉ិញ ម៉ាង ដោយដាក់អោយសោយរាជ្យនៅឆ្នាំ១៨៣២ ដែនដីចម្ប៉ាលាតសន្ធឹងលើ ប្រទេសដាយវៀត ប្រទេសជ្វា បន្ទាប់មក បានក្លាយទៅជា តុងកឹង និងអណ្ណាម។ រួចយួនបន្តលេបយកទឹកដី តុងកឹង និងអណ្ណាម បានជោគជ័យនៅ ក្រោយសម័យអាណានិគមនិយមបារាំង ដោយលេបយកដោយទាំង កូសាំងស៊ីន ទៅជាមួយផងរួចក៏បានបង្រួបបង្រួមវៀតណាម(យួន) ទាំង២បញ្ចូលគ្នា។ ក្រោយពីបាត់បង់ទឹកដីមក ប្រជាជនចម្ប៉ា បានបំបែកខ្លួនជា២គឺ ជនជាតិចារ៉ាយ និងជនជាតិចាម Bandera Front Alliberament Cham.svg ចម្ប៉ា។ ហើយក៏បានប្រែក្លាយប្រជាជនខ្លួនទៅជា ប្រជាជនខ្មែរ-ឥស្លាម ដែលមានសុំសិទ្ធជ្រកកោននៅក្នុងប្រទេសកម្ពុជា និងខ្លះទៀតរស់នៅ ទឹកដីខេត្តក្រមួនស កម្ពុជាក្រោមច្រើនជាងគេ។ កាលពីកកើតនគរដំបូងចម្ប៉ា ប្រើ ភាសាសំស្ក្រឹត លុះមកដល់ ដាយវៀត ក៏ប្រើភាសា យួនដាយវៀត និងចាម រហូតមកដល់បាត់បង់ទឹកដី ជនជាតិចាម បានប្រើប្រាស់ភាសា ឥស្លាម។
 
[[ឯកសារ:VietnameseRegions.png|right|thumb|180px]]
ឆ្នាំ ១៦០៧ ដល់ ១៦៧៦ ស្តេចចាមបានប្តូរមកកាន់សាសនាឥស្លាម ដែលនៅពេលនោះប្រជាជនភាគច្រើនលើសលប់បានប្តូរមកកាន់សាសនាឥស្លាមរួចទៅហើយ។ ក្រោយការលុកលុយនៅឆ្នាំ ១៧២០ ស្តេចវៀតណាម មិញ ម៉ាង បានវាយបានប្រទេសចម្ប៉ាទាំងស្រុង។ នៅពេលនោះស្តេចចម្ប៉ាចុងក្រោយឈ្មោះ ភូ ចៀន បានសំរេចចិត្តប្រមូលប្រជាជនមួយចំនួននិរទេសទៅភាគខាងត្បូងកម្ពុជា ហើយអ្នកខ្លះទៀតបាននិរទេសទៅ ត្រេងហ្គានូ ប្រទេសម៉ាឡេស៊ី។
 
== នៃឈ្មោះ ==