កន្យសត្ត៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៤៦៖
ពហុឥស្ឋកន្យបានអូសបន្លាយបន្តពី ២,៥៨ លាន ដល់ ១១.៧០០ ឆ្នាំមុន។ ជំនាន់នេះត្រូវគេកត់សំគាល់បានដោយយុគទឹកកកព្រោះបណ្ដាលឱ្យមានទំនោរចុះត្រជាក់ដែលបានចាប់ផ្ដើមនៅពាក់កណ្ដាលជំនាន់ឧសាកន្យ។ មានសម័យហិមានិយកម្មដាច់ដោយឡែកគ្នាយ៉ាងហោចណាស់ក៏បួនសម័យដែរ ដែលត្រូវបានកត់សំគាល់ដោយការដុះនៃកាតឹបទឹកកកទៅខាងត្បូងរហូត ស្មើនឹង ជ.៤០° ក្នុងតំបន់បរិវេណភ្នំ។ ខណៈពេលនោះ អាភ្វ្រិកបានឆ្លងកាត់នូវទំនោរនៃសំងួតកម្មដែលបណ្ដាលឱ្យមានការកកើតនៃរហោស្ថានសាហារ៉ា ណាមីប និងកាឡាហារី។ ពួកសត្វជាច្រើនបានវិវត្តខ្លួន រួមមានពួក[[ម៉ាម៉ូត]] ពួកសត្វ[[កំជិលលើដីមាឌយក្ស]] ពួក[[ចចកកំណាច]] ពួកឆ្មាចង្កូមធំ និងពួក''[[អូម៉ូសាព្យាង]]''ដ៏ល្បីល្បាញភាគច្រើនបំផុត។ ១០០.០០០ ឆ្នាំកន្លងទៅ បានកត់សំគាល់ឱ្យឃើញនូវទីបញ្ចប់នៃភាពរាំងស្ងួតដ៏អាក្រក់បំផុតនៅអាភ្វ្រិក ហើយក៏នាំឱ្យមានការវាតទីនៃពួកមនុស្សបុព្វកាល។ កាលគ្រា ជំនាន់ពហុឥស្ឋកន្យបានខិតជិតមកដល់ មហន្តរាយយ៉ាងធំមួយបានលុបបំបាត់មហាសត្តនិករបស់ពិភពលោកយ៉ាងច្រើន រួមមានប្រភេទសត្វនររូបមួយចំនួន ដូចជា ពួកនេអង់ឌែតាល់។ ទ្វីបទាំងឡាយត្រូវបានប៉ះពាល់ ប៉ុន្តែអាភ្វ្រិកមានការប៉ះពាល់តិចតួចទៅវិញ។ វានៅតែមានពួកសត្វមាឌធំៗជាច្រើននៅគង់វង្ស ដូចជាពួកសត្វដំរីទឹក។<ref>{{cite web|url=http://www.ucmp.berkeley.edu/quaternary/pleistocene.php|title=Pleistocene|author=University of California|work=University of California}}</ref>
ជំនាន់សព្វេកន្យបានចាប់ផ្ដើម ១១.៧០០ ឆ្នាំកន្លងទៅនិងបានបន្តមកដល់សម័យបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រដែលបានកត់ទុកទាំងឡាយ និង ''[[ប្រវត្តិសាស្ត្រពិភពលោក]]''ស្ថិតនៅក្នុងព្រំដែនកំណត់នៃជំនាន់សព្វេកន្យ។<ref>{{cite web|url=http://www.ucmp.berkeley.edu/quaternary/holocene.php|title=Holocene|author=University of California|work=University of California}}</ref> សកម្មភាពរបស់មនុស្សត្រូវបានគេស្ដីបន្ទោសចំពោះការផុតពូជដ៏ធំធេងដែលបានចាប់ផ្ដើមប្រហែល ១០.០០០ ឆ្នាំកន្លងទៅ ទោះបីយ៉ាងនេះក្ដី ប្រភេទសត្វកំពុងតែជិតផុតពូជទាំងនោះមានកំណត់ត្រាតាំងពីសម័យ[[បដិវត្តន៍ឧស្សាហកម្ម]]មកម៉្លេះ។ ការណ៍នេះជួនកាលត្រូវបានហៅថា ''[[វិនាសកម្មលើកទីប្រាំមួយ]]''។ **
==ជីវិតសត្វ==
|