កន្យសត្ត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៤៤៖
 
[[File:Ice age fauna of northern Spain - Mauricio Antón.jpg|thumb|មហាសត្តនិករនៃអឺរ៉ុបជំនាន់ពហុឥស្ឋកន្យ (ពួក[[ម៉ាម៉ូត]] [[បុណ្ឌរីកស្ពេលែ|ពួកតោគុហ៍]] [[រមាសលោម]] [[រមាំងសិរ]] [[សេះព្រៃ|ពួកសេះ]])]]
ពហុឥស្ឋកន្យបានអូសបន្លាយបន្តពី ២,៥៨ លាន ដល់ ១១.៧០០ ឆ្នាំមុន។ ជំនាន់នេះត្រូវគេកត់សំគាល់បានដោយយុគទឹកកកព្រោះបណ្ដាលឱ្យមានទំនោរចុះត្រជាក់ដែលបានចាប់ផ្ដើមនៅពាក់កណ្ដាលជំនាន់ឧសាកន្យ។ មានសម័យហិមានិយកម្មដាច់ដោយឡែកគ្នាយ៉ាងហោចណាស់ក៏បួនសម័យដែរ ដែលត្រូវបានកត់សំគាល់ដោយការដុះនៃកាតឹបទឹកកកទៅខាងត្បូងរហូត ស្មើនឹង ជ.៤០° ក្នុងតំបន់បរិវេណភ្នំ។ ខណៈពេលនោះ អាភ្វ្រិកបានឆ្លងកាត់នូវទំនោរនៃសំងួតកម្មដែលបណ្ដាលឱ្យមានការកកើតនៃរហោស្ថានសាហារ៉ា ណាមីប និងកាឡាហារី។ ពួកសត្វជាច្រើនបានវិវត្តខ្លួន រួមមានពួក[[ម៉ាម៉ូត]] ពួកសត្វ[[កំជិលលើដីមាឌយក្ស]] ពួក[[ចចកកំណាច]] ពួកឆ្មាចង្កូមធំ និងពួក''[[អូម៉ូសាព្យាង]]''ដ៏ល្បីល្បាញភាគច្រើនបំផុត។ដ៏ល្បីល្បាញបំផុត។ ១០០.០០០ ឆ្នាំកន្លងទៅ បានកត់សំគាល់ឱ្យឃើញនូវទីបញ្ចប់នៃភាពរាំងស្ងួតដ៏អាក្រក់បំផុតនៅអាភ្វ្រិក ហើយក៏នាំឱ្យមានការវាតទីនៃពួកមនុស្សបុព្វកាល។ កាលគ្រា ជំនាន់ពហុឥស្ឋកន្យបានខិតជិតមកដល់ មហន្តរាយយ៉ាងធំមួយបានលុបបំបាត់មហាសត្តនិករបស់ពិភពលោកយ៉ាងច្រើន រួមមានប្រភេទសត្វនររូបមួយចំនួន ដូចជា ពួកនេអង់ឌែតាល់។ ទ្វីបទាំងឡាយត្រូវបានប៉ះពាល់ ប៉ុន្តែអាភ្វ្រិកមានការប៉ះពាល់តិចតួចទៅវិញ។ វានៅតែមានពួកសត្វមាឌធំៗជាច្រើននៅគង់វង្ស ដូចជាពួកសត្វដំរីទឹក។<ref>{{cite web|url=http://www.ucmp.berkeley.edu/quaternary/pleistocene.php|title=Pleistocene|author=University of California|work=University of California}}</ref>
 
ជំនាន់សព្វេកន្យបានចាប់ផ្ដើម ១១.៧០០ ឆ្នាំកន្លងទៅនិងបានបន្តមកដល់សម័យបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រដែលបានកត់ទុកទាំងឡាយ និង ''[[ប្រវត្តិសាស្ត្រពិភពលោក]]''ស្ថិតនៅក្នុងព្រំដែនកំណត់នៃជំនាន់សព្វេកន្យ។<ref>{{cite web|url=http://www.ucmp.berkeley.edu/quaternary/holocene.php|title=Holocene|author=University of California|work=University of California}}</ref> សកម្មភាពរបស់មនុស្សត្រូវបានគេស្ដីបន្ទោសចំពោះការផុតពូជដ៏ធំធេងដែលបានចាប់ផ្ដើមប្រហែល ១០.០០០ ឆ្នាំកន្លងទៅ ទោះបីយ៉ាងនេះក្ដី ប្រភេទសត្វកំពុងតែជិតផុតពូជទាំងនោះមានកំណត់ត្រាតាំងពីសម័យ[[បដិវត្តន៍ឧស្សាហកម្ម]]មកម៉្លេះ។ ការណ៍នេះជួនកាលត្រូវបានហៅថា ''[[វិនាសកម្មលើកទីប្រាំមួយ]]''។ **វាត្រូវបានគេទាញសេចក្ដីជារឿយៗថាប្រភេទសត្វដែលគេបានកត់ត្រាទុកជាង ៣២២ ប្រភេទ បានផុតពូជដោយសារតែសកម្មភាពរបស់មនុស្សចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្ម<ref>{{cite web|url=http://www.scientificamerican.com/article/fact-or-fiction-the-sixth-mass-extinction-can-be-stopped/|title=Sixth Extinction extinctions|author=Scientific American|work=Scientific American}}</ref><ref>{{cite web|url=http://www.iucn.org/?4143/Extinction-crisis-continues-apace|title=Sixth Extinction|author=IUCN|work=IUCN}}</ref> តែអត្រានេះអាចមានខ្ពស់ស្មើនឹងប្រភេទសត្វ ៥០០ ប្រភេទ បើរាប់ប្រភេទសត្វឆ្អឹងកងតែមួយមុខគត់ ភាគច្រើនការផុតពូជបានកើតឡើងបន្ទាប់ពីឆ្នាំ១៩០០ មក។<ref>{{cite web|url=http://advances.sciencemag.org/content/1/5/e1400253.full/|title=Accelerated modern human–induced species losses: Entering the sixth mass extinction|author=Ceballos et al. (2015)|work=Science Advances}}</ref>