កន្យសត្ត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៤០៖
[[ជំនាន់ពហុកន្យ]]បានបន្តចាប់ពី ៥,៣៣៣ ដល់ ២,៥៨ លានឆ្នាំកន្លងមក។ ពហុកន្យបានលេចធ្លោឡើងនូវបំរែបំរួលអាកាសធាតុយ៉ាងរំជើបរំជួល ដែលនៅទីបំផុតបាននាំមកនូវប្រភេទនៃភូតគ្រាម និងសត្តនិករសម័យថ្មី។ សមុទ្រមេឌីទែរ៉ានេបានរីងស្ងួតអស់ជាច្រើនលានឆ្នាំ (ព្រោះតែ[[យុគទឹកកក]]បានកាត់បន្ថយកំរិតទឹកសមុទ្រ ការកាត់ផ្ដាច់សមុទ្រ[[អាត្លង់ទិក]]ពីសមុទ្រ[[មេឌីទែរ៉ានេ]] និងកំរិត[[រំហួតទឹក]]យ៉ាងខ្លាំងដែលហូរចាក់ពីទន្លេនានា)។ ''[[អូស្ត្រាឡូពីតែក]]''បានវិវត្តខ្លួននៅ[[អាភ្វ្រិក]] ជាការចាប់ផ្ដើមសាខារបស់មនុស្ស (នរសាខា)។ [[ដីសន្ទះប៉ាណាម៉ា]]បានកកើតឡើង ហើយពួកសត្វបានផ្លាស់ទីរវាង[[អាមេរិកខាងជើង]] និង ខាង[[អាមេរិកត្បូង]]កំឡុង[[មហាបំលាស់ទីអាមេរិក]] ដែលជាស្លាកស្នាមសេចក្ដីវិនាសលើបរិស្ថានវិទ្យានានាក្នុងតំបន់។ ការផ្លាស់ប្ដូរអាកាសធាតុបាននាំមកដល់: [[វាលតិណជាតិល្បោះ]]ដែលនៅតែបន្តដុះដាលទូទាំងពិភពលោក ខ្យល់[[មូសុង]]ឥណ្ឌា [[រហោឋាន]]នៅ[[អាស៊ី]]កណ្ដាល និងការចាប់ផ្ដើមនៃរហោឋាន[[សាហារ៉ា]]។ ផែនទីពិភពលោកមិនបានប្រែប្រួលច្រើនទេតាំងពីពេលនោះមក លើកលែងតែបំរែបំរួលបាននាំមកនូវដោយ[[ហិមានិយកម្]]មនៃសម័យចតុរវគ៌ មានដូចជា [[មហាបឹង]] [[ឆកហាដ់សឹន]] និង [[សមុទ្របាលទ៍]] ។<ref>{{cite web|url=http://www.ucmp.berkeley.edu/tertiary/pliocene.php|title=Pliocene|author=University of California|work=University of California}}</ref><ref>{{cite web|url=http://www.esd.ornl.gov/projects/qen/pliocene.html|title=Pliocene climate|author=Jonathan Adams|work=Oak Ridge National Library|url-status=dead|archiveurl=https://web.archive.org/web/20150225011508/http://www.esd.ornl.gov/projects/qen/pliocene.html|archivedate=25 February 2015|df=dmy-all}}</ref>
 
===**ចតុរវគ៌===
ចតុរវគ៌អូសបន្លាយចាប់ពី ២,៥៨ លានឆ្នាំមុនរហូតដល់សម័យបច្ចុប្បន្ន ហើយក៏ជាសម័យភូគព្ភសាស្ត្រដ៏ខ្លីបំផុតនៅក្នុង[[អាយុះភានុសត្ត]]ផងដែរ។ សម័យនេះលេចឡើងនូវពួកសត្វសម័យថ្មី និង បំរែបំរួលអាកាសធាតុយ៉ាងគំហុក។ វាត្រូវបានបែងចែកជាពីរជំនាន់: ពហុឥស្ឋកន្យ និង សព្វេកន្យ។