នរោត្តម រណឫទ្ធិ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត Advanced mobile edit
បន្ទាត់ទី៧០៖
រណឫទ្ធិគឺជានិស្សិតបញ្ចប់ការសិក្សានៅ[[សកលវិទ្យាល័យប្រូវេន]]ហើយបានផ្តើមអាជីពព្រះអង្គជាអ្នកស្រាវជ្រាវនិងសាស្រ្តាចារ្យផ្នែកច្បាប់នៅប្រទេស[[បារាំង]]។ ព្រះអង្គបានចុះចូលជាមួយហ៊្វុនស៊ិនប៉ិចក្នុងឆ្នាំ១៩៨៣ ហើយបានក្លាយជាប្រធានបុគ្គលិកនិងជាអង្គមេបញ្ជាការនៃ[[ប្រវត្តិសាស្រ្តយោធាកម្ពុជា|កងទ័ពជាតិសីហនុ]] (''Armée nationale sihanoukiste'')។ ព្រះអង្គក៏បានក្លាយជាអង្គលេខាធិការហ៊្វុនស៊ិនប៉ិចនៅឆ្នាំ១៩៨៩ ហើយជាប្រធានបក្សនៅឆ្នាំ១៩៩២។ ក្រោយពីហ៊្វុនស៊ិនប៉ិចបានឈ្នះឆ្នោតនៅ[[ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ ឆ្នាំ១៩៩៣|ឆ្នាំ១៩៩៣]], បក្សព្រះអង្គក៏បានទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយ[[គណបក្សប្រជាជនកម្ពុជា]] ដែលធ្វើឱ្យកម្ពុជានាពេលនោះមាននាយករដ្ឋមន្រ្តីចំនួនពីររូប។ រណឫទ្ធិគឺជាសហនាយករដ្ឋមន្រ្តីទីមួយនៃកម្ពុជាហើយសម្តេច[[ហ៊ុន សែន]]គឺជាសហនាយករដ្ឋមន្រ្តីទីពីរ។ ក្នុងនាមជានាយករដ្ឋមន្រ្តីទីមួយ រណឫទ្ធិបានលើកកម្ពស់ផលប្រយោជន៍អាជីវកម្មនៅកម្ពុជាទៅដល់មេដឹកនាំនៅតាមតំបន់ប្រទេសនិងបានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
 
ចាប់ពីឆ្នាំ១៩៩៦, ទំនាក់ទំនងរវាងរណឫទ្ធិនិងហ៊ុន សែនគឺកាន់តែយ៉ាប់យ៉ីនដោយរណឫទ្ធិបានរអ៊ូរទាំពីការលែកអំណាចរដ្ឋាភិបាលមិនស្មើគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិចនិងបក្សប្រជាជនកម្ពុជា។ ក្រោយមក មេដឹកនាំទាំងពីររូបក៏ចាប់ផ្តើមប្រកែកគ្នាជាសាធារណៈអំពីបញ្ហានានាដូចជា ការអនុវត្តគម្រោងសាងសង់ ការចុះហត្ថលេខាលើកិច្ចសន្យាអភិវឌ្ឍន៍អចលនទ្រព្យ និងការចងសម្ព័ន្ធភាពរបស់ក្រុមទាំងពីរជាមួយ[[ខ្មែរក្រហម]]។ នៅ[[រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧|ខែកក្កដា ឆ្នាំ១៩៩៧]] ការប៉ះទង្គិចគ្នាដ៏ធំបានកើតឡើងរវាងហ៊្វុនស៊ិនប៉ិចនិងគណបក្សប្រជាជន, ការប្រយុទ្ធប្រឆាំងគ្នានេះបានបង្ខំឱ្យរណឫទ្ធិនិរទេសទៅក្រៅប្រទេស។ នៅខែបន្ទាប់, រណឫទ្ធិក៏ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្រ្តីទីមួយ។ ព្រះអង្គបានត្រឡប់មកប្រទេសកម្ពុជាវិញនៅខែមីនា ឆ្នាំ១៩៩៧ ដើម្បីដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចព្រះអង្គនៅក្នុង[[ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨|ការបោះឆ្នោតឆ្នាំ១៩៩៨]]។ នៅពេលគណបក្សហ៊្វុនស៊ិនប៉ិចបានចាញ់ការបោះឆ្នោតឆ្នាំ១៩៩៨ រណឫទ្ធិបានប្រឆាំងជំទាស់ទៅនឹងលទ្ធផលការបោះឆ្នោត, នៅខែវិច្ឆិកា ឆ្នាំ១៩៩៨ ព្រះអង្គក៏បានក្លាយជាប្រធានរដ្ឋសភា។ ព្រះអង្គត្រូវបានគេមើលឃើញថាជាអ្នកដែលអាចស្នងរាជ្យបន្តជាព្រះមហាក្សត្រកម្ពុជាពីសីហនុបាន ក៏ប៉ុន្តែនៅឆ្នាំ២០០១ ព្រះអង្គបានប្រកាសថាទ្រង់មិនមានចំណាប់អារម្មណ៍លើការស្នងបន្តរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គឡើយ។ ក្នុងនាមជាប្រធានរដ្ឋសភា រណឫទ្ធិគឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំបួននៃ[[ក្រុមប្រឹក្សារាជបល្ល័ង្ក]], នៅឆ្នាំ២០០៤ ព្រះអង្គនិងសមាជិកគ្នីគ្នារបស់ទ្រង់បានសម្រេចជ្រើសរើសនរោត្តម សីហមុនីជាអ្នកស្នងរាជ្យបន្តពីសីហនុ។
 
នៅខែមីនា ឆ្នាំ២០០៦ រណឫទ្ធិបានលាលែងពីតំណែងជាប្រធានរដ្ឋសភាហើយនៅខែតុលា ឆ្នាំ២០០៦ ព្រះអង្គត្រូវបានទម្លាក់ចេញជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ នៅខែបន្ទាប់ ព្រះអង្គបានបង្កើត[[គណបក្សនរោត្តម រណឫទ្ធិ]] (គនរ)។ ការចោទប្រកាន់និងការផ្តន្ទាទោសព្រះអង្គពីបទកេងបន្លំលួច (ប្រាក់) បានធ្វើឱ្យព្រះអង្គនិរទេសទៅក្រៅស្រុកម្តងទៀត។ រណឫទ្ធិបានវិលត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាប់ពីត្រូវបានលើកលែងទោសនៅខែកញ្ញា ឆ្នាំ២០០៨ ហើយក៏បានចូលនិវត្តន៍ពីការងារនយោបាយ។ នៅចន្លោះឆ្នាំ២០១០ និងឆ្នាំ២០១២ ព្រះអង្គបានទទួលបរាជ័យក្នុងការបញ្ចូល គនរ ចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ នៅឆ្នាំ២០១៤ ព្រះអង្គបានបង្កើតគណបក្សតូចមួយឈ្មោះថា[[គណបក្សសង្គមរាស្រ្តរាជាធិបតេយ្យ]]មុនពេលចូលជាមួយហ៊្វុនស៊ិនប៉ិចម្តងទៀតក្នុងខែមករា ឆ្នាំ២០១៥។ បន្ទាប់មក ព្រះអង្គក៏ត្រូវគេបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចវិញ។
 
==ដើមជីវិត==
 
 
[[Category:នាយករដ្ឋមន្ត្រីកម្ពុជា​]]