ព្រះបាទយសោវរ្ម័នទី១៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៤៖
| spouse =
| issue =
| posthumous name = បរមេសិវលោកបរមសិវលោក
| predecessor = [[ព្រះបាទឥន្ទ្រវរ្ម័នទី១]]
| successor = [[ព្រះបាទហស៌វរ្ម័នទី១]]
បន្ទាត់ទី១៣៖
== រាជធានីយសោធរបុរៈ ==
ព្រះបាទយសោវរ្ម័នទី១បានជ្រើសរើសយកភ្នំបាខែងជាចំណុចកណ្តលនៃរាជធានីរបស់ព្រះអង្គដោយសារភ្នំបាខែងមានកម្ពស់មិនខ្ពស់ពេក និងទំហំមិនធំពេក ដែលអាចដាក់ចូលទៅក្នុងរាជធានី។ ម៉្យាងទៀតភ្នំបូកមានចម្ងាយឆ្ងាយពីបឹងទន្លេសាបពេក ចំនែកភ្នំក្រោមមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាបពេក ដែលជាហេតុធ្វើឱ្យមានទឹកជំនន់។ [[ភ្នំបាខែង]]មានទីតាំងល្អប្រសើរដោយសារនៅជិតបឹងទន្លេសាប តែស្ថិតនៅក្រៅតំបន់លេចទឹកជំនន់។ រាជធានីស្ថិតនៅក្បែរស្ទឹងសៀមរាប ដែលប្រើសម្រាប់ធ្វើជាកំពែងរាជធានី និងការពារពីទឹកជំនន់ ម្យ៉ាងទៀតស្ទឹងនេះបានជួយក្នុងការបង្ហូរចូលស្រែនិងសម្បូរទៅដោយមច្ចារជាតិផងដែរ។ តាមរយៈសិលាចារឹកស្តក់កក់ធំបាននិយាយពីកសាងរាជធានីយសោធរបុរៈថា ព្រះរាជាបានកសាងភ្នំកណ្តាល និងមានព្រះរាជគ្រូឈ្មោះព្រាហ្មណ៍វាមសិវៈបានកសាងលិង្គរាជនៅចំកណ្តាល។ ព្រះរាជគោលបំណងរបស់ព្រះបាទយសោវរ្ម័នទី១ ដើម្បីបង្កើតនិវាសដ្ឋានពិសិដ្ឋជានិមិត្តរូបនៃការស្នាក់នៅរបស់អាទិទេពលើផែនដី ដើម្បីផ្សាយឥទ្ធិពលនៃគ្រប់ទីកន្លែងនៃអាណាចក្រ។ នៅក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជាមានទំហំធំទូលាយណាស់ គឺខាងជើងទល់នឹងខេត្តយ៉ន់ណាន ប្រទេសចិន ខាងលិចទល់នឹងប្រទេសភូមា ខាងកើតទល់នឹងប្រទេសចម្ប៉ា និងខាងត្បូងទល់នឹងសមុទ្រ។
== សិលាចារឹក ==
នៅក្នុងសិលាចារឹក[[ប្រាសាទអ្នកបួស]] (ខ្លះហៅនាគបួស) ដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចុះបញ្ជីលេខ K.៣៤៦។ យកតែ ២ ស្លោកមកនិយាយប៉ុណ្ណោះ គឺស្លោកទី១៦ និង១៨ ព្រោះសិលាចារឹកនេះវែងខ្លាំងណាស់ ដែលមានរហូតដល់ ៥០ ស្លោក ស្មើនឹង ១០០ បន្ទាត់ ចារឹកជាភាសាសំស្រឹ្កត។ សេចក្តីចារឹកនៃស្លោកទី១៦ និង១៨ មានដូចខាងក្រោមនេះ៖
=== ស្លោកទី១៦ ===
តេនៃតស្យាំ អវនិបតិនា ឝ្រីន្ទ្រទេវ្យាំ មហិស្យាំ និឝ្ឝេឞាឝាវិតតយឝសា តេជសាំ ឯករាឝិះ ភូភ្ឫត្បុត្រ្យាំ ឥវ បុរភិទោត្បាទិតះ កាត៌ិ្តកេយឝ៑ ឝក្តីម៑ ពិភ្រទ៑ រិបុកុលភិទំ ឝ្រីយឝោវម៌្មទេវះ។
ប្រែសម្រួលអត្ថន័យជាខ្មែរទំនើបថា៖
ស្លោកទី១៦៖ មានស្តេចផែនដីមួយអង្គ ដែលមានកិត្តិនាមល្បីរន្ទឺគ្រប់ទិសទី ហើយទ្រង់មានព្រះអគ្គមហេសីព្រះនាម "ស្រីឥន្រ្ទទេវី" ដែលប្រសូត្រមកប្រៀបបាននឹងព្រះនាងកាត៌ិកេយដែលជាបុត្រីនៃភ្នំ និងជាអ្នកបំផ្លាញបន្ទាយ (ទុគ៌ា និងសិវ) ហើយប្រសិនអ្នកអស្ចារ្យទាំងពីររួមគ្នាតែមួយ មានឥទ្ធិពលប្រៀបដូចជាលំពែងដែលអាចសម្លាប់សត្រូវបាន នោះគឺ "ស្រីយសោវរ្ម័ន"។
=== ស្លោកទី១៨ ===
គុរុស៑ សូរិវរៃស៑ សវ៌្វៃរ៑ វរស្ត្រីភិរ៑ ម្មនោភវះ មហេន្ទ្រោ ធរណីនាថៃរ៑យ្យ ឯកោប្យ ឯវំ ឦរិតះ។
ប្រែសម្រួលអត្ថន័យជាខ្មែរទំនើបថា៖
ស្លោកទី១៨៖ មានតែទ្រង់មួយអង្គគត់ ដែលសាកសមទទួលព្រះនាមចំនួនបី គឺ៖ អ្នកដែលកាន់ធម៌ហៅទ្រង់ជា "ព្រះគ្រូ", ស្រីស្អាតទាំងឡាយហៅទ្រង់ថា "បុរសសម្បណ៌ស្នេហ៍", ហើយក្សត្រទាំងឡាយហៅទ្រង់ថា "មហេន្រ្ទ" (អាទិទេពចម្បង ឬធំ)។
== ឯកសារយោង ==
[[Category:ព្រះមហាក្សត្រខ្មែរ|ព្រះបាទយសោវរ្ម័នទី១]]