សាសនា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៧៖
== ជំនឿ ==
ប្រជាជនខ្មែរដើមឡើយមានជំនឿលើធម្មជាតិដោយយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមានព្រលឹង និងមានកម្លាំងសក្តិសិទ្ធិ ដែលយើងមើលពុំឃើញ។ គេបានយកដុំថ្មជាតំណាងកម្លាំងធម្មជាតិដែលគេគោរព ហើយគេហៅដុំថ្មនោះថាអ្នកតាដូចជាអ្នកតាដី អ្នកតាទឹក អ្នកតាខ្យល់ អ្នកតាភ្លើង អ្នកតាព្រៃភ្នំជាដើម។ ក្រៅពីអ្នកតាតំណាងធម្មជាតិមានអ្នកតាតំណាងមេបា ឬបុព្វបុរសដែលបានស្លាប់ទៅហើយ ហើយនៅចាំថែរក្សា និងផ្តល់សេចក្តីសុខដល់អ្នកស្រុកដូចជាអ្នកតាដូចជា អ្នកតាដំបងដែក អ្នកតាក្រហមក អ្នកតាជំទាវម៉ៅ។ សាសនាអ្នកតានេះមិនសូវមានការលូតលាស់ទេពុំមានអត្តបទ ដែលកត់ត្រាទស្សនៈ ទ្រឹស្តីដូចសាសនាដទៃ<ref>សៀវភៅ វប្បធម៌ទូទៅ ភាគ១ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន ដោយ នួន សារឿន និងអ៊ុក វិបុល ឆ្នាំ២០០៩ ទំព័រទី២៣ដល់២៦</ref>។
== សាសនានៅប្រទេសកម្ពុជា ==
សាសនា ដែលសំខាន់នៅក្នុងសរវត្សរ៍ទី១ ដល់សតវត្សរ៍៣គឺ ព្រហ្មញ្ញសាសនា។ គេគោរពព្រះឥសូរ ឬព្រះសិវៈជាធំគឺសិវនិយម។ ចាប់ពីចុងសតវត្សរ៍ទី៤ គេកាន់សាសនាខាងសិវៈជំនឿ និងពុទ្ធសាសនាបែបមហាយាន<ref>សិក្សាប្រវត្តិអក្សរសាស្រ្តខ្មែរ សម័យនគរភ្នំដល់សម័យឧដុង្គ (សតវត្សរ៍ទី១ ដល់ឆ្នាំ១៨៥៩) ដោយលោក លាង ហាប់អាន ឆ្នាំ១៩៦៧ ទំព័រទី១៤</ref>។
== ឯកសារយោង ==