សិលាចារឹក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៖
== សិលាចារឹកខ្មែរ ==
[[ឯកសា|រូបភាពតូច|សិលាចារឹកលេខ K-១៣៩]]
ប្រទេសកម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនជាច្រើនប៉ុន្មាន នៅលើពិភពលោក ដែលអាចមានអំនួតអំពីបរិមាណសិលាចារឹកបុរាណច្រើនជាងគេ ១០០០ផ្ទាំង<ref>បណ្ឌិត ឡុង សៀម ស្ថាននាមវិទ្យា ឆ្នាំ១៩៩៧ ទំព័រទីកថាមុខ</ref>។ ប្រទេសកម្ពុជាក៏ជាប្រទេសមួយផងដែរ ក្នុងប្រទេសតិចតួចក្នុងពិភពលោក ដែលអាចមានមោទនភាពពីសិលាចារឹកសរសេរជាច្រើនភាសារហូតដល់បីភាសាពោលគឺខ្មែរ សំស្រ្តឹត និបាលី។ សិលាចារឹកទាំងនោះ លាតសន្ធឹងអស់រយៈពេលជាច្រើនសតវត្សរ៍ចាប់ពិសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី២០។ សិលាចារឹកនេះជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់ការសិក្សាប្រវត្តិសាស្រ្តបុរាណរបស់ប្រទេសកម្ពុជា។ សិលាចារឹកទាំងនេះគឺជាឃ្លាំងរតនសម្បត្តិដ៏ពិតប្រាកដសម្រាប់អ្នកស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តសម័យបុរាណ។ សិលាចារឹកវត្តផ្គាំ ខេត្តតាកែវ សិលាចារឹកលេខ K-២៨ សរសេរជាភាសាខ្មែរ បញ្ជាក់ឱ្យយើងឃើញថាភាសាខ្មែរឡើងឋានៈជាភាសាប្រកបដោយលាយលក្សណ៍អក្សរ គឺនៅសតវត្សរ៍ទី៦ ហើយសិលាចារឹកនៅអង្គរបូរី សិលាចារឹកលេខ K-៦០០ មានកាលបរិច្ឆេទពិតប្រាកដ នាឆ្នាំ៥៣៣នៃមហាសករាជ ត្រូវនឹងឆ្នាំ៦១១នៃគ.ស គឺជាសិលាចារឹកដែលមានលក្ខណៈជាឯកសារខាងរដ្ឋការចារជាភាសាខ្មែរសុទ្ធសាធគឺនៅក្នុងរជ្ជកាលព្រះបាទមហេន្ទ្រវរ្ម័នដ៏ល្បីល្បាញដែលជាស្តេចនៃនគរភ្នំដ៏ធំធេង។ ក្រៅពីនេះសិលាចារឹកមួយចំនួនអង្គរបូរីដូចជាសិលាចារឹកវត្តថ្លែង(កូសាំងស៊ីន)សិលាចារឹកលេខK-១១ សិលាចារឹកអង្គរបូរីគឺសិលាចារឹកលេខK-១ សិលាចារឹកវត្តវិាហរធំ(ខេត្តកំពង់ចាម)គឺសិលាចារឹកលេខK-៥២០ សិលាចារឹកវត្តទួលគំនូរ(តាកែវ)គឺសិលាចារឹកលេខK-៥៥៧ សិលាចារឹកវត្តទួលអង្គ(តាកែវ)គឺសិលាចារឹកលេខK-៥៥៩ ដែលបានបាត់កាលបរិច្ឆេទ មានអក្ខរាវិរុទ្ធចាស់ជាងសិលាចារឹកលេខK-៦០០ទៅទៀត។
លោក ហ៊្សក សឺដេស បានបោះពុម្ពសៀវភៅសិលាចារឹកកម្ពុជា គេប្រទះឃើញមានសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១០០៥ប៉ុណ្ណោះ<ref> George Coedés. 1966. Inscription du Cambodge.pp.73-255</ref>។ បន្ទាប់មកឆ្នាំ១៩៧១ លោក ក្លូដ ហ៊្យាក់ ជាអ្នកសិក្សាស្រាវជ្រាវសិលាចារឹកខ្មែរបន្តពីលោក ហ៊្សក សឺដេស បានចុះផ្សាយក្នុងអត្តបទ ដោយបញ្ជាក់លោកបានរកឃើញសិលាចារឹក ៥៤បន្ថែមលើសិលាចារឹកដែលលោក ហ៊្សក សឺដេសរកឃើញ<ref>Claude Jacques, 1971, Supplément au Tome VIII des inscriptions du Cambodge</ref>។ លោកបានបញ្ជាក់ថ្មីមួយទៀតថា សិលាចារឹកប្រទេសកម្ពុជាសរុបមានចំនួន ១១៥០ នៅអំឡុងឆ្នាំ ១៩៨៨<ref>Claude Jacques, 1988, in revue Dossier et Archéology</ref>។ បើតាមនរវិទូ អាំង ជូលាន គូសបញ្ជាក់ចុងក្រោយថា រហូតដល់ពេលបច្ចុប្បន្ននេះគេបានរកឃើញសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១៣២០<ref>បណ្ឌិត អាំង ជូលាន ឆ្នាំ២០១៣ មូលដ្ឋាន ខ្មែរបុរាណ យសោធរ ទំព័រទី៨</ref>។ សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរផ្តល់កាលបរិច្ឆេទដំបូងបំផុតគឺសិលាចារឹកអង្គរបូរី(វត្តទួលគំនូរ) ចុះបញ្ជីសារពើភណ្ឌលេខ K-៦០០ បានចារក្នុងឆ្នាំ៦១២នៃគ.ស មុនសម័យអង្គរ(សតវត្សរ៍ទី៦-៨) សិលាចារឹកទួលអង្គ K-៥៥៩ រលប់កាលបរិច្ឆេទត្រូវបានរលប់។
បន្ទាត់ទី១១៖
សិលាចារឹករកឃើញថ្មីនៅស្រុគងពិសីខេត្តកំពង់ស្ពឺ មានខ្លឹមសារទាក់ទងនឹងការធ្វើអំណោយរបស់សប្បុរសជន ចំពោះព្រះនៅក្នុងព្រហ្មញ្ញសាសនា ដែលគោរបូជានៅទីនោះ ដូចមានសំណង់ប្រាសាទបាក់បែកធ្វើអំពីឥន្ធនៅទីនោះស្រាប់។ ចំណែកអត្តបទមួយក្នុងចំណោមនោះ សិលាចារឹកអំពីព្រះរាជបញ្ជារបស់ប្រះមហាក្សត្រ ដែលបានប្រទានសិទ្ធិគ្រប់គ្រងស្របច្បាប់លើដែនដីនោះ ទៅឱ្យមន្ត្រីជាន់ខ្ពស់មួយរូបនាមម្រតាញកម្រតាង ច្រង្គោស។
រីឯសិលាចារឹកពីរចុងក្រោយគេ ដែលយើងបានមកពីស្រុកថរាបរិវ៉ាត់ ខេត្តស្ទឹងត្រែងជាអត្តបទបញ្ជីឈ្មោះខ្ញុំបម្រើ របស់អ្នកប្រើប្រាស់និងភស្តុភាផ្សេងៗ ដែលគេបានថ្វាយចំពោះព្រះឥសូរ។ ក្នុងនោះមានព្រះនាមឥសូរពីរអង្គ ដែលគេមិនធ្លាប់ឃើញមានពីមុនមកនោះគឺ វ្រះកម្រតាងអញស្រីចណ្ឌីស្វរៈ និទង្គេស្វរៈ។
== សិលាចារឹកនៅវ៉ូកាញ់ ==
សិលាចារឹកនេះជាសិលាចារឹក ដែលចាស់ជាងគេនៅតំបន់អាសុីអាគ្នេយ៍។ គេអាចប្រដូចអកក្សរនៅក្នុងសិលាចារឹកនេះទៅនឹងសិលាចារឹករុទ្រនៅគីនា ឬសាគករណិវាសិស្ធិបុត្រៈ នៅកាន់ហេរឺ ក្បែរទន្លេគោទាវរី និងទន្លេក្រិស្នាៈក្នុង[[ប្រទេសឥណ្ឌា]]ប៉ែកខាងត្បូង។ សិលាចារឹកនេះថ្លែងអំពី [[ព្រះបាទហ្វាន់ ឆេម៉ាន់ ឬស្រីមារៈ]]ទ្រង់ជ្រះថ្លាចំពោះព្រះពុទ្ធសាសនា។ សិលាចារឹកនេះ នាំឱ្យអ្នកប្រាជ្ញជាន់មុនច្រឡំថាជារបស់ចាម ពីព្រោះស្រុកវ៉ូកាញ់នេះពីដើមក្នុងដែនដីចាមសម័យបុរាណ។ លោក ឡូស ហ្វីណូត យល់ថាស្រុកវ៉ូក្រាញ់កាលពីអតីតកាលជាដែនចំណុះរបស់ប្រទេសនគរភ្នំទេ<ref>សិក្សាប្រវត្តិអក្សរសាស្រ្តខ្មែរ សម័យនគរភ្នំដល់សម័យឧដុង្គ (សតវត្សរ៍ទី១ ដល់ឆ្នាំ១៨៥៩) ដោយលោក លាង ហាប់អាន ឆ្នាំ១៩៦៧ ទំព័រទី២០</ref>។
== ឯកសារយោង ==
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
== ឯកសារយោង ==