ទ្រខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
[[File:Emile gsell cambodian woman.jpg|thumb|right|រូបថតដោយÉmileរូបថតថតដោយលោក លោកអេមី ហ្គីសេល(Émile Gsell)]]
ទ្រខ្មែរ ង្នកខ្លះនិយមហៅទ្រខ្មែរបីដោយសារគេប្រើខ្សែបី។ ទ្រនេះមានចរិតលក្ខណៈជាខ្មែរសុទ្ធសាធជាងឧបករណ៍ខ្មែរដទៃទៀត។ ទ្រខ្មែរសម្រាប់ប្រគុំនៅក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណ។ ប្រអប់សូរឧបរណ៍នេះ ធ្វើអំពីលលាដ៍ដូង ដែលគេពុះកាត់ពីចំហៀង រួចយកពីផ្នែកខាងគូទ ហើយចោះប្រហោងសម្រាប់ស៊កដងពីលើចុះមកដល់ក្រោម។ លលាដ៍សូរប្រអប់នៅផ្នែកខាងក្រោម គេចោះរន្ធតូចៗមានសណ្ខានដូចផ្កាយ ឬផ្ការីកទៅតាមរចនារបស់គេ។ ធ្វើបែបនេះ ដើម្បីរកសូរឱ្យបានល្អចំពោះលលាដ៍ដែលពៀច។ តែចំពោះលលាដ៍ដូងណា ដែលប៉ោងវិញគេពុំចាំបាច់។
ទ្រខ្សែ៣ ឬទ្រខ្មែរ ជាឧបករណ៍តន្ត្រីខ្សែសម្រាប់ប្រើប្រាស់ក្នុងវង់ភ្លេងអារក្ស ឬ[[វង់ភ្លេងការបុរាណ]] និងវង់ភ្លេងមហោរីសម័យដំបូង។
តួទ្រខ្សែ៣ ចែកចេញជា ដង ព្រលួត លលា យ៉ង ដោះ ខ្សែសំនៀង ខ្សែក និងឆាក។ សន្ទះធ្វើអំពីស្បែកពស់។ ដងធ្វើអំពីឈើនាងនួន គ្រញូង ឬឈើខ្មៅ។ លលាធ្វើអំពីត្រឡោកដូង។ ព្រលួត និងខ្សែមាន៣។ ឆាកវាដូចឆាកទ្រដទៃទៀតដែរ។