ទ្រខ្មែរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
[[File:Emile gsell cambodian woman.jpg|thumb|right|រូបថតថតដោយលោក លោកអេមី ហ្គីសេល(Émile Gsell)]]
ទ្រខ្មែរ ង្នកខ្លះនិយមហៅទ្រខ្មែរបីដោយសារគេប្រើខ្សែបី។ ទ្រនេះមានចរិតលក្ខណៈជាខ្មែរសុទ្ធសាធជាងឧបករណ៍ខ្មែរដទៃទៀត។ ទ្រខ្មែរសម្រាប់ប្រគុំនៅក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណ។ ប្រអប់សូរឧបរណ៍នេះ ធ្វើអំពីលលាដ៍ដូង ដែលគេពុះកាត់ពីចំហៀង រួចយកពីផ្នែកខាងគូទ ហើយចោះប្រហោងសម្រាប់ស៊កដងពីលើចុះមកដល់ក្រោម។ លលាដ៍សូរប្រអប់នៅផ្នែកខាងក្រោម គេចោះរន្ធតូចៗមានសណ្ខានដូចផ្កាយ ឬផ្ការីកទៅតាមរចនារបស់គេ។ ធ្វើបែបនេះ ដើម្បីរកសូរឱ្យបានល្អចំពោះលលាដ៍ដែលពៀច។តែចំពោះលលាដ៍ដូងណា ដែលប៉ោងវិញគេពុំចាំបាច់ចោះរន្ធទេ។ នៅផ្នែកខាងមុខគេពាសស្បែក និងមានដាក់យ៉ងនៅជិតក សម្រាប់ទ្រខ្សែកុំឱ្យដាបដល់សន្ទះ។ នៅផ្នែកខាងលើនៃសន្ទះនោះមានដាំដោះនៅខាងឆ្វេងដៃ ដែលគេហៅថា ដោះទ្រខ្មែរ។ ដោះទ្រខ្មែរធ្វើអំពីក្រមួនឃ្មុំ ដែលគេលុញឱ្យមានទំហំប៉ុនម្រាមដៃ តែសម័យមុនគេច្រើនបិទសំបកខ្យងក្តក់។ គេបិទដោះដើម្បីធ្វើឱ្យសំឡេងមានរំញ័រ និងច្បាស់ល្អ។ ប្រសិនបើគេដកដោះចេញសូររបស់ទ្រមានសំឡេងហាវៗគឺសំឡេងខ្សោយ។ ដងទ្រធ្វើអំពីឈើខ្លឹមហើយមានក្បាច់ជាថ្នាក់ៗ និងមានដាំបញ្ចុះឆ្អឹងពណ៌សជាច្រើន។ នៅផ្នែកចុងផ្នែកខាងលើដង គេចោះប្រហោងធ្លាយពីម្ខាងទៅម្ខាង សម្រាប់ស៊កព្រលួត ដែលមានក្បាលមូលធំត្រមែងសមនឹងដង និងមានបញ្ចុះឆ្អឹងជាក្បាច់លម្អផង។ ឯនៅផ្នែកខាងមុខដងជិតព្រលួត កេបានចោះរន្ធមួយសម្រាប់ស៊កខ្សែទៅនឹងព្រលួត ដែលចងពីបង្គោលចងខ្សែទៅនឹងជើងទ្រ។ នៅសម័យមុនខ្សែទ្រខ្មែរធ្វើអំពីអំបោះសូត្រ ដូច្នេះហើយបានជាបទភ្លេងសុំសូត្រលេងនៅក្នុងពិធីមង្គលការ ច្រៀងរៀបរាប់សុំសូត្រធ្វើជាខ្សែឧបករណ៍ភ្លេង ដែលត្រូវលេងកំដរពិធីនោះ។ បច្ចុប្បន្នតន្ត្រីករប្រើប្រាស់ខ្សែស្ពាន់ក៏ដោយ ក៏គេនៅតែនៅលេងបទភ្លេងសុំសូត្រនេះដដែល។ ឆាកទ្រខ្មែរធ្វើអំពីឈើ ឬឬស្សីដែលមានរាងដូចដងធ្នូ។ ខ្សែឆាកជាសសៃឆ្មារៗធ្វើអំពីសក់កន្ទុយសេះ ឬជ័រដែលគេចង់ភ្ជាប់ពីចុងទៅគល់ដងឆាក ដោយទុកសាច់ឈើបន្តិចសម្រាប់កាន់កូតមានប្រវែងមួយចាប់គឺប្រហែល១០សម។ ឆាកទ្រខ្មែរគេមិនដាក់ក្នុងទ្រខ្មែរទេ នៅពេលលេងគេត្រូវយកឆាកមកដាក់ផ្ទាប់ពីលើខ្សែ។ ឯការប្តូរខ្សែ ដើម្បីរកសូរ អ្នកភ្លេងបង្វល់តួទ្រទៅឆ្វេងសទៅស្តាំៗ ដែលដូចពាក្យចាស់ដែលតែងតែនិយាយចំអន់លេងចំពោះមនុស្សខ្លះដែលមីងម៉ាំងងាកចុះងាកឡើងដោយឥតមូលហេតុថា មីងម៉ាំងមើតែទ្រខ្មែរ<ref>សៀវភៅតន្ត្រីនៅប្រទេសខ្មែរ រៀបរៀងដោយអ្នកស្រីកែវ ណារុំ ឆ្នាំ២០១១ ទំព័រទី១៥-15</ref>។ ទ្រខ្សែ៣ ឬទ្រខ្មែរ ជាឧបករណ៍តន្ត្រីខ្សែសម្រាប់ប្រើប្រាស់ក្នុងវង់ភ្លេងអារក្ស ឬ[[វង់ភ្លេងការបុរាណ]] និងវង់ភ្លេងមហោរីសម័យដំបូង។ តួទ្រខ្សែ៣ ចែកចេញជា ដង ព្រលួត លលា យ៉ង ដោះ ខ្សែសំនៀង ខ្សែក និងឆាក។ សន្ទះធ្វើអំពីស្បែកពស់។ ដងធ្វើអំពីឈើនាងនួន គ្រញូង ឬឈើខ្មៅ។ លលាធ្វើអំពីត្រឡោកដូង។ ព្រលួត និងខ្សែមាន៣។ ឆាកវាដូចឆាកទ្រដទៃទៀតដែរ។
ទ្រខ្មែរ ង្នកខ្លះនិយមហៅទ្រខ្មែរបីដោយសារគេប្រើខ្សែបី។ ទ្រនេះមានចរិតលក្ខណៈជាខ្មែរសុទ្ធសាធជាងឧបករណ៍ខ្មែរដទៃទៀត។ ទ្រខ្មែរសម្រាប់ប្រគុំនៅក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណ។ ប្រអប់សូរឧបរណ៍នេះ ធ្វើអំពីលលាដ៍ដូង ដែលគេពុះកាត់ពីចំហៀង រួចយកពីផ្នែកខាងគូទ ហើយចោះប្រហោងសម្រាប់ស៊កដងពីលើចុះមកដល់ក្រោម។ លលាដ៍សូរប្រអប់នៅផ្នែកខាងក្រោម គេចោះរន្ធតូចៗមានសណ្ខានដូចផ្កាយ ឬផ្ការីកទៅតាមរចនារបស់គេ។ ធ្វើបែបនេះ ដើម្បីរកសូរឱ្យបានល្អចំពោះលលាដ៍ដែលពៀច។ តែចំពោះលលាដ៍ដូងណា ដែលប៉ោងវិញគេពុំចាំបាច់។
ទ្រខ្សែ៣ ឬទ្រខ្មែរ ជាឧបករណ៍តន្ត្រីខ្សែសម្រាប់ប្រើប្រាស់ក្នុងវង់ភ្លេងអារក្ស ឬ[[វង់ភ្លេងការបុរាណ]] និងវង់ភ្លេងមហោរីសម័យដំបូង។
តួទ្រខ្សែ៣ ចែកចេញជា ដង ព្រលួត លលា យ៉ង ដោះ ខ្សែសំនៀង ខ្សែក និងឆាក។ សន្ទះធ្វើអំពីស្បែកពស់។ ដងធ្វើអំពីឈើនាងនួន គ្រញូង ឬឈើខ្មៅ។ លលាធ្វើអំពីត្រឡោកដូង។ ព្រលួត និងខ្សែមាន៣។ ឆាកវាដូចឆាកទ្រដទៃទៀតដែរ។
{{Cambodian musical instruments}}
== ឯកសារយោង ==