<templatestyles src="Wikipedia:Main Page/styles.css">ភាសាខ្មែរ</templatestyles>
'''ភាសាខ្មែរ''' គឺជាភាសារបស់ [[ជនជាតិខ្មែរ|ប្រជាជាតិខ្មែរ]] ។ [[ភាសាសំស្ក្រឹត]] និង[[ភាសាបាលី]]បានជួយបង្កើត[[ខេមរៈ|ខេមរ]]ភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ ។ មាន[[អក្សរក្រម]]វែងជាងគេនៅលើពិភពលោក ។ វាជាភាសាមួយដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី ២០០០ ឆ្នាំមុនមកម៉្លេះ ។
ភាសាខ្មែរមានឥទ្ធិពលទៅលើ[[ភាសាថៃ]]និង[[ភាសាឡាវ]] ។ ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា ។
ភាសាថៃ និង ភាសាឡាវ គឺជា[[ក្រុមភាសាថៃក្រាដៃ]] ឯភាសាខ្មែរស្ថិតនៅ[[ក្រុមភាសាមនខ្មែរ]] ដែលស្ថិតនៅក្នុងក្រុមភាសាអូស្ត្រូអាស៊ីទិក ជាមួយ[[ភាសាមន]]និង[[ភាសាវៀតណាម]] ដែលទាក់ទង[[ភាសាសំស្ក្រឹត]] ។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ ៦១១ ។
==អក្សរខ្មែរ ==
អក្សរ តាមពាក្យសំស្ក្រឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។ អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
#ព្យញ្ជនៈ មាន ៣៣ តួ ។
#ស្រៈពេញតួ ១២ តួ ។
#ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។
តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ ។
===ព្យញ្ជនៈ===
[[ឯកសារ:AncientKhmerScript.jpg|right|thumb|300px|សិលាចារឹកជាភាសាខ្មែរ។ ភាសាខ្មែរជាភាសាមួយដែលមានវ័យចំណាស់។]]
{| border="1" cellpadding="2" cellspacing="0"{{tablabonita}}
| ក || ខ || គ || ឃ || ង
|-
| ច || ឆ || ជ || ឈ || ញ
|-
| ដ || ឋ || ឌ || ឍ || ណ
|-
| ត || ថ || ទ || ធ || ន
|-
| ប || ផ || ព || ភ || ម
|-
| យ || រ || ល || វ || ស
|-
| ហ || ឡ || អ
|-
|}
===ជើងរបស់ព្យញ្ជនៈ ===
ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់ (៊) មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន"សក់"ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
{| border="1" cellpadding="2" cellspacing="0"{{tablabonita}}
|ក្ក || ខ្ខ || គ្គ || ឃ្ឃ|| ង្ង
|-
| ច្ច ||ឆ្ឆ ||ជ្ជ || ឈ្ឈ || ញ្ញ
|-
| ដ្ដ ||ឋ្ឋ ||ឌ្ឌ || ឍ្ឍ || ណ្ណ
|-
| ត្ត || ថ្ថ || ទ្ទ ||ធ្ធ || ន្ន
|-
| ប្ប || ផ្ផ ||ព្ព || ភ្ភ || ម្ម
|-
|យ្យ ||រ្រ ||ល្ល ||វ្វ ||ស្ស
|-
| ហ្ហ || ឡ ||អ្អ
|-
|}
=== ស្រៈនិស្ស័យ ===
ស្រៈនិស្ស័យគឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។
ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។
ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧។
{| border="1" cellpadding="2" cellspacing="0"{{tablabonita}}
|អា || អិ || អី || អឹ || អឺ ||អុ||អូ||អួ
|-
| អើ ||អឿ ||អៀ || អេ || អែ||អៃ||អោ
|-
| អៅ ||អុំ ||អំ || អាំ || អះ||អិះ||អុះ
|-
| អេះ || អោះ
|}
=== ស្រៈពេញតួ ===
អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៥ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “៛អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៣តួទេ គឺ ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៣នេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១២ តួវិញ ព្រោះគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ” ។
{| border="1" cellpadding="2" cellspacing="0"{{tablabonita}}
| អា || ឥ ||ឦ || ឧ || ឧុ||ឪ||ឫ
|-
|ឬ ||ឭ ||ឮ ||ឯ ||ឰ ||ឱ ||ឩិ៏
|-
|}
== មុខងាររបស់ព្យញ្ជនៈ ==
*<u>ជាព្យញ្ជនៈដើម</u>
* កាត់ ខាន គាស់ ឃើញ, ក ខ គ ឃ ជាព្យញ្ជនៈដើម
* <u>ជាព្យញ្ជនៈសង្កត់</u>
* កាត់ ខាន គាស់ ឃើញ, ត ន ស ញ ជាព្យញ្ជនៈសង្កត់
=== ស្រៈសំឡេងស្មើគ្នា ===
'''អៃ=អ័យ អេយ្យ'''
* កៃ ដៃ ចៃ ហៃ ខៃ
* គៃ លៃ មៃ រៃ វៃ ទៃ
* ច័យ វិស័យ សម័យ អាយុខ័យ
* ន័យ ជ័យ វ័យ ហទ័យ
* អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាម្មាធិបតៃយ៍
'''អាំ = អម្ម អ័ម'''
* កាំ ចាំ ដាំ
* មាំ គាំ លាំ រ;->ម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា
* ធម្ម គម្ម
=== តួលេខ ===
{| border="1" cellpadding="2" cellspacing="0"{{tablabonita}}
|០||១ || ២ || ៣||៤||៥||៦||៧||៨||៩
|-
|}
*
នៅក្នុងភាសាខ្មែរមានពាក្យខ្លះក្លាយមកពីភាសាដូចទៅ៖
===ភាសាបារាំង មក ភាសាខ្មែរ ===
*''ម៉ូតូ'' ដែលក្លាយមកពី ''moto'' ។
*''កាហ្វេ'' ដែលក្លាយមកពី ''café'' ។
*''កុងតាក់'' ដែលក្លាយមកពី ''contact'' ។
*''ហ្គាស្ទ្រិច'' រលាកក្រពះ ''gastrique'' ។
*''ម៉ាស៊ីន'' ដែលក្លាយមកពី ''machine'' ។
* ភាសាបារាំងត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងវិទ្យាសាស្ត្រ និងពាក្យបច្ចេកទេសកម្ចី។
=== ភាសាអង់គ្លេស ===
* [[កុំព្យូទ័រ]] ដែលក្លាយមកពី ''computer'' ។
* ''មីទិង'' ក្លាយមកពី ''meeting'' ។
=== ភាសាថៃ (សៀម) ===
* ''កាពិ'' កាពិផៅ
* បៃតង
* ហា ក្នុងពាក្យ [[ចោហារយ]]
*កំផែង (សំដីថៃ) , កំពែង (ពាក្យខ្មែរ)
*នេន (សំដីថៃ) , សាមណេរ (ពាក្យខ្មែរ)
===ពាក្យកម្ចីភាសាចិន===
* ចែ ហៅ បងស្រី
*ហ៊ា ហៅ បងប្រុស
*ពូថៅ ឬ ប៉ូវថៅ មកពីពាក្យថា ហ្វ៊ូថូវ (斧头)
* ប៉ិកួៈ (ដំឡូងរលួស)
== រាជ្យសព្ទ ==
៙ ក ៚
* ក = ព្រះសុរង
* កជើង = ព្រះនិពន្ធបាទ, កព្រះបាទ
* កដៃ = ព្រះករ, កព្រះហស្ត
* កង = ព្រះវល័យ
* កងកន់ = ព្រះពាហុរ័ក្ស, ព្រះពាហុរ័តន៍ (ព្រះពាហុរត្ន)
* កង្វេរ = ព្រះអង្កុសា
* កញ្ចក់ឆ្លុះ = ព្រះឆាយ
* កញ្ជ្រឹល = ព្រះទទ្ទុ
* កន្តើយព្រងើយ = ទ្រង់ព្រះឧបេក្ខា
* កន្ត្រៃ = ព្រះទម្រង់សុក័ន្ត
* កន្ថោរតូច = ព្រះសុពណ្ណស្រី
* កន្ថោរធំ = ព្រះសុពណ្ណរាជ
* កន្ទក់លាងដៃ = ព្រះកុណ្ឌកី
* កន្ទូតអូង = ព្រះគីវង្គ
* កន្លើត = ព្រះតាលុ
* កន្សែងទ្រាប់ថ្វាយបង្គំ = ព្រះកនិច្ឆាបង្គំ
* កន្សែងជូតខ្លួន = ព្រះកនិច្ឆាព្រះអង្គ
* កន្សែងជូតដៃ = ព្រះកនិច្ឆាព្រះហស្ត
* កន្សែងជូតមាត់ = ព្រះកនិច្ឆាព្រះឱស្ឋ
* កន្សែងជូតមុខ = ព្រះកនិច្ឆាព្រះភក្ត្រ
* កន្សែងជួតក្បាល = ស្នាប់ព្រះសិរ
* កម្រាល, កន្ទេល, ចៀមចំ, ព្រំ = ព្រះនិសជ្ជនីយ៍
* កាត់សក់ = ចម្រើនព្រះកេសា
* កាល់ចិញ្ចើម = វិចិត្រព្រះភូមោ
* កាវពាក់ត្រចៀក = ព្រះកុណ្ឌល
* កុណ្ឌីទឹក = ព្រះសុវណ្ណភិង្គារ
* កូនប្រសាប្រុស = ព្រះធីតុបតី
* កូនប្រសាស្រី = ព្រះសុណិសា
* កូបដំរី = ព្រះនាគាសនៈ
* កើតទុក្ខ = ទ្រង់សោយទុក្ខ
* កោរសក់ = ដាក់ព្រះកេសា
* កៅអី = ព្រះសុវណ្ណកោច្ឆៈ
* កាំបិតកោរ = ព្រះទម្រង់ខុរៈ
* កាំបិតបត់ = ព្រះទម្រង់បិប្ផលី
* កាំបិតបន្ទោះ = ព្រះទម្រង់ដងវែង (ដងង)
* កាំបិតព្រា = ព្រះទម្រង់វាសី
* កាំបិតស្នៀត ឬក្រឹស = ព្រះទម្រង់ឆុរិកា
* កាំបិតស្លា = ព្រះទម្រង់បូគៈ
* កំភួនជើង = កំភួនព្រះបាទ
* កំភួនដៃ = កំភួនព្រះហស្ត
* កម្លាំងកាយ = ព្រះកាយពល
* កំហាក = ព្រះខេឡាសុចិ
* កម្អួត = ព្រះអាចៀន, ព្រះវមកៈ
* កាំភ្លើង = ព្រះទម្រង់អគ្គី
* ក្នាញ់ = ទ្រង់បដិឃៈ
* ក្បាល = ព្រះសិរ
* ក្បាលជង្គង់ = ព្រះជានុ
* ក្មួយប្រុស = ព្រះភាគិនេយ្យ
* ក្មួយស្រី = ព្រះភាគិនេយ្យា
* ក្រចក = ព្រះនខា
* -ក្រដាស ប្រោះទឹកមាសបិទភ្ជាប់នឹងព្រែ ឬក្រដាសបារាំងសរសេរតាំងតំណែងយសមន្ត្រីទាំងពួង តាំងពីឧកញ៉ាដរាបដល់ឃុន ម៉ឺន = សញ្ញាប័ត្រ។
* -ក្រដាសសេនាបតីធ្វើតាំងតំណែងយស ឲ្យក្រមការ = ត្រាតាំង។
* -ក្រដាសសរសេរតាំងតំណែងយសព្រះភិក្ខុសង្ឃទាំងពួង = សមណប័ត្រ។
* ក្រមាបង់ក = ព្រះសុភាក់
* ក្រពះ = ព្រះបិហកៈ
* ក្រមួនមាត់ = នួនព្រះឱស្ឋ
* ក្រយៅ = ព្រះបទរាជី
* ក្រលៀន = ព្រះអនុជង្គ
* ក្រឡេកមើល = ទ្រង់ឆ្មៀងព្រះនេត្រ
* ក្រាស = ព្រះសម្អាងកេសី
* ក្រោកពីដេក = ទ្រង់តើន, ទ្រង់បពុជ្ឈនាការ
* ក្លស់ = ព្រះក្លស់
* ក្លាហាន = ព្រះវិសារទៈ
* ក្លៀក = ព្រះកច្ឆៈ
* ក្អក = ព្រះកាសៈ
* ក្អមពួច = ព្រះសុវណ្ណកុម្ភៈ
* ក្អួត = ទ្រង់អាចៀន
* ក្អែល = ព្រះរជ្ជោជល
_____________________________________________
៙ ខ ៚
* ខាក = ទ្រង់កក្ខារី
* ខឹងច្រើន = ទ្រង់ក្រោធ, ទ្រង់ពិរោធ
* ខឹងតិច = ទ្រង់ខ្ញាល់
* ខឹមខាត់, ខ្សែក្រវាត់ = ព្រះកាយពន្ធន៍
* ខួរក្បាល = ព្រះមត្ថលុង្គ
* ខោជើងវែង = ស្នាប់ព្រះជង្ឃ
* ខោស្នាប់ភ្លៅ = ស្នាប់ព្រះឧរូ (ឧរុ)
* ខ្ជិល = ទ្រង់កោសជ្ជៈ
* ខ្នង = ព្រះប្រឹស្ដាង្គ
* ខ្នើយ = រងព្រះបាទ
* ខ្នើយផ្អែក = ព្រះខ្នល់
* ខ្នើយរងស្មង = រងព្រះជង្ឃ
* ខ្នើយឱប = នែបព្រះអង្គ
* ខ្នៀរអាចម៍ = ព្រះខ្នាច់
* ខ្ពុរមាត់ = ទ្រង់វិក្ខាលនៈ
* ខ្មាសរបស់ប្រុស = ព្រះសិដ្ឋលិង្គ
* ខ្មាសរបស់ស្ត្រី = ព្រះយោនី
* ខ្មៅដុស = ព្រះមសិ
* ខ្យល់ចាប់ = ព្រះវាយុរោគ
* ខ្លាច = ទ្រង់ព្រះភិរុកា
* ខ្លាញ់ខាប់ = ព្រះមេទោ
* ខ្លាញ់រាវ = ព្រះវសា
* ខ្លួន = ព្រះកាយ
* ខ្សៀ = ព្រះទំរង់ធុមវដ្ដី
_____________________________________________
៙ គ ៚
* គក់ (វាយ) = ទ្រង់ប្រហារ
* គិត = ទ្រង់ព្រះចិន្ដា
* គជ, តេជ, នប់, កុយ, គាថា = ព្រះគ្រូ
* គូរ = ទ្រង់ព្រះលេខា
* គោ = ព្រះទីន័ងឧសភរាជ
* គោម = ព្រះឃរបទីប
* គុំកួន = ទ្រង់អាឃាដ
* គុម្ពត្រចៀក = ព្រះកាណ៌
* គ្រឿងក្រអូបសម្រាប់លាប = ព្រះសុគន្ធវិលេបនៈ
* គំហក = ទ្រង់តជ្ជនាការ
* គ្រហែម = ទ្រង់ព្រះឧក្កាសិត
* គ្រុន = ព្រះទាហរោគ, ឌាហរោគ
* គ្រូ = រាជគ្រូ
* គ្រែ = ព្រះមញ្ចៈ
* គ្រែដេក = ព្រះទែនបន្ទំ
* គ្រែយាន = ព្រះរាជយាននុម៉ាត
* គ្រែយានមាស = ព្រះសុវណ្ណរាជយាន
* គ្រែអង្គុយ = ក្រឡាព្រះគំនាល់
_____________________________________________
៙ ឃ ៚
* ឃើញ = ទ្រង់ទស្សនាការ
* ឃ្លង់ = ព្រះកុដ្ឋរោគ
* ឃ្លាន = ទ្រង់ជិឃច្ឆា
_____________________________________________
៙ ង ៚
* ងងុយ = ទ្រង់ព្រះថីនៈ
* ងូតទឹក = ស្រង់ព្រះវារី
* ងោកងុយ = ទ្រង់ព្រះមិទ្ធៈ
_____________________________________________
៙ ច ៚
* ចង្កា = ព្រះហនុកា
* ចង្កើះ = ព្រះយមកា
* ចង្កៀង = ព្រះតេលបទីប
* ចង្កៀលក្រចក = ព្រះទម្រង់សុពណ្ណនខា
* ចង្កួយស្មា = ព្រះអង្សកូដ
* ចង្កៀលត្រចៀក = ព្រះទម្រង់សុវណ្ណកាណ៌
* ចង្កេះ = ព្រះអង្កៈ, ព្រះកដី
* ចន្ទាស = ព្រះសណ្ឌាស
* ចង្អុលម្រាមដៃ = ព្រះតជ្ជនាបាទ
* ចារុ៍ចងដៃ = កែមព្រះករ
* ចិញ្ចើម = ព្រះភូមោ, ព្រះភមុកា
* ចិញ្ចៀន = ព្រះទម្រង់
* ចិត្ត = ព្រះហឫទ័យ
* ចិត្តជា (បាត់ខឹង) = ទ្រង់ក្សាន្តព្រះហឫទ័យ
* ចូលចិត្ត = ទ្រង់សន្និដ្ឋាន
* ចែងថ្ងៃ = ព្រះខុទ្ទកបិឡកា
* ចៅស្រី-ប្រុស = ព្រះរាជនត្តា
* ចំណីបង្អែម = ព្រះឱជា
* ចំឡក = ព្រះបស្សការ
* ច្របាច់ = សម្ពាហណៈ
* ច្រមុះ = ព្រះនាសា
* ច្រូចទឹក = ទ្រង់ទក្សិណោទក
* ច្រៀង = ទ្រង់គីតាភិរម្យ
_____________________________________________
៙ ឆ ៚
* ឆត្រ = ព្រះក្លស់
* ឆ្លាក់ = ទ្រង់រចនា
* ឆ្អឹង = ព្រះអដ្ឋិ
* ឆ្អឹងដងកាំបិត = ព្រះអក្ខកា
_____________________________________________
៙ ជ ៚
* ជក់ = ទ្រង់សោយ
* ជញ្ជឹង = ទ្រង់ព្រះវិចារណ៍
* ជន្លួញ = ព្រះបដោទ
* ជាន់ = ទ្រង់អក្កមៈ
* ជណ្ដើរ = ព្រះអឌ្ឍចន្ទ
* ជីដូន = ព្រះអយ្យិកា
* ជីដូនទួត = ព្រះអយ្យិកាទួត
* ជីតា = ព្រះអយ្យកោ
* ជីតាទួត = ព្រះអយ្យកោទួត
* ជិនឆ្អន់ = ទ្រង់និព្វិទា
* ជុក = ព្រះមោលី
* ជុះអាចម៍ = ទ្រង់ចូលព្រះបង្គន់ធំ
* ជម្រះធ្មេញ = ទ្រង់សោយព្រះស្ទន្ត
_____________________________________________
៙ ឈ ៚
* ឈរ = ទ្រង់ស្ថិត
* ឈមមុខត្រង់ = ទ្រង់ឆ្ពោះព្រះភក្ត្រ
* ឈានជើង = ស្ដេចឈានព្រះបាទ
* ឈាម = ព្រះលោហិត
* ឈឺ = ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក
* ឈើខ្នាត = ព្រះរាជមានៈ
* ឈើខ្នោសអណ្ដាត = ព្រះជីវ្ហាវិសោធន៍
* ឈើចាក់ធ្មេញ = ធ្នាក់ព្រះទន្ត, ព្រះទន្តកដ្ឋ
* ឈើច្រត់ = ព្រះទណ្ឌៈ
* ឈ្នួត = ព្រះវេដ្ឋនៈ
* ឈ្លី = ទ្រង់បរិមទ្ទៈ
_____________________________________________
៙ ញ ៚
* ញញឹម = ទ្រង់ព្រះសិតាការៈ
* ញើស = ព្រះសេទោ
_____________________________________________
៙ ដ ៚
* ដន្លាប់ = ព្រះក្នក់
* ដបកែវ = ព្រះករណ្ឌកៈ
* ដបតែ = ព្រះបានកោសៈ
* ដាវ = ព្រះទម្រង់អសិ
* ដាវវែង = ព្រះទម្រង់អសិដងវែង
* ដីខ្មៅសរសេរ = ព្រះកាឡមត្តិកា
* ដីស = ព្រះបុស្សមត្តិកា
* ដឹង = ទ្រង់ជ្រាប
* ដើមទ្រូង = ព្រះឧរា
* ដើរ = ទ្រង់យាងព្រះបាទ
* ដើរដំណើរ = ទ្រង់ព្រះរាជដំណើរ
* ដេក = ទ្រង់ផ្ទំ
* ដេកលក់ = ទ្រង់ផ្ទំស្កល់
* ដៃ = ព្រះហស្ត
* ដំបង = ព្រះទម្រង់គទាវុធ
* ដំរីសម្រាប់គង់ = ព្រះទីន័ងគជេន្ទ្រ
* ដោះ = ព្រះថ័ន
_____________________________________________
៙ ត ៚
* តម = ទ្រង់ព្រហ្មចេត
* តោក = ព្រះសុដ្ឋិការ
* តាំង = ព្រះបីថំ
* តែងរឿង-កាព្យ = ទ្រង់និពន្ធ
* ត្បាល់បុកស្លា = ព្រះសុវណ្ណទន្ត, ស្នងព្រះទន្ត
* ត្រកូល = រាជត្រកូល, ខត្តិយត្រកូល
* ត្រចៀក = ព្រះស្រោត
* ត្រា = ព្រះរាជវលញ្ឆករ
* ត្រិះរិះ = ទ្រង់ព្រះតម្រិះ
_____________________________________________
៙ ថ ៚
* ថើប = ទ្រង់ចុម្ពិត
* ថ្ងាស = ព្រះនលាត
* ថ្ងូរ = ទ្រង់អដ្ដសរៈ
* ថ្នាំរក្សារោគ = ព្រះឱសថ
* ថ្ពាល់ = ព្រះគណ្ឌៈ
* ថ្លើម = ព្រះយកនៈ
_____________________________________________
៙ ទ ៚
* ទាច = ព្រះវក្កៈ
* ទិកោទឹក = ព្រះបានភិង្គារ
* ទឹកកាម = ព្រះអសុចិ
* ទឹកដោះ = ព្រះក្សីរ
* ទឹកតែ = ព្រះបានរស
* ទឹកត្រជាក់ = ព្រះសីតរស
* ទឹកនោម = ព្រះមូត្រ
* ទឹកភ្នែក = ព្រះអស្សុ
* ទឹកមាត់ = ព្រះខេឡៈ
* ទឹករំអិល = ព្រះលសិកា
* ទឹកលាងអាចម៍ = ព្រះធារាបង្គន់
* ទឹកអប់ = ព្រះសុគន្ធ
* ទឹកអប់សម្រាប់ងូត = ព្រះសុគន្ធវារី
* ទូ = ព្រះកុញ្ជិកកោសៈ
* ទូកគង់ = ព្រះទឺន័ងនាវា
* ទួញ = ទ្រង់សោក
* ទៀន = ព្រះសិខាទីប
* ទៅលេង = ស្ដេចប្រពាត
* ទ្រគាក = ព្រះសុសោណី
* ទ្រហោយំ = ទ្រង់ពិលាប
* ទ្វារជុះ = ព្រះវច្ចមគ្គ
* ទ្វារនោម = ព្រះបស្សាវមគ្គ
_____________________________________________
៙ ធ ៚
* ធ្នូ = ព្រះទម្រង់កៅទណ្ឌ
* ធាត់ = ព្រះថូលោ, មានព្រះអង្គ
* ធូប = ព្រះធូប
* ធ្មេញ = ព្រះទន្ត
_____________________________________________
៙ ន ៚
* និយាយ = ទ្រងមានព្រះបន្ទូល, ទ្រង់មានព្រះតម្រាស់, ព្រះសវនីយ (ព្រះអគ្គមហេសី)
* និយាយការ = ទ្រង់មានព្រះរាជឱង្ការ
* និយាយចំពោះ, ផ្ដើមឡើង, និយាយបន្លឺឲ្យដឹង = ទ្រង់ប្រារព្ធ
* ផ្សាយទូទៅ = ព្រះបន្ទូលសុរសីហនាទ
* នោម = ទ្រង់ចូលព្រះបង្គន់តូច, ទ្រង់បន្ទោបស្សាវៈ
* នៅ = គង់
* នៅផ្ទះ = គង់ព្រះដំណាក់
_____________________________________________
៙ ប ៚
* បបោសអង្អែល = ទ្រង់បរាមាស
* បង = ព្រះរាម, ព្រះជេដ្ឋា
* បង្គាប់ = ទ្រង់បញ្ជា
* បង្អួចមានគន្លឹះ = ព្រះសីហបញ្ជរ
* បង្អួចបើកទល់ = ព្រះកវាតា
* បន្ទាត់ = ព្រះតន្តិ (ព្រះតន្តី)
* បារី = ព្រះធុមវដ្ឋី, ព្រះស្រីសួង
* បាយ = ព្រះក្រយាស្ងោយ
* បេះដូង = ព្រះហទយៈ
* ប្ដី = ព្រះស្វាមី, ព្រះភស្ដា
* ប្រជុំចិញ្ចើម = ព្រះឧណ្ណាលោម
* ប្រពន្ធ = ព្រះមហេសី, ព្រះជាយា
* ប្រមាត់ = ព្រះបិត្តៈ
* ប្រជ្រុយ = ព្រះតិលកា
* ប្រឡែង (ប្រលែង) ឬលេង = ទ្រង់ក្រសាល
* ប្រាប់ = ទ្រង់ត្រាស់
* ប្រេង = ព្រះតេលៈ
* ប្អូន = ព្រះអនុជ
_____________________________________________
៙ ផ ៚
* -ផែនប្រាក់ចារិកអក្សរតាំងតំណែងយសសេនាបតីនូវព្រះភិក្ខុរាជាគណៈធំ = ហិរញ្ញបត្រ។
* -ផែនមាសចារិកអក្សរទាំងព្រះនាមម្ចាស់ផែនដីនូវក្សត្រិយ៍ទាំងពួង និងព្រះសង្ឃនាយក = ព្រះសុវណ្ណប័ត្រ។
* ផើម (ស្ដេចស្រី) = ទ្រង់ព្រះគភ៌
* ផើម (ស្ត្រីទាំងពួងជាម្នាងស្ដេច) = មានគភ៌
* ផឹក = ទ្រង់សោយ
* ផ្កា = ព្រះបុប្ផា
* ផ្ចិត = ព្រះនាភី
* ផ្ដាសាយ = ទ្រង់ព្រះបិនាសា
* ផ្តិល = ព្រះស្រាពក៍
* ផ្នត់ជង្គង់ = ផ្នត់ព្រះជានុ
* ផ្ទះ = ព្រះទីន័ងដំណាក់
* ផ្លិតកោង = ព្រះវីជនី
* ផ្លិតដងង = ព្រះពាតវីជនី
* ផ្លិតស្លឹកត្នោត = ព្រះតាលប័ត្រ
* ផ្លិតស្លាបសត្វ = ព្រះវាលវិជនី
_____________________________________________
៙ ព ៚
* ពក = ព្រះបីឡកា
* ពុកមាត់ = ព្រះមស្ស
* ពងស្វាស = ព្រះអណ្ឌៈ
* ពាន = ព្រះពាន
* ពានស្លា = ពានព្រះស្រី
* ពិតាន = ព្រះពិតាន
* ពូថៅ = ព្រះទម្រង់ផរសុ
* ពូក = ព្រះសុខសេយ្យាស
* ពែងផឹកទឹក = ព្រះមណិថាលកៈ
* ពែងតែ = ព្រះបានថាលកៈ
* ពោះ = ព្រះឧទរ
* ពោះវៀនតូច = ព្រះអន្តគុណៈ
* ពោះវៀនធំ = ព្រះអន្តៈ
* ព្យាយាម = ទ្រង់ឧស្សាហ៍
* ព្រួញ = ព្រះទម្រង់កាំសរ
* ព្រួយចិត្ត = ព្រួយព្រះហទ័យ (ព្រួយព្រះទ័យ, ព្រួយព្រះរាជហឫទ័យ)
* ព្រះខាន់ = ព្រះខាន់
_____________________________________________
៙ ភ ៚
* ភាជន៍ព្រះស្ងោយ = ព្រះសុវណ្ណភាជន៍
* ភូមិមានផ្ទះដាក់ស្វេតច្ឆត្រ = ព្រះបរមរាជវាំង
* ភូមិមានផ្ទះឥតស្វេតច្ឆត្រ = ព្រះរាជនិវេសន៍
* ភូមិស្ដេចទីព្រះអង្គម្ចាស់គង់ = វាំង
* ភួយ = ព្រះឧណ្ហសុភាក់
* ភ្នែក = ព្រះនេត្រ
* ភ្នែកគោ = ព្រះគោប្ផកៈ
* ភ្លេច = ទ្រង់សម្មោសា
_____________________________________________
៙ ម ៚
* មកុដ = ព្រះមកុដ
* មា ឬអាពុកធំខាងអាពុក = ព្រះបិតុលា
* មាត់ = ព្រះឱស្ឋ
* មុខ = ព្រះភក្ត្រ
* មុង = ព្រះសុកល់ប្រសើរ
* មុន (រោគ) = ព្រអសា
* មួក = ព្រះមាលា
* មើល = ទ្រង់ទត
* មេជើង = ព្រះអង្គុដ្ឋបាទ
* ម្ដាយជាស្ដេចទីព្រះអង្គម្ចាស់ = ព្រះមាតា
* ម្ដាយជាសាស្ត្រកូនជាស្ដេចទ្រង់រាជ្យ = សម្ដេចព្រះរាជជននី
* ម្ដាយជាស្ដេចកូនជាស្ដេចទ្រង់រាជ្យ = សម្ដេចព្រះវររាជជននី
* ម្ដាយមីងខាងអាពុក = ព្រះបិតុច្ឆា
* ម្ដាយមីងខាងម្ដាយ = ព្រះមាតុច្ឆា
* ម្រាមកណ្ដាលដៃ = ព្រះមជ្ឈិមមង្គុលី
* ម្រាមកូនជើង = ព្រះអនុជបាទ
* ម្រាមកូនដៃ = ព្រះអនុជង្គុលី
* ម្រាមជើងកណ្ដាល = ព្រះមជ្ឈិមបាទ
* ម្រាមនាងជើង = ព្រះកនិដ្ឋបាទ
* ម្រាមនាងដៃ = ព្រះកនិដ្ឋង្គុលី
* ម្រាមមេដៃ = ព្រះអង្គុដ្ឋង្គុលី
* ម្លូបាយ = ព្រះស្រីសន្លឹក
* ម្លូលឿង = ព្រះស្រីបណ្ឌា
* ម្សៅ = នួនព្រះភក្ត្រ
* ម្សៅរមៀត = ព្រះហលិទ្ទចុណ្ណ
* ម្ហូប = ព្រះឱជារស
_____________________________________________
៙ យ ៚
* យំ = ទ្រង់ព្រះកន្សែង
_____________________________________________
៙ រ ៚
* រទេះ = ព្រះទីន័ងរាជរថ
* របស់ទ្រព្យស្ដេចទ្រង់រាជ្យ = ព្រះរាជទ្រព្យ
* របស់ទ្រព្យស្ដេចទីព្រះអង្គម្ចាស់និងអ្នកអង្គម្ចាស់ = ព្រះធនទ្រព្យ
* រង = ព្រះសថា
* រងដាក់គ្រឿងតែ = ព្រះបានភាជន៍
* រងដាក់គ្រឿងបូជា = ព្រះសក្ការភាជន៍
* រាប់អាន = ទ្រង់ព្រះមេត្តា
* រាស្ត្រជាម្ដាយក្សត្រទីព្រះអង្គម្ចាស់ = ព្រះមាតា
* រួមប្រវេណី = ទ្រង់ព្រះសយុម្ពរ, សយម្ពរ
* រោងសំណាក់ = ព្រះពន្លា
* រោងទទួលភ្ញៀវ = ព្រះរាជរោង
* រោមក្លៀក = ព្រះលោមកច្ឆៈ
* រោមភ្នែក = ព្រះលោមនេត្រ
* រោមអស់ទាំងខ្លួន = ព្រះលោមា
* រាំ = ទ្រង់ព្រះនច្ចា
_____________________________________________
៙ ល ៚
* លុប ឬលាង = ទ្រង់ស្រប់
* លម = ព្រះថវិកា
* លាជ = ព្រះលាជ
* លេងល្បែងផ្សេងៗ = ទ្រង់ក្រសាល, ទ្រង់កីឡា
* លំពែង = ព្រះទម្រង់អសុឡី
* វធម្មតា = ព្រះវ
* វរចនា = ព្រះទីន័ងសិរិកា
* វាយ = ទ្រង់ព្រះរាជទណ្ឌ
* វាវ = ព្រះកិលោមកៈ
* វែករាប់បាត្រ = ស្នងព្រះហស្ត
* វាំងនន = ព្រះសាណិយា
* វ៉ែនតា = ស្នងព្រះនេត្រ
_____________________________________________
៙ ស ៚
* សក់ = ព្រះកេសា
* សម = ស្នងព្រះអង្គុលា
* សលៀង = ព្រះសលៀង, ព្រះរាជយាន
* សរសេរ = ទ្រង់លិខិត
* សើច = ទ្រង់ព្រះសម្រួល
* សរសៃ = ព្រះនហារូ
* ស៊ង = ព្រះសុពណ៌កោស
* សង្វារ = ព្រះកេយុរា
* សង្ស័យ = ទ្រង់វិចិកិច្ឆា
* សន្លប់ = ទ្រង់ព្រះវិសញ្ញី
* សន្លាក់កដៃ = ព្រះសន្ធិករ
* សារពើបន្លែ = បន្លែព្រះស្ងោយ
* សារពើអន្លក់ = អន្លក់ព្រះស្ងោយ
* សាច់ = សាច់ព្រះស្ងោយ
* សាច់ធ្មេញ (អញ្ចាញធ្មេញ) = អញ្ចាញព្រះទន្ត
* សិតសក់ = ទ្រង់សិតព្រះកេសា
* ស៊ី = ទ្រង់សោយ
* សួត = ព្រះបប្ផាសៈ
* -សេចក្ដីដែលម្ចាស់ដែនដីតាំងទុកឲ្យមហាជនប្រព្រឹត្តតាម = ព្រះរាជបញ្ញាត្តិ។
* -សេចក្ដីដែលម្ចាស់ផែនដីតែងដោយព្រះអង្គឯង = ព្រះរាជនិពន្ធ។
* -សេចក្ដីបម្រាមឬបង្គាប់ដល់ខ្ញុំរាជការឬអាណាប្រជាជន = ព្រះរាជប្រកាស។
* សេះគង់ = ព្រះទីន័ងអស្សតរ
* ស៊ែ = ព្រះកសា
* សម្ដី = ព្រះរាជតម្រាស់
-សំបុត្រធម្មតាដែលប្រើទៅមករកគ្នា ឬថ្វាយម្ចាស់ផែនដីនិងក្សត្រិយ៍ទាំងពួង = ចុតហ្មាយ។
-សំបុត្របុគ្គលគ្រងនគរប្រទេសរាជ = អក្សរសារ។
-សំបុត្របុគ្គលគ្រងប្រទេសឯករាជ្យ មានអំណាចដូចក្សត្រិយ៍ម្ចាស់ផែនដីប្រើចេញទៅប្រទេសក្រៅ = សុភអក្សរសារ។
-សំបុត្រ មេទ័ព ឬព្រះរាជអាជ្ញាហ្លួងនូវចៅហ្វាយស្រុកក្រមការខេត្តធ្វើទៅថ្វាយ ម្ចាស់ផែនដី ឬសេនាបតីអំពីរាជការផ្សេងៗ = សំបុត្របក។
-សំបុត្រម្ចាស់ផែនដីចេញឲ្យដឹងទូទៅគ្រប់គ្នា = ព្រះរាជឱង្ការនូវព្រះបន្ទូលសុរសីហនាទ។
-សំបុត្រម្ចាស់ផែនដីផ្ញើទៅមកដល់ម្ចាស់ផែនដីដូចគ្នា = ព្រះបរមរាជសាសន៍។
-សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្តឯងពុំមែនជាផ្លូវរាជការ = ព្រះបរមរាជហត្ថលេខា។
-សំបុត្រម្ចាស់ផែនដី ទ្រង់សរសេរដោយព្រះហស្តឯងក្នុងកិច្ចរាជការ = ព្រះរាជឱង្ការលេខា។
-សំបុត្ររាជការឲ្យកាន់ទៅកោះមនុស្សឬកេណ្ឌរាស្ត្រឲ្យធ្វើការផ្សេងៗ = ហ្មាយ។
-សំបុត្រសរសេរសូមបើករបស់ផ្សេងៗ ឬធ្វើសេចក្ដីទុកថ្វាយម្ចាស់ផែនដី = ដីកា។
-សំបុត្រសេនាបតីឬមេទ័ព ឬព្រះរាជអាជ្ញាហ្លួង = ទងត្រា។
-សំបុត្រព្រះរាជជននី ឬសម្ដេចព្រះអគ្គមហេសី = ព្រះរាជសវនីយលេខា។
-សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជប្រើជាធម្មតា = ព្រះរាជបន្ទូលលេខា។
-សំបុត្រសម្ដេចឧភយោរាជ, ព្រះឧបរាជធ្វើទៅថ្វាយម្ចាស់ផែនដីដទៃក្រៅ = ព្រះបវររាជសាសន៍។
-សំបុត្រអគ្គមហាសេនាបតី ឬមេទ័ពធំ = សារត្រា។
* សម្បុរ = ព្រះឆវី
* សំបោរ = ព្រះសិង្ឃានិកា
* សំពត់ = ព្រះពស្ត្រ
* សំពត់ងូតទឹក = ព្រះឧទកសាដក, សុក្ខសាដក
* សំពត់ចាប់ទឹក = ព្រះតេមិយសាដក
* សំពត់អង្កាញ់ = ព្រះបព្វកៈ
* សម្រាលកូន = ទ្រង់ប្រសូត, ទ្រង់សម្ភព
* សម្លក់ = ទ្រង់ឱលោកនៈ
* សម្លឹង = ទ្រង់ឧលោកនៈ
* សំឡេង = ព្រះសុរសៀង
* ស្គម = ព្រះកីសោ
* ស្ងៀម = ទ្រង់តុស្នី
* ស្ដោះ = ទ្រង់នុដ្ឋហា
* ស្ទាប = ទ្រង់អាមសនៈ
* ស្និត (ក្រាសធ្មេញល្អិត) = ព្រះសម្អាងកេសា
* ស្បែក = ព្រះតចៈ
* ស្បែកជើង = ព្រះសុពណ៌បាទ
* ស្បៃជ្រលក់ទឹក = ព្រះសីតសុភាក់
* ស្បៃដណ្ដប់ = ព្រះសុភាក់
* ស្ពាយឆៀង = ទ្រង់ព្រះសោវត្ថិកា
* ស្មងជើង = ព្រះជង្ឃ
* ស្មា = ព្រះអង្សា
* ស្រឡាញ់ = ទ្រង់សព្វព្រះរាជហឫទ័យ
* ស្រា = ព្រះចណ្ឌរស
* ស្រេក = ទ្រង់បិបាសា
* ស្រែង = ព្រះកិលាសៈ
* ស្រោមជើង = ព្រះសុពណ៌កោសបាទ
* ស្លាក្រក = ព្រះស្រីខណ្ឌក៍
* ស្លាជីគ្រប (ស្លាជីប) = ព្រះបិធាន
* ស្លាខ្ចី = ព្រះស្រីហរិត
* ស្លាតម្ពុល = ព្រះស្រីតម្ពុល
* ស្លាបុក = ព្រះស្រីចុណ្ណៈ
* ស្លាស្លឹង = ព្រះស្រីសុក្ខ
* ស្លាបប៉ាកកា = ព្រះគរុកំ
* ស្លាបប្រចៀវ = ព្រះវង្សកុបាត
* ស្លាបព្រា = ស្នងព្រះអង្គុលី
* ស្លាប់ (លោកសង្ឃ) = អនិច្ចកម្ម
* ស្លាប់ (ស្ដេចទ្រង់រាជ្យ) = សោយព្រះទិវង្គត
* ស្លាប់ (ស្ដេចទីព្រះអង្គម្ចាស់) = សុគត
* ស្លាប់ (ស្ដេចទីអ្នកអង្គម្ចាស់) = ក្ស័យព្រះជន្ម
* ស្លាប់ (អគ្គមហេសី) = សោយព្រះវិលាល័យ
* ស្លេស្ម = ព្រះសេម្ហៈ
* ស្វេតច្ឆត្រ = ស្វេតច្ឆត្រ
* ស្អូច = ព្រះកិបិលកា
_____________________________________________
៙ ហ ៚
* ហិត = ទ្រង់ឃាយី
* ហឹប = ព្រះមញ្ជូសា
* ហឺត = ព្រះសាសរោគ
* ហែមស្លាព្រះពរ = ស្រាពក៍ព្រះស្រី
_____________________________________________
៙ អ ៚
-អក្សរក្សត្រិយ៍ខត្តិយត្រកូលផងទាំងពួង = ឡាយព្រះហស្តលេខា។
-អក្សរម្ចាស់ផែនដីទ្រង់សរសេរ ដោយព្រះហស្តឯងទុកជាចំណាំនៃព្រះអង្គ = ព្រះរាជហត្ថលេខា។
* អង្គុយ = ទ្រង់គង់, ទ្រង់និសីទនាការ
* អង្អែល = ទ្រង់បរាមាសៈ
* អណ្ដាត = ព្រះជីវ្ហា
* អផ្ទង់ = ព្រះសិទ្ធលិង្គរោគ
* អផ្ទាញ = ព្រះរោគសិទ្ធលិង្គ
* អំបែងក្បាល = ព្រះមត្ថកៈ
* អាណិត = ទ្រង់ព្រះករុណា
* អាចម៍ = ព្រះករីសៈ
* អាចម៍ច្រមុះ = ព្រះឃានមលៈ
* អាចម៍រុយ (ប្រជ្រុយ) = ព្រះកាឡកៈ
* អាជ្ញា = ព្រះរាជអាជ្ញា
* អាវ = ព្រះភូសា
* អុតធំ = ព្រះគណ្ឌរោគ
* អុតស្វាយ = ព្រះគណ្ឌយា
* ឧស្សាហ៍ = ព្រះឧស្សាហ៍
* ឪពុកធំ ឬមាខាងម្ដាយ = ព្រះមាតុលា
* ឱប = ទ្រង់អាលិង្គនៈ
* អំពល់ចិត្ត = ទ្រង់អនីឃៈ
==ឯកសារយោង==
<references/>
ប្រភពពី [http://cambodiadocument.blogspot.com/2017/12/blog-post_22.html Cambodiadocument]
។
ក៏មានជាវចនានុក្រម online ផងដែរ នៅ[http://royalw.webonary.org/ ទីនេះ] ។
[[ចំណាត់ថ្នាក់ក្រុម:ភាសា]]
__លិបិក្រម__
__តំនភ្ជាប់ផ្នែកថ្មី__
{{DEFAULTSORT:
ភាសាខ្មែរ}}
|