សិលាចារឹក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
បន្ទាត់ទី១៖
== សិលាចារឹកខ្មែរ ==
ប្រទេសកម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនជាច្រើនប៉ុន្មាន នៅលើពិភពលោក ដែលអាចមានអំនួតអំពីបរិមាណសិលាចារឹកបុរាណច្រើនជាងគេ ១០០០ផ្ទាំង<ref> បណ្ឌិត ឡុង សៀម ស្ថាននាមវិទ្យា ឆ្នាំ១៩៩៧ ទំព័រទីកថាមុខ</ref>។ទំព័រទីកថាមុខ។ ប្រទេសកម្ពុជាក៏ជាប្រទេសមួយផងដែរ ក្នុងប្រទេសតិចតួចក្នុងពិភពលោក ដែលអាចមានមោទនភាពពីសិលាចារឹកសរសេរជាច្រើនភាសារហូតដល់បីភាសាពោលគឺខ្មែរ សំស្រ្តឹត និបាលី។ សិលាចារឹកទាំងនោះ លាតសន្ធឹងអស់រយៈពេលជាច្រើនសតវត្សរ៍ចាប់ពិសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី២០។ សិលាចារឹកនេះជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់ការសិក្សាប្រវត្តិសាស្រ្តបុរាណរបស់ប្រទេសកម្ពុជា។ សិលាចារឹកទាំងនេះគឺជាឃ្លាំងរតនសម្បត្តិដ៏ពិតប្រាកដសម្រាប់អ្នកស្រាវជ្រាវ អំពីប្រវត្តិសាស្រ្តសម័យបុរាណ។

សិលាចារឹកវត្តផ្គាំ ខេត្តតាកែវ សិលាចារឹកលេខ K-២៨ សរសេរជាភាសាខ្មែរ បញ្ជាក់ឱ្យយើងឃើញថាភាសាខ្មែរឡើងឋានៈជាភាសាប្រកបដោយលាយលក្សណ៍អក្សរ គឺនៅសតវត្សរ៍ទី៦ ហើយសិលាចារឹកនៅអង្គរបូរី សិលាចារឹកលេខ K-៦០០ មានកាលបរិច្ឆេទពិតប្រាកដ នាឆ្នាំ៥៣៣នៃមហាសករាជ ត្រូវនឹងឆ្នាំ៦១១នៃគ.ស គឺជាសិលាចារឹកដែលមានលក្ខណៈជាឯកសារខាងរដ្ឋការចារជាភាសាខ្មែរសុទ្ធសាធគឺនៅក្នុងរជ្ជកាលព្រះបាទមហេន្ទ្រវរ្ម័នដ៏ល្បីល្បាញដែលជាស្តេចនៃនគរភ្នំដ៏ធំធេង។ ក្រៅពីនេះសិលាចារឹកមួយចំនួនអង្គរបូរីដូចជាសិលាចារឹកវត្តថ្លែង(កូសាំងស៊ីន)សិលាចារឹកលេខK-១១ សិលាចារឹកអង្គរបូរីគឺសិលាចារឹកលេខK-១ សិលាចារឹកវត្តវិាហរធំ(ខេត្តកំពង់ចាម)គឺសិលាចារឹកលេខK-៥២០ សិលាចារឹកវត្តទួលគំនូរ(តាកែវ)គឺសិលាចារឹកលេខK-៥៥៧ សិលាចារឹកវត្តទួលអង្គ(តាកែវ)គឺសិលាចារឹកលេខK-៥៥៩ ដែលបានបាត់កាលបរិច្ឆេទ មានអក្ខរាវិរុទ្ធចាស់ជាងសិលាចារឹកលេខK-៦០០ទៅទៀត។
 
លោក ហ៊្សក សឺដេស បានបោះពុម្ពសៀវភៅសិលាចារឹកកម្ពុជា គេប្រទះឃើញមានសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១០០៥ប៉ុណ្ណោះ<ref> George Coedés. 1966. Inscription du Cambodge.pp.73-255</ref>។ បន្ទាប់មកឆ្នាំ១៩៧១ លោក ក្លូដ ហ៊្យាក់ ជាអ្នកសិក្សាស្រាវជ្រាវសិលាចារឹកខ្មែរបន្តពីលោក ហ៊្សក សឺដេស បានចុះផ្សាយក្នុងអត្តបទ ដោយបញ្ជាក់លោកបានរកឃើញសិលាចារឹក ៥៤បន្ថែមលើសិលាចារឹកដែលលោក ហ៊្សក សឺដេសរកឃើញ<ref>Claude Jacques, 1971, Supplément au Tome VIII des inscriptions du Cambodge</ref>។ លោកបានបញ្ជាក់ថ្មីមួយទៀតថា សិលាចារឹកប្រទេសកម្ពុជាសរុបមានចំនួន ១១៥០ នៅអំឡុងឆ្នាំ ១៩៨៨<ref>Claude Jacques, 1988, in revue Dossier et Archéology</ref>។ បើតាមនរវិទូ អាំង ជូលាន គូសបញ្ជាក់ចុងក្រោយថា រហូតដល់ពេលបច្ចុប្បន្ននេះគេបានរកឃើញសិលាចារឹកខ្មែរសរុបទាំងអស់មានចំនួន ១៣២០<ref>បណ្ឌិត អាំង ជូលាន ឆ្នាំ២០១៣ មូលដ្ឋាន ខ្មែរបុរាណ យសោធរ ទំព័រទី៨</ref>។ សិលាចារឹកចាស់ជាងគេ សរសេរជាភាសាខ្មែរផ្តល់កាលបរិច្ឆេទដំបូងបំផុតគឺសិលាចារឹកអង្គរបូរី(វត្តទួលគំនូរ) ចុះបញ្ជីសារពើភណ្ឌលេខ K-៦០០ បានចារក្នុងឆ្នាំ៦១២នៃគ.ស មុនសម័យអង្គរ(សតវត្សរ៍ទី៦-៨) សិលាចារឹកទួលអង្គ K-៥៥៩ រលប់កាលបរិច្ឆេទត្រូវបានរលប់។
 
តាមគំនូរផែនទីផ្សេងៗរៀបចំឡើងដោយលោក ហង់រី ប៉ារម៉ង់ទីយេរ<ref>Henri Parmentier "Cartes de I'Empire Khmer d'aprés la situation des inscriptions datées"BEFEO,t.XVI,3,1916</ref> ដែលមានឈ្មោះថា ផែនទីនៃចក្រភពខ្មែរ រៀបចំឡើងតាមទីកន្លែងនៃសិលាចារឹក ដែលបានចុះកាលបរិច្ឆេទ។ គេអាចយល់ឃើញថា ទឹកដីគ្រប់ដណ្តប់ដោយសិលាចារឹក សរសេរជាភាសាខ្មែរ និងសំស្រ្តឹតមានវិសាលភាពធំធេង។ ទឹកដីនេះលាតសន្ធឹងលើប្រទេសកម្ពុជាបច្ចុន្បន្នលើកូសាំងស៊ីន លើប្រទេសសៀម និងប្រទេសលាវ។
 
== អត្ថន័យសិលាចារឹក ==
ជាទូទៅសិលាចារឹកសរសេរឡើងជាកំណាព្យ(កាវ្យ) ហើយតែងចារឹកជាភាសាសំស្ក្រឹត ត្រូវបានចងក្រងឡើងតាមរចនាបទខ្ពង់ខ្ពស់ គគ្រឹកគគ្រេង ពោរពេញដោយពាក្យប្រៀបធៀបសំនួនវោហារ បុគ្គលាធិដ្ឋាន ប្រកប រូបារម្មណ៍ដ៏រស់រវើក តាមរបៀបរៀបចំសង្វាក់ចាប់ចុងចួន តាមលក្ខណៈរណ្តំព្យាងដ៏ពិរោះ និងចាប់ផ្តើមប្រារព្ធដោយការបួងសួងដល់ទេវៈមួយអង្គ ឬច្រើនអង្គនៃព្រហ្មញ្ញសាសនា តាមកំណាព្យកាព្យឃ្លោងពោរពេញដោយទស្សនៈទេវនិយម និងទស្សនវិជ្ជាស្រង់ចេញមកពីគម្ពីរវេទ តាមកំណាព្យស្លុតិសរសើរដល់ព្រះមហាក្សត្រសោយរាជ្យ ដោយរៀបរាប់អំពីប្រវត្តិនៃរាជវង្សានុវង្ស អំពីបុព្វកិច្ចនៅក្នុងសមរភូមិប្រឆាំងពួកខ្មាំងសត្រូវពី ប្រទេសជិតខាង អំពីការកោតសរសើរដល់ព្រះកិត្តិនាម និងប្រាជ្ញាល្បីខ្ទ័រខ្ទារដល់សម័យកាលនៃរាជសម្បត្តិ ដែលបានផ្តល់ភាពចំរើនរុងរឿង និងមហិទ្ធិរិទ្ធិដល់ព្រះនគរកម្ពុជទេស។ មានកំណាព្យខ្លះពណ៌នាសរសើរដល់ឥស្សរជនជាន់ខ្ពស់ជាបព្វជិត ឬជាគ្រហស្ថដែលមានសន្តានចិត្តជ្រះថ្លាចំពោះសាសនា ដោយការកសាងប្រាសាទ វត្តអារាម ស្រុកភូមិ សួនឧទ្យាន បារាយណ៍ និងទំនប់ទឹក។ ភាគច្រើននៃសិលាចារឹកពណ៌នាបញ្ជាក់អំពីនាមស្ថាបករប្រាសាទ ព្រះវិហារ រូបបដិមា ព្រមទាំងកាលបរិច្ឆេទនៃស្ថាបនកម្ម។ កំណាព្យខ្លះទៀត រៀបរាប់ ព្រឹត្តិការណ៍តាមបែបប្រវត្តិសាស្រ្ត ស្តីអំពីការប្រយុទ្ធស្លាប់រស់រវាងមេទ័ពប្រឆាំង និងមេទ័ពមានភក្តីភាពចំពោះ រាជានិយម។ មានកំណាព្យប្រកបដោយសោកនាដ្យកម្មដែលសរសេរអំពីពិធីបួងសួង ធ្វើភាវនាធម៌ជារៀងរាល់ ថ្ងៃរបស់ព្រះនាងឥន្រ្ទទេវី ដើម្បីជ័យជំនះរបស់ព្រះស្វាមី គឺព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើចម្បាំងប្រឆាំង ប្រទេសចម៉្បា។ មានអត្ថបទកំណាព្យពីរដ៏វែងមួយ និងនិទានអំពីព្រំប្រទល់កម្ពុជទេសសម័យអង្គរ (ខាងឧត្តរទល់ ប្រទេសចិនខាងបស្ចិមទល់សមុទ្រ) និងសន្តតិវង្សព្រះបាទរាជេន្រ្ទវរ្ម័ន មួយទៀតធ្វើអត្ថាធិប្បាយអំពីទ្រឹស្តីពុទ្ធនិយម និងពិធីសក្ការបូជាក្នុងជំនឿពុទ្ថសាសនា។